​អគ្គីភ័យ​លេប​ផ្ទះ​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ អស់ទាំង​ស្រុង

0

​ ​
​កំពង់ធំៈ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះមួយ​ខ្នង បណ្តាល​ឲ្យ​ឆាបឆេះ​ទាំងស្រុង កាលពី​រសៀល​ថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៥ វេលា​ម៉ោង​៣.៤៥​នាទី ស្ថិតនៅ​ភូមិ ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​​តាម​ប្រភព​ពត៌មាន​ពីរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​Image7

កើតហេតុ មាន​គេ​ឃើញ​មាន​ផ្សែង​ឆេះ ហុយ​ចេញពី​បន្ទប់​ចង្ក្រាន​បាយ​ខាងក្រោយ​ផ្ទះ បន្ទាប់មក​ក៍​មានការ​ភ្ញាក់​ផ្អើលឆោឡោ ដល់​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ ចំនួន​២​គ្រឿង​បាន​ពន្លត់​យ៉ាងសកម្ម ដោយមាន​ការចូលរួម ពី​សំណាក់​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​លោក ជូ សំ អាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ ព្រមទាំង​កម្លាំង​អន្តរាគមន៍ បាន​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ តែ​ទីបំផុត​អគ្គីភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង តែ​ក្នុង ករណី​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​នោះទេ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះមួយ​ខ្នង​នេះ​លោក ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ជួល​ឲ្យ​ទៅ​អង្ក​ការ​មួយ​ឈ្មោះ បេសកកម្ម​ដំណឹង​ល្អ​ដើម្បី​អភិវឌ្ឍន៍ នៅ​ថ្ងៃកើតហេតុ​គឺជា​ថ្ងៃអាទិត្យ បុគ្គលិក​របស់​អង្គការ​ពុំបាន​មក​ធ្វើការ​ទេ តែមាន​ក្មេង​ម្នាក់​ប្រចាំការ​នៅ​ទីនោះ សូមបញ្ជាក់ថា​ដែរ​ថា​នៅពេល​កើតហេតុ​ភ្លើង​អគ្គីសនី​ត្រូវបាន​ដាច់​ជិត​មួយថ្ងៃ តែ​ករណី​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នេះ គឺមាន​ការសង្ស័យថា មានការ​ចំអិន អាហារ ហើយ​ទុកចោល​បណ្តាល​ឲ្យ​ឆេះ​តែម្តង តែ​ក្នុងនោះ​សមត្ថកិច្ច​ពុំទាន់​សណ្ឋាន​ដាក់បន្ទុក​ទៅលើ​បុគ្គល ណា​ម្នាក់​នោះទេ ស្ថិតនៅក្នុង​ដំណាក់កាល​ស្រាវជ្រាវ​។​

Image13
​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហាយ ហ៊ុន នាយរង​ការិយាល័យ​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ឈានចូល​ឆ្នាំ ២០១៥​នេះ អគ្គីភ័យ​បាន​ឆេះ​ផ្ទះសំបែង ប្រជាពលរដ្ឋ ទាំង​តូច​ទាំង​ធំ មាន​ចំនួន ៦ កន្លែង ក្នុងនោះ​បានធ្វើ​ឲ្យ​មានការ​ខូចខាត ទ្រព្យសម្បត្តិ ជាច្រើន​ផងដែរ​។​

Image16

តាមការអោយដឹងពីលោក​អ៊ឹង គឹមស្រោន ស្នងការរងខេត្តកំពង់ធំ​ ទទួលបន្ទុក ផ្នែកអគ្គិភ័យ បានអោយដឹងថា​ រហូតមកដល់ពេលនេះយើងពុំទាន​ទទួលបានពីរទំហំនៃការខូចខាតទ្រព្យ សម្បត្តិនៅឡើយទេ​ព្រោះក្នុងផ្ទះ​មានតែឯកសារ និងរបស់របរ​ប្រើប្រាស់ពុំមាន លុយកាក់នោះទេ៕

​ដោយ ប៊ុន រិទ្ធី

Image14