​សមត្ថកិច្ច​ព័ទ្ធចាប់​បាន​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​

0

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឡោម​
​ព័ទ្ធ​ចាប់ខ្លួនបាន​និង​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច​ជាប់​នៅក្នុង​ខ្លួន​។ ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​៣​និង​២៥​នាទី​ល្ងាច ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​
​មុខ​ស្តា​ត​ចាស់ ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​និង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដែល​បាន​សហការ​បង្ក្រាប​ករ​ណី​នេះ​បានអោយដឹងថា​៖​ជនសង្ស័យ​ទាំង​២​នាក់​នេះ​
​មាន​១.​ឈ្មោះ នង ចាន់​ធី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ២.​ជា​កម្លាំង​
​សម្ងាត់​សុំ​លាក់​ឈ្មោះ​។​DSC01969
​ ​មុនពេល​ចាប់ខ្លួន​ឈ្មោះ នង ចាន់​ធី ត្រូវបាន​មេ​ថ្នាំញៀន​ម្នាក់​នៅក្នុង​ភូមិ​ធម្មយុត្តិ ទូរស័ព្ទ​
​ហៅ​អោយ​ទៅយក​ថ្នាំញៀន​១​កញ្ចប់​តូច យកទៅលក់​អោយ​ម៉ូយ​ម្នាក់ ពេល​នោះគេ​ក៏បាន​ហៅ​កម្លាំង​សម្ងាត់​ដែល​ស្គាល់គ្នា​ដែលមាន​ម៉ូតូឌុប​ទៅយក​ថ្នាំញៀន​ពី​មេ​ថ្នាំញៀន​នោះ ពេល​យក​ថ្នាំញៀន​ត្រឡប់មក​លក់​អោយ​ម៉ូយ​នៅមុខ​ស្តា​ត​ចាស់​ប៉ែក​ខាងជើង ក៏ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួនបាន​តែម្តង វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ម៉ា​ទឹកកក​១​មួយកញ្ចប់​តូច ទូរស័ព្ទដៃ​៤​គ្រឿង លុយ​១៩​ម៉ឺន​រៀល និង​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​១​គ្រឿង​។​DSC01960
​ ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ នង ចាន់​ធី បាន​សារភាពថា​៖​រូបគេ​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​បាន​២​ទៅ​៣​ដង​ហើយដោយ​ម៉ូយ​ប្រើប្រាស់​ថ្នាំញៀន​ចែក​អោយប្រើ និង​ត្រូវ​មេ​ថ្នាំ​ញៀ ន​ដែល​ស្គាល់គ្នា ប្រើ​អោយ​យក​ថ្នាំញៀន​ទៅ​លក់​អោយ​ម៉ូយ​។​DSC01963
​ ​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​
​កាន់​តុលាការខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត និង​ចោទប្រកាន់​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

​ ​