​ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ ​ជូន​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ

0


​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​មុខ​ប្រាសាទ​អង្គរ​នៃ​ខេត្តសៀមរាប​មាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាលជាតិ​នៃ​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ ចំនួន​១០៩​រូប មកពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ​ប្រាសាទបន្ទាយឆ្មា​និង​រមណីយដ្ឋាន​អង្គរ​ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ឯក​តាន់ ចាយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ ។​DSC_0193
​នៅមុន​ការ​ប្រារព្វ​ពិធី​ក៏មាន​ធ្វើ​ពិធីបួងសួង​ក្រុង​ពាលី​ដែល​ប្រព្រឹត្តធ្វើ​ទៅតាម​គន្លង​ប្រពៃណី ទំនៀមទម្លាប់​នៃ ព្រះពុទ្ធសាសនា ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។ ក្នុងនោះដែរ​លោក លោកស្រី និង អស់លោក​លោកស្រី​លោក​អាចារ្យ​ក៏បាន​ធ្វើ​ពិធី​ឧទ្ទិស​បួងសួង​សូម​នូវ​ព្រះ​បារមី​ដ៏​ស័​ក្ត​សិទ្ធិ ដែល​គង់ប្រថាប់​ថែរក្សា​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​ដ៏​បវរ​នៃ​យើង​ក៏​ដូច​នៅក្នុង​

កម្ពុជា​រដ្ឋ​ទាំងមូល ព្រមទាំង​បារមី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម លោកយាយ​ទេព តា​ដំបង​ដែក លោកតា​រាជ ព្រះអង្គ​តូច ព្រះអង្គ​ធំ គង់នៅ​ខ្នងភ្នំ​គូលែន និង បារមី​អ​រុក្ខ​អរ​ក្ស​អ្នកតា​គ្រប់ទិសទី និង ទេវតា​គង់​ថែ រក្សា​នៅតាម​ប្រាង្គ​ប្រាសាទ​នានា នៅលើ​ទឹកដី​ដ៏​ស័​ក្ត​សិទ្ធិ​តាម​ជួយ​ថែរក្សា​នូវ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ព្រមទាំង​កងកម្លាំង​នគរបាលជាតិ​និង​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​បាន​អញ្ជើញ​ចូលរួម​នៃ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​ឲ្យ​ជួប​នូវតែ​សេចក្តីសុខ​សប្បាយ​និង​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​រីកចម្រើន​តទៅ​អនាគត ។​DSC_0192
​ក្នុងការ​ប្រកាស​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ ទាំង​១០៩​នាក់ ក្នុងនោះ​ត្រូវបានតែងតាំង​មុខ​តំ​ណែ​មន្ត្រីនគរបាល ចំនួន​១១​នាក់ និង​បាន​តម្លើង​ឋានន្តរសក្តិ​ចំនួន​៩៨​នាក់ ក្នុងនោះ​ថ្នាក់ អនុសេនីយ៍ឯក ៣០​នាក់ ថ្នាក់​អនុសេនីយ៍ទោ ២៩​នាក់ ថ្នាក់​អនុសេនីយ៍ត្រី​២១​នាក់​និង​ថ្នាក់​

ព្រឹន្ទបាលឯក​១៨​នាក់​ផងដែរ​។ ក្នុងនោះដែរ​ក៏មាន​ការប្រគល់​នូវ​សម្ភារៈ​ការិយាល័យ​ម៉ូតូ​ប្រដេញ​ជូន​ដល់​អង្គភាព​គោលដៅ​ទាំងបី​នូវ​ម៉ូតូ​កុំព្យូទ័រ​វិទ្យុទាក់ទង​និង​បំពាក់​អាវុធខ្លី​ផងដែរ ។​
​មានប្រសាសន៍​សំណេះសំណាល​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តាន់ ចាយ​ក៏បាន​លើកឡើងថា​លទ្ធផល​ដែល​យើង​ទទួលបាន​មកនេះ​ពិតជា​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​មន្ត្រីនគរបាល​យើង​ដែល​បាន​អនុវត្ត​នូវ​បទបញ្ជា​របស់​នាយកដ្ឋាន​អង្គភាព​ការិយាល័យ​ផ្នែក​និង​ប៉ុស្តិ៍​។ ឯកឧត្តម​ក៏បាន​បន្តទៀតថា​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​សក្តិសម​ទៅនឹង​DSC_0175

ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​ទាក់ទង​ដល់​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​នៃ​ផែនការ​ពង្រឹង​ដល់​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ​ដើម្បី​លើកកម្ពស់​កិត្តិយស​របស់​កងកម្លាំង​

នគរបាលជាតិ​និង​សកម្ម​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ទេសចរ​ជាតិ​និង​ការពារ​សម្បត្តិ​វប្បធម៌ បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស ។ លោក​តាន់ ចាយ​ក៏បាន​លើកឡើង​សូ​ចនករ​មួយចំនួន​ដែលជា​សសរស្តម្ភ​ដ៏​រឹងមាំ​ដល់​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ក្នុងការ​ប្រតិបត្តិ​ឲ្យ​បានជា​ប្រចាំ​នៅតាម​គោលដៅ​ចំណុច​ឈរជើង​របស់ខ្លួន​ក្នុង​ការការពារ​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ទាំង​នៅ​លើដី​ក្រោម​ដី​ក្រោម​ទឹក​ឲ្យ​បាន​ស្ថិត​ថេរ​គង់វង្ស​ព្រមទាំង​ត្រូវ​ចងចាំ​នូវ​សេចក្តី​មិន​ប្រមាថ​ក្នុង​ការងារ​ទាំងឡាយ​ដែលជា​ហេតុ​នាំ​ឲ្យ​សម្រេច​នូវ​

ផលប្រយោជន៍​គ្រប់សព្វ​យ៉ាង​។ ក្នុងនោះ​ឯកឧត្តម​សង្កត់ធ្ងន់​ផងដែរ​ចំពោះ​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​ទាំងអស់​ត្រូវ​បង្កើន​យកចិត្តទុកដាក់ តាមដាន​នូវ​រាល់​សកម្មភាព​របស់​ភ្ញៀវ​ខិលខូច​មួយចំនួន​ដែលមាន​បំណង​មិនល្អ​ក្នុង​ការថត​រូបភាព​អាសអាភាស​នៅតាម​ប្រាង្គ​ប្រាសាទបុរាណ​យើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​នាម​កិត្តិយស​នៃ​វប្បធម៌​ជាតិ​យើង​។ ម្យ៉ាង​

ទៀង​មន្ត្រី​យើង​ទាំងអស់​ត្រូវធ្វើ​ការប្តេជ្ញា​ធ្វើ​ឲ្យ​តំបន់​បេតិកភណ្ឌ​វប្បធម៌ ជាទី​ឋាន​សុខ​មនោ​រម្យ​នៃ​មនុស្សជាតិ​លើ​ពិភពលោក​ផងដែរ​។​លោក​តាន់ ចាយ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​ទាំងបី​អង្គភាព​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​នូវ​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​គឺ​ត្រូវ​ចេះ​សាមគ្គី​ផ្ទៃក្នុង​គោរព​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន​មាន​ភាព​អំណត់​អត់់ធ្មត់ ឧស្សាហ៍​ព្យាយាម​បង្កើន​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំណេះដឹង​ដោយ​ខ្លួនឯង​និង​រួមសហការ​ឲ្យ​បានល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយក៏​រក្សា​ឲ្យ​បាន​កត្តា​ទាំង​បួន​ដែល​

បានលើកឡើង​ដោយ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​បន្ត​ប្រពៃណី​របស់​អង្គភាព​ឲ្យ​កាន់តែ​រឹងមាំ​និង​ជា​ទំនុកចិត្ត​របស់​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​ដើម្បី​អបអរសាទរ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នា​ថ្ងៃ​ខាងមុខ ឧ​ត្ត​ម​សេនីយ៍​ឯក​តាន់ ចាយ​ក៏ បានរៀបចំ​ពិធី​បាយ​សាមគ្គី​ជាមួយ​បងប្អូន​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​ក្នុង​ភាពសប្បាយ​រីករាយ​ក្រៃលែង​ផងដែរ​៕​ដោយ​គឿន​វ៉េ​ត​