ការពង្រីក​ទឹកដី​ស្របច្បាប់​តាមបែប ប្រធានាធិបតី​រុស្ស៊ី​

0

​ការដែល​រុស្ស៊ី​ដាក់បញ្ចូល​តំបន់ គ្រី​មៀរ​ដែលជា​អតីត​ទឹកដី​របស់​អ៊ុយ ក្រែ​ន​នៅក្នុង​ដែន អធិបតេយ្យ របស់​រុស្ស៊ី គឺ​ដើម្បី​សិទ្ធិមនុស្ស មិនមែន​ជាការ​ឈ្លា​ន ពាន​គ្រី​មៀរ​នោះ ឡើយ គឺជា​ការជួយ​ដល់ ពលរដ្ឋ គ្រី​មៀរ​តាម​អ្វីដែល​ពួកគាត់ ចង់បាន ។
​រដ្ឋលេខាធិការ​ក្រសួងការបរទេស រុស្ស៊ី លោក ចេ​ណា​ឌី ហ្គា​តី​ឡូ បញ្ជាក់ ថា “​សូម​យើង​ស្រ មើ​ស្រ​ម៉ៃ​គិត​នូវ​អ្វី ដែល​បាន​កើតឡើង​នៅ​តំបន់​គ្រី​មៀរ ប្រសិនបើ​រុស្ស៊ី​មិន​ដាក់បញ្ចូល​ក្នុង​ដែន អធិប តេ​យ្យ រុស្ស៊ី ទេនោះ ស្ថានភាព​នឹង កើតឡើង​អាក្រក់​ជាង​តំបន់​ភាគ​ខាង កើត​អ៊ុយ​ក្រែ​ន​នាពេល​បច្ចុប្បន្ន ។ ដូច្នេះ ការដាក់បញ្ចូល​នោះ​គឺ​ដើម្បី​សិទ្ធិមនុស្ស​ជួយ​ដល់​ពលរដ្ឋ​តំបន់​នោះ​គេច​ផុតពី សោកនាដកម្ម​” ។a4
​មន្ដ្រី​ការបរទេស​រុស្ស៊ី​ខាងលើ បញ្ជាក់ទៀតថា បច្ចុប្បន្ន​អ៊ុយ​ក្រែ​ន​កំពុង ធ្លាក់​ក្នុងដំណាក់កាល អាក្រក់​បំផុត ក្នុង នោះ​មាន​ទាំង​ការរំលោភ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​រូបភាព ។ អ្វី ដែល​ពិសេស​ជាងនេះទៀត គឺ​ភាព​ចលា ច​ល​បានធ្វើឱ្យ​ពលរដ្ឋ​រស់នៅ​មិន​សុខ ។ ប្រសិនបើ​ប្រៀប ធៀប​តំបន់​គ្រី​មៀរ និង ប្រទេស​អ៊ុយ​ក្រែ​ន​នាពេល​បច្ចុប្បន្ន គឺ ពលរដ្ឋ​គ្រី​មៀរ​បាន​រួចផុត​ទុក្ខទោស អាស្រ័យទៅលើ​ការដាក់បញ្ចូល​គ្រី​មៀរ ក្រោម​ដែន​អធិបតេយ្យ​រុស្ស៊ី​បាន​ទាន់ ពេលវេលា ។​a3
​មន្ដ្រី​ខាងលើ​បន្ដទៀតថា សង្គ្រាម បង្ហូរឈាម​នៅ​អ៊ុយ​ក្រែ​ន រុស្ស៊ី​តែងតែ អំពាវនាវ​ឱ្យ​បញ្ចប់​អំពើហិង្សា​ទាំងនោះ ហើយ​វិលត្រឡប់​អង្គុយ​តុ​ចរចា​ស្វែងរក សន្ដិភាព ។
​លោក​ហ្គា​តី​ឡូ បញ្ជាក់ទៀតថា ដែល មាន​ផល​អាក្រក់​សម្រាប់​សិទ្ធិសេរីភាព របស់​ពល រដ្ឋ​អ៊ុយ​ក្រែ​ន ដោយសារតែ សម្ពន្ធ​មិ​ត្ដ​លោកខាងលិច​របស់​រដ្ឋា​ភិ បាល​ទីក្រុង​គៀវ​បែរ ខ្នង​បន្ដិច​ម្ដង ទៅលើ វិបត្ដិ​អ៊ុយ​ក្រែ​ន​។ លោក​បញ្ជាក់ថា “​នៅ មាន​ប្រទេស​លោកខាងលិច​ជាច្រើន ក្នុង នោះ​មាន​ប្រទេស​ដែល​រិះគន់​រុស្ស៊ី​នៅ ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ​បែរជា​គាំទ្រ​ដោយ សម្ងាត់​ឱ្យប្រើ​ប្រាស់​អំពើហិង្សា​ដោះ ស្រាយ​វិបត្ដិ​ទៅវិញ​” ។ ទាំងនោះ​គឺជា រឿង​រំលោភបំពាន​សិទ្ធិ​រស់នៅ​របស់​ពល រដ្ឋ​អ៊ុយ​ក្រែ​ន ។
​កាលពីដើម​សបា្ដហ៍​នេះ ក្នុង​ពិធី​បើក កិច្ចប្រជុំ​លើក​ទី​២៨​របស់​ក្រុមប្រឹក្សា ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិ​បាន​លើក ឡើង​ថា ប្រទេសមួយ​ចំនួន​ដូចជា ដា​ណឺ មាក​, អូទ្រីស​, ប៉ូឡូញ​, ឡា​តវៀរ ក៏​ដូច ជា​មន្ដ្រីជាន់ខ្ពស់​របស់​សហគមន៍​អឺរ៉ុប បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ប្រទេស រុស្ស៊ី ចោទប្រកាន់​រុស្ស៊ី​ថា​បាន​បំពាន សិទ្ធិសេរីភាព​របស់​ជ​ន​ជា​ទិ​តា​តា នៅ គ្រី​មៀរ ហើយ​ឈ្លានពាន​ផ្នែក​មួយ​នៃ​ទឹក ដី​អ៊ុយ​ក្រែ​ន​យកទៅ​គ្រប់គ្រង​ដោយ ខុសច្បាប់ ។
​តំណាង​គណៈប្រតិភូ​រុស្ស៊ី​ក៏បាន​លើក ឡើង​ថា អ្វីដែល​រុស្ស៊ី​បានធ្វើ​ជាការ គោរព​សិទ្ធិមនុស្ស គោរព​តាម​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​គ្រី​មៀរ ។ ការបោះឆ្នោត​ប្រជាមតិ​នៅ​គ្រី​មៀរ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៤​ពឹង ផ្អែកទៅលើ​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស ហើយ​ពលរដ្ឋ​នៅ​ទីនោះ​រហូតដល់​ជាង ៩០​ភាគរយ​សម្រេច​គាំទ្រ​ចូល​ជាមួយ រុស្ស៊ី ។ ទាំងនោះ​ហើយ ប្រសិនបើ​រុស្ស៊ី មិន​ទទួលយក​រុស្ស៊ី​ទៀត​នោះ​គឺជា​ការ រំលោភសិទ្ធិ​មនុស្ស បំពាន​លើ​ឆន្ទៈ​ពល រដ្ឋ​គ្រី​មៀរ​ទាំងមូល ។
​អ្នកវិភាគ​បាន​វាយតម្លៃថា ដោយ សារ​តែ​ឥទ្ធិពល​របស់​រុស្ស៊ី​ទៅលើ​ពលរដ្ឋ អ៊ុយ​ក្រែ​ន​ខ្លាំងពេក ទើប​ធ្វើឱ្យ​តំបន់​ជា ច្រើន​របស់​អ៊ុយ​ក្រែ​ន​ធ្លាក់​ចូលក្នុង​ដៃ រុស្ស៊ី ។ ទាំងនោះ​មិនមែនជា​រឿង​ចម្លែក ឡើយ ដោយ​អ៊ុ​ុ​យ​ក្រែ​ន​ធ្លាប់ជា​អតីត​ផ្នែក មួយ​នៃ​អតីត​សហភាពសូវៀត ពលរដ្ឋ ជាច្រើន​និយាយ​ភាសា​រុស្ស៊ី ដូច្នេះ​ការ ដាក់បញ្ចូល​មិនមែនជា​ផល​លំបាក សម្រាប់​រុស្ស៊ី​ឡើយ ។
​ជាមួយគ្នានេះដែរ អ្នកឯកទេស​វិភាគ អំពី​សេដ្ឋកិច្ច​ដែល​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី ក៏បាន​លើកឡើង​នៅ​ខែមីនា ឆ្នាំ​២០១៥ ថា អ្វីដែល​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា ឌី​មៀរ ពូ​ទីន​បានធ្វើ​កន្លង​មកជា​រឿង​ត្រឹម ត្រូវ ហើយ​ការដោះស្រាយ​វិបត្ដិ​សេដ្ឋ កិច្ច​ជាតិ​គឺជា​រឿង​ដែល​យើងទាំងអស់គ្នា ត្រូវតែ​ចូលរួម មិនមែន​ថ្កោលទោស ទៅលើ​មេដឹកនាំ​តែម្នាក់ឯង ដែល​ខិតខំ អស់ពី​កម្លាំងកាយ​ចិ​ត្ដ ដើម្បី​ទឹកដី​កាន់ តែ​ធំ​ទូលាយ ។a2a1
​មកដល់ពេលនេះ គេ​អាច​និយាយ បាន​ថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ បាល​រុស្ស៊ី ពិសេស​គោលនយោបាយ សេដ្ឋកិច្ច​កំពុងតែ​ដើរ​នៅលើ​វិថី​មួយ​ដ៏ ត្រឹមត្រូវ ។ ប្រាប់​រ៉ូ​ប របស់​រុស្ស៊ី​ក៏បាន ឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​រយៈពេល ៣០​ឆ្នាំកន្លងមក​។ ចំណុច​ទាំងនោះ​ហើយ គឺ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់រូប ទទួលស្គាល់ថា គោលនយោបាយ​របស់ លោកពូ​ទីន ត្រឹមត្រូវ​បំផុត ។
​បណ្ដា​ប្រទេស ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​លោកខាងលិច​បាន​ចោទប្រកាន់ ទៅលើ​

ប្រធានាធិបតី​ពូ​ទីន ថា​ជា​បុគ្គល ធ្វើឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ ធ្វើឱ្យ​វិបត្ដិ​ន​យោ បាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កើត ឡើង​ដោយសារតែ​រុស្ស៊ី​បាន​លូកដៃ​ចូល ក្នុង​វិបត្ដិ​ទាំងនោះ ។ ចំពោះ​រុស្ស៊ី បើ​ទោះ បី​មានការ​ខាតបង់​យ៉ាង​ជាង​១០០​ពាន់ លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ និង​ប្រាក់​រ៉ូ​ប រុស្ស៊ី​ធ្លាក់​ថ្លៃ​រហូតដល់​៤០​ភាគរយ តែ មេដឹកនាំ​រុស្ស៊ី និង​ពលរដ្ឋ​ភាគច្រើន​បាន ពេញចិត្ដ​ទៅនឹង​

គោលនយោបាយ​ដឹកនាំ របស់​រុស្ស៊ី​ដែល​អាច​ទប់ទល់​ទៅនឹង លោកខាងលិច​បាន មិន​ចុះ​ញ​ម ។ រុស្ស៊ី ខាតបង់​សេដ្ឋកិច្ច ប៉ុន្ដែ​ទទួលបាន​ផល ចំណេញ​មហាសាល​ដែល​មិន​នឹកស្មាន ដល់​គឺ​ពង្រីក​ទឹកដី​យ៉ាង​ធំ​ទូលាយ​គ្រប់ គ្រង​តំបន់​គ្រី​មៀរ​ទាំងមូល ។ គោលដៅ របស់​រុស្ស៊ី​គឺ​ចង់​បំពេញ​តាម​បំណង របស់​ពលរដ្ឋ​ភាគ​ខាងកើត​របស់​អ៊ុយ ក្រែ​ន​បន្ថែមទៀត ទាំងនោះ​ហើយ​

ទើប​ធ្វើ ឱ្យ​ពលរដ្ឋ​នៅ​ភាគ​ខាងកើត​មិន​ព្រម ទម្លាក់អាវុធ​ចុះ​ញ​ម​ជាមួយ​រដ្ឋាភិបាល ទីក្រុង​គៀវ ។​យុទ្ធសាស្ដ្រ​ប្រើប្រាស់​សិទ្ធិមនុស្ស ដើម្បី​សម្រេច​គោលដៅ​ពង្រីក​ទឹកដី របស់​លោកពូ​ទីន បាន​ប្រ​ព្រឹ​ត្ដទៅ​ប្រកប ដោយ​ជោគជ័យ​បំផុត ដែល​មិនមាន មេដឹកនាំ​ប្រទេស​ណាមួយ​ធ្វើបាន ។ គោលនយោបាយ​បែប​នោះ​ជួយ​ឱ្យ​លោក ពូ​ទីន ស័ក្ដិ​សមជា​បុគ្គល​ដែលមាន​អំណាច ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក ។ ការ ដាក់បញ្ចូល​ទឹកដី​ដែលមាន​ទំហំ​យ៉ាង​ធំ ហើយ​គ្មាន​

នរណាម្នាក់​អាច​ជំទាស់​តវ៉ា បាន មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ អនុវត្ដ​នោះឡើយ ហើយ​អ្វីដែល​រុស្ស៊ី បានធ្វើ​នោះ​ក្នុង​គោលដៅ​លើក​ដំកើង សិទ្ធិមនុស្ស សិទ្ធិសេរីភាព​ក្នុងការ សម្រេច​វាសនា​របស់ខ្លួន របស់​ពលរដ្ឋ ដែល​រស់​នៅលើ​ដែនដី​របស់ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​រាល់​ការចោទប្រកាន់​ទៅលើ​រុស្ស៊ី ថា​បាន​រំលោភសិទ្ធិ​មនុស្ស ជា​រឿង​ខុស ស្រឡះ រុស្ស៊ី​បាន​ជួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន រាប់លាន​នាក់​គេច​ផុតពី​សង្គ្រាម​តាម រយៈ​ការដាក់បញ្ចូល​ដែនដី​ដែល​នឹង​កើត មាន​ជម្លោះ​ក្នុង​ដែន​អធិបតេយ្យ​រុស្ស៊ី 9