ពោធិ៍សាត់; ព្រះវិហាព្រះពុទ្ធសាសនាហៅវត្ត ព្រែកស្ដី ដែលស្ថិតក្នុងភួមិព្រែកស្ដី សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ជាព្រះវិហាដ៍ល្អប្រណិតដាច់គេក្នុងខេត្តពោធិសាត់កាលពីវេលាមោ៉ង ៨និង០០នាទីយប់ថ្ងៃទី៧ខែមិនាឆ្នាំ២០១៥ នោះ ៕ ត្រូវបានភ្លើងឆាប់ឆេះក្នុងព្រះវិហាបង្ករការភ្ញាក់ផ្អើលយា៉ងខ្លាំង ដល់ព្រះសង្ឃ យាយជីតាជី ដែលនៅក្នុងវត្តព្រមទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចបាន នាំគ្នាជួយអន្តរាគមពន្លត់ភ្លាមៗ មិនបង្ករខូចខាតធ្ងន់ធ្ងន់ឡើយ បើតាមលោក ឈឿន ឃឿន នាយប៉ុស្ត៍រដ្ឋបាលសង្កាត់រលកសរឲ្យដឹងគឺបង្ករឡើងដោយសាភ្ើងទៀន៕
លោកមេប៉ុស្ដ៍នគរបាលដដែលបានបន្តឲ្យដឹងថា បើតាមព្រះចៅអធិកាវត្តព្រះនាម នូវ សុគន្ធថៃ ហៅលោកតាហ៊ួ វត្តព្រែកស្ដីនេះមានសង្ឃដីកាថា កាលពីល្ងាចក្បាលព្រលប់នោះព្រះសង្ឃច្រើនអង្គលោកបានឡើងលើព្រះវិហានោះដើមដុតទានធួបថ្វាយព្រះ និង រៀនធម៏ព្រះផង ស្របពេលដែលឈប់រៀនក៍និមន្តចុះពីព្រះវិហានោះមកគង់តាមកកុដវិញ ភ្លេចបាន
ពន្លត់ភ្លើងទៀនដែលអុជនោះ ក៍វេលាមោ៉ងខាងលើនោះ ព្រះចៅអធិកាវត្តហៅលោកតាហ៊ួ ក៍បានឃើញមានចេញផ្សែងពីក្នុងព្រះវិហាមកក្រៅ ក៍នាំគ្នាឆោឡោ ទាំងព្រះសង្ឃ យាយជីតាជី និងប្រជាជនចំណុះជើងវត្តព្រមទាំងសមត្ថកិច្ចនគរបាលប្រជាការពារ ក៍បាននាំគ្នាជួយមួយដៃជើងម្នាក់ក្នុងកាយកទឹកជះពន្លត់ ក៍គ្រប់គ្រងបានទាំងស្រុងតែម្ដង៕
លោកមេប៉ុស្ត៍បានបញ្ជាក់ថាក្នុងឧប្បហែតនេះគឺមូលហែតុដោយសាតែកាធ្វេសប្រហែសរបស់ព្រះសង្ឃដែលមកអុធទៀនធូបថ្វាយព្រះរៀនសូត្ររូចហើយនិមន្តទៅវិញម៩នបានពន្លត់ភ្លើងទៀនទើបរាលឆាប់ឆេះបែបនេះ ដោយពុំមានមនុស្សណាគ្រោះថ្នាក់ទេ ហើយកាឆាបឆេះ
គ្រាន់តែឆេះទៀនព្រះវស្សាអស់ចំនួន៥គូនិងកម្រាលព្រះសងគង់ឆេះអស់មួយចំនួន តែមិនមានបញ្ហាខ្វះខាតអ្វីទេព្រោះវត្តព្រែកស្ដីនេះជាវត្តដែលប្រជាពលរដ្ឋមកធ្វើបុណ្យនិងកសាងសុតតែអ្នកមានលុយជាងគេ ៕


































