បន្ទាយមានជ័យ:សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជាអធិបតីភាព ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៨ ប្រវែង១៧៤ , ១៦៦គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះ ទៅកាន់ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ នាថ្ងៃទី ១៨ មិនា ឆ្នាំ២០១៥ខាងមុខ។
ផ្លូវ១នេះជាផ្លូវសំខាន់១ទៀត ជាសមិទ្ធីរបស់រាជរដ្ឋាភិបាល ទទួលការសាងសង់ពីក្រុមហ៊ុននៃប្រទេសចិន ហើយផ្លូវនេះ សម្រាម់ដឹកជញ្ជូនកសិផលប្រជាពលរដ្ឋ ខេត្តទាំងពី និងគ្រប់មធ្យោបាយធ្វើដំណើររបស់ពលរដ្ឋទូទៅ។

នារសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រៀម ប្រារពការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៨នេះ ក្រោមវត្តមាន ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។

លោក កែវ តារារស្មីលើកឡើងពីតម្រូវការ ក្នុងកម្មវិធីរួមមាន ទាំងការអញ្ជើញ ពលរដ្ឋ១ម៉ឺននាក់ចូលរួម ការធ្វើអនាម័យ ចងបដា និងទង់ជាតិ ផ្លូវជាតិមុខផ្ទះពលរដ្ឋ និង ត្រៀមផើងផ្ការនិងបដា ក្នុងបរិវេនរៀបចំពិធី ត្រៀមរថយន្តសង្គ្រោះ រថយន្តអគ្គីភ័យ និងផែនការពារពិធី។
លោក ណង វុទ្ធី អានសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ដែលបញ្ជាក់ពីតួនាទីភារកិច្ចច្បាស់លាស់ របស់អនុគណ:កម្មការសាងសង់វេទិការ និងតុបតែង អនុគណ:ម្មការជីវភាព អនុគណ:កម្មការ បង្ការនិងសង្គោះ ហើយអនុគណ:កម្មការនីមួយៗ ត្រូវបញ្ជាប់ភារកិច្ច ពេលបញ្ជប់កម្មវិធី និងប្រជុំបូកសរុបរាយការណ៍ជូន ប្រធានគណកម្មការខេត្ត។
ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសសន៍ថា: ដើម្បីលើកលើកកិត្តិយសខេត្តលើផែនការ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៨ ប្រវែង១៧៤ , ១៦៦គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ទទួលបានជោគជ័យ ប្រធានគណកម្មការខេត្ត និង អនុគណ:កម្មការនីមួយៗ ត្រូវអនុវត្តអោយបាននូវតួនាទីភារកិច្ច របស់ខ្លួនទៅតាមការកែសម្រួលសមាសភាព ដែលបានចាត់តាំងរួច៕



































