​ភ្ញាក់ផ្អើល​ទាំងយប់​ថា​មាន​ភ្លើង​ឆេះ​សាលា​អនុវិទ្យាល័យ​អូរ​ដំបង​1

0

> បាត់ដំបង​: មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច រហូតដល់​
> កំលាំង​បង្ការ ពន្លត់អគ្គីភ័យ​ខេត្ត កាលពី​វេលា​ម៉ោង​8,30​នាទី​យប់ ថ្ងៃទី​8-3-15 បន្ទាប់ពី​មាន​
> សេចក្តីរាយការណ៍​ថា​មាន​អគ្គីភ័យ​មួយ​បាន និង​កំពុង​ឆាបឆេះ​អនុវិទ្យាល័យ​អូរ​ដំបង​1 ដែល​ស្ថិត​
> ក្នុងភូមិ វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​1 ស្រុក​សង្កែ ខេត្តបាត់ដំបង រួចមក ។​
> លោក​គឹម ប៊ុនធឿន នាយការិយាល័យ ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​
> បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​មាន​ទូរស័ព្ទ​មួយ​ខ្សែ បាន​រាយ​ការ​ថា មាន​ភ្លើង​កំពុង​ឆាបឆេះ​នៅក្នុង​សាលា​អនុវិទ្យាល័យ ភ្លាមៗ​នោះ​លោក​បានរៀបចំ​កំលាំង​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដើម្បី​ចេញ​ប្រតិបត្តិការ​image
> ដោយ​នៅពេល​នោះដែរ​ក៏មាន​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចេញ​ឆ្ពោះទៅ​ចំនុចកើតហេតុ​ដើម្បី​ជួយ​ទប់ស្កាត់​សភាព​ការ ប៉ុន្តែ​នៅពេល​ទៅដល់​ស្រាប់តែ​គេ​ឃើញ​មានតែ​ផ្សែងហុយៗ​ចេញពី​
> គំនរ​សំរាម​ដែល​សាលា​បាន​ចាក់ចោល​នៅ​ខាងក្រោយ​សាលា​ទៅវិញ ធ្វើអោយ​អ្នក​ដែល​ចង់ដឹង​អំពី​ព្រឹត្តិ​ហេតុនេះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង និង​គ្រវីក្បាល​ដោយ​ការហួសចិត្ត​។​
> ប៉ុន្តែ​បើ​យោងតាម​សំដី​របស់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅក្បែ​ទី​នោះបាន​លើកឡើងថា​
> ពួកគាត់​មានការ​ភិតភ័យ​យ៉ាងខ្លាំង​នៅពេលដែល​ឃើញ​គំនរ​សំរាម​នោះ​ចាប់ផ្តើម​ឆេះ ព្រោះ​សំរាម​នៅ​ទីនោះ​វា​ច្រើនពេក ដែល​បានមកពី​ការប្រមូល​ពី​ក្នុង​ទីធ្លា​សាលា មកពី​ការហូបចុក​របស់​សិស្ស និង បាន​មកពី​អ្នកលក់​ចំណីអាហារ​នៅក្នុង​សាលា ហើយ​ការចាក់ចោល​នេះ​វា​ស្ថិតនៅ​ក្បែ​នឹង​ជញ្ជាំង​សាលា​ហើយក៏​នៅក្បែ​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ឃើញ​ដូច្នេះ​ទើប​ពួកគាត់​សំរេចចិត្ត​ទូរស័ព្ទ​រាយ​ការ​

image (1)
> ទៅ​កំលាំង​អគ្គីភ័យ​ខេត្ត​ដើម្បី​មកជួយ​អន្តរាគមន៍ ជៀសវាង​ការឆេះ​រាលដាល​កាន់តែ​ធំ​វា​នាំតែ​ពិបាក​។​ដោយ​ឃើញបែបនេះ​ទើប​កំលាំង​ជំនាញ​បានដាក់​ទឹក​បាញ់​បង្ហូរ​ដើម្បីអោយ​ភ្លើង ផ្សែង​នេះ​រលត់​។​ពាក់ព័ន្ធ​ទៅនឹង​គំនរ​សំរាម​នេះដែរ​លោក ពិន សា​រេ​ត នាយក​សាលា​អនុវិទ្យាល័យ​អូរ​ដំបង​1បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ក៏មាន​ការព្រួយបារម្ភ​ដែរ នៅពេលដែល​មានរឿង​កើតឡើង​បែបនេះ​
> ដោយសារតែ​កន្លងមក​ក្រុមហ៊ុន​សុ​ិ​ន​ទ្រី មិនដែល​បាន​ចុះទៅ​ដល់​សាលា​ដើម្បី​ទំនាក់ទំនង​ទាល់តែសោះដូច្នេះហើយ​បានជា​លោក​ចេះតែ​ទុក​បណ្តោយ​អោយគេ​ចាក់សំរាម​នៅត្រង់​ហ្នឹង​ព្រោះ​នៅ​ទីនោះ> ដី​វា​មាន​សភាព​ក្រឡុក​ជ្រៅ​អាច​ធ្វើជា​កន្លែង​ចាក់សំរាម​បាន ប៉ុន្តែ​ដល់ពេល​ដែលមាន​បញ្ហា​បែបនេះ​គឺ​លោក​បាន​ទាក់ទង​ទិញ​ដី​អោយគេ​ដឹក​មក​ដើម្បី​ចាក់​លុប​ទីនេះ​អោយអស់ រួច​ទើប​ចាន់​ផ្តើម​
> អោយគេ​សាងសង់​ជា​ឡ សំរាប់​ដុត​សំរាម​ដែល​ប្រមូលបាន​វិញ ជៀសវាង​ការដុត​ពាសវាល​ពាសកាល​វា​នាំអោយមាន​ផ្សែង​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​។ លោក​ក៏បាន​ទទួលស្គាល់​ដែរ​អំពី​កំហុស​ទាំងនេះ ហើយ​ការហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ខេត្ត​នេះ​គឺ​រូបលោក​ផ្ទាល់​ជា​អ្នក​ហៅ​បើ​មិន​ដូច្នេះ​ទេ​ភ្លើង​វា​អាច​រាលដាល​កាន់តែ​ធំ​។​នៅ​ទីបំផុត​ភ្លើង​ក៏បាន​រលត់ទៅវិញ​ដោយសារតែ​ការទប់ស្កាត់​របស់​កំលាំង​សមត្ថកិច្ច​ជំនាញ​៕