កម្លាំង​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​អនុវត្ត​ធ្វើការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​ក្នុង​ក្រុង​សៀមរាប​ដូច​ភ្លៀងរលឹម​

0

​ ​ ​( ពត៌មានរូបភាព វីដេអូ )សៀមរាប​:​ដើម្បី​អនុវត្ត​និង​ការធានាបាន​នូវ​សណ្តាប់ធ្នាប់​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្តសៀមរាប​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រដង​ស្របតាម​អនុ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បានដាក់​ចេញ​នៅ ពាក្យស្លោក ថ្ងៃនេះ​ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី ២៦​ខែមីនា ឆ្នាំ​២០១៤​នេះ លោក​វរៈសេនីយ៍ឯក តេង ច្ទ័​ន ណាត ស្នងការរង​ទទួលបន្ទុក ចរាចរណ៍​និង លោក​វរៈសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

បានដឹង​នាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ​ជាប្រចាំ​ពី​សំណាក់ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ផង​នោះ​។​បាន​ចុះ​អនុវត្ត​ធ្វើការ​រឹតបណ្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅពេល​យប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុង​សៀមរាប ដោយ​ធ្វើ​ការផ្អាក​ពិន័យ​ទៅលើ​អ្នកបើកបរ​ម៉ូតូ​និង​រថយន្ត​គ្រប់​ប្រភេទ​ដែល​មិនមាន​លក្ខណ​:​បច្ចេកទេស​គ្រប់គ្រាន់​នៅក្នុង​ការបើកបរ ។​

ដូចជា អ្នកបើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់​មើល​ក្រោយ ការត្រួត​ពិន​ត្យ​ចំពោះ​អ្នកបើកបរ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ក៏ដូចជា​ធ្វើការ​ផ្អាក​ពិន័យ​ទៅលើ​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ​ដែលមាន​រថយន្ត​តែ​គ្មាន​ស្លាក​លេខ​និង​ខុស​លក្ខណ​:​បច្ចេកទេស​របស់​រថ​យន្ត​ផងដែរ ។

លោក​វរៈសេនីយ៍ឯក តេង ច្ទ័​ន ណាត ព្រមទាំង​លោក​វរៈសេនីយ៍ទោ ជឹម សុវណ្ណ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​នៅក្នុង​ការចុះអនុវត្ត​ធ្វើការ​រឹតបណ្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅពេល​យប់​បើតាម​ស្ថានភាព​ជាក់ស្តែង​យើង​សង្កេតឃើញថា​អ្នក​ដែល​បើកបរ​ម៉ូតូ​ភាគច្រើន​មិនបាន​ពាក់មួក​សុវត្ថិភាព​នៅពេល​យប់​និង​ខ្លះទៀត​នៅពេលដែល​ឃើញ​សមត្ថកិច្ច​កពុង​តែ​ធ្វើការ​អនុវត្ត​ច្បាប់​បាន​បើក​ម៉ូតូ​រត់គេច​ពី​សមត្ថកិច្ច​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផងដែរ ។

ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកបើក​បរទាំង​អស់​ពេល​បើកបរ​ត្រូវគោរព​ច្បាប់​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ប្រុងប្រយ័ត្ន​ជានិច្ច​ក្នុងការ​បើកបរ​។​ដោយ​ត្រូវ​បើកបរ​តាម​ល្បឿន​ដែល​ច្បាប់​បានកំណត់​និង​ត្រូវ​បន្ថយ​ល្បឿ​ឲ្យ​ស្របទៅតាម​ស្ថានភាព​ផ្លូវ​។​បើ​បើកបរ​សូមកុំ​សេព​ជាតិ​ស្រវឹង​បើ​សេព​ជាតិ​ស្រវឹង​សូមកុំ​បើកបរ​។ ហើយ​ពេល​បើកបរ​ត្រូវមាន​សុ​ជីវ​ធ​ម៍​និង​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

មុនពេល​បត់ ឫ​ឈប់​ត្រូវ​ផ្តល់​សញ្ញា​ដល់​អ្នក​ដ៏​ទៃ​។​ពេល​បើកបរ​ម៉ូតូ​ត្រូវ​ពាក់​ម៉ួ​ក​សុ​វត្តិភាព​បំពាក់​កញ្ចក់​មើល​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេល​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​និង​មិន​បើកបរ​ឋិត​នៅក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​។​ក៏ដូចជា​សូម​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏ ដូចជាៈ​ការគោរព​ភ្លើង​សញ្ញា គំនូស​សញ្ញា និង​ស្លាក​សញ្ញា​ផ្សេងៗ ដែល​ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​ព្រោះ​ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរណ៍​ផង​នោះ ៕ ​ដោយ លោក ខេង ខេមរា​ 2 4 6 1