ស្ដ្រី​ទី​បេ​ម្នាក់​ធ្វើ​អត្ដ​ឃាត​ដុត​ខ្លួន ប្រឆាំង​រដ្ឋាភិបាល​ចិន​

0

​ស្ដ្រី​ទី​បេ​ម្នាក់​បានធ្វើ​អត្ដ​ឃាត​ដុត ខ្លួនឯង​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ចិន ។ នេះ​ជាការ​ដុត​ខ្លួន​ប្រឆាំង​លើក​ទី​១​នៅ ក្នុង​ឆ្នាំ​២០១៥ ។ ចំណែក​រដ្ឋាភិបាល​ចិន ចាត់ទុក​ការប្រឆាំង​ដោយ​ដុត​ខ្លួន​បែប នេះ​ជា​សកម្មភាព​វាយប្រហារ​ភេរវកម្ម​។​
​អង្គការ​សេរីភាព​ទី​បេ “Free Tibet” បានប្រកាស​ឱ្យដឹងថា ស្ដ្រី​ដែល​ដុត​ខ្លួន ប្រឆាំង​ខាងលើ​មានឈ្មោះ Norchuk អាយុ​៤០​ឆ្នាំ បាន​ដុត​ខ្លួន​កាលពី​ថ្ងៃ​សុក្រ កន្លងមក ស្ថិតនៅ​ភូមិ Trosuk ស្រុក Ngaba ។ អង្គការ​ខាងលើ​បាន​នាំ​សាក សព​ទៅ​បូជា ហើយ​យក​ធាតុ​មក​ជូន គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។s1
​មួយថ្ងៃ​ក្រោយ​ហេតុការណ៍​ខាងលើ កើតឡើង​ព្រះសង្ឃ​នៅ Ngaba មួយអង្គ បានធ្វើ​ដំណើរ​ថ្មើ​ជើង​ប្រឆាំងនឹង​រដ្ឋា​ភិ បាល​ចិន​ដោយ​ស្រែក​ខ្លាំងៗ​ស្នើ​ដល់ សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា វិលត្រឡប់ ចូល​ទី​បេ​វិញ ។s2
​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ជនជាតិ​ទី​បេ ៣​នាក់​ក៏បាន​ដុត​ខ្លួន​ប្រឆាំងនឹង​រដ្ឋា​ភិ បាល​ចិន ហើយ​ការដុត​ខ្លួន​ប្រឆាំង​នោះ ធ្វើឡើង​ក្នុង​រយៈពេល​តែមួយ​សប្ដាហ៍ ប៉ុណ្ណោះ ។ ក្នុងចំណោម​៣​នាក់​ដែល​បាន ដុត​ខ្លួន​មាន​ព្រះសង្ឃ​ទី​បេ​មួយអង្គ​ព្រះ នាម Kalsang Yeshi ធ្លាប់បាន​ប្រឆាំង នឹង​រដ្ឋាភិបាល​ទាមទារ​សេរីភាព​និង​ឯក រាជ្យ​ភាព​ដល់​តំបន់​ទី​បេ ។s3
​ករណី​ដុត​ខ្លួន​ធ្វើ​អត្ដ​ឃាត​នៅក្នុង​តំបន់ ទី​បេ​ដោយ​ស្ថិតក្រោម​គ្រប់គ្រង​របស់​ចិន កាន់តែ​កើនឡើង​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយ ថ្ងៃ ។ តាំងពី​ឆ្នាំ​២០០៩​មកទល់​ពេល នេះ​មាន​ករណី​ដុត​ខ្លួន​ធ្វើ​អត្ដ​ឃាត​ប្រឆាំង រដ្ឋាភិបាល​ចិន​មាន​រហូតដល់​១៣០ ករណី ។ ការធ្វើ​អត្ដ​ឃាត​កើតឡើង​ខ្ពស់ បំផុត​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​នៅពេល ដែល​ពលរដ្ឋ​ទី​បេ​បង្ហាញ​អារម្មណ៍​ថា ខ្លួន កំពុង​រង​ភាព​អ​យុត្ដិធម៌​កាន់តែខ្លាំង​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។
​បញ្ហា​ទី​បេ​ជា​តំបន់​រសើប​បំផុត​របស់ រដ្ឋាភិបាល​ចិន ហើយ​កន្លងមក​ចិន បាន​ព្រមាន​ដល់​ប្រទេស​ដទៃ ពិសេស​គឺ អាមេរិក​មិនត្រូវ​លូកដៃ​ចូល​វិវាទ​ផ្ទៃក្នុង របស់​ចិន​នោះឡើយ ។ រាល់​ពេលដែល អាមេរិក​ទទួល​ស្វាគមន៍​សម្ដេច​សង្ឃ ទី​បេ​ដា​ឡៃ​ឡា​ម៉ា ចិន​តែងតែ​ប្រឆាំង ជានិច្ច​គឺជា​សកម្មភាព​ធ្វើឱ្យប៉ះពាល់​ដល់ ទំនាក់ទំនង​អាមេរិក​និង​ចិន ។ ទី​បេ​គឺ ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន ដូច្នេះ​ប្រទេស ដទៃ​មិនអាច​លូកដៃ​ជ្រៀតជ្រែក​បាន ឡើយ 9