កូរ៉េខាងត្បូង កំពុង​ពិចារណា រឿង​ដាក់​ប្រព័ន្ធ ការពារ​គ្រាប់ មី​ស៊ី​ល ពី​អាមេរិក​

0

​សមាជិកសភា នៃ​គណបក្ស កាន់អំណាច របស់​កូរ៉េខាងត្បូង បានធ្វើការ ដោះដូរ មតិយោបល់ គ្នា​ថា តើ​ត្រូវ​ទទួលយក ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល របស់​អាមេរិក មក​បំពាក់​នៅ ក្នុងប្រទេស អាស៊ី​បូព៌ា មួយ នេះដែរ ឬទេ ឆ្លើយតប​ចំពោះ​ការ​គម្រាម កំហែង​ពី​ការអភិវឌ្ឍ​អាវុធ នុយក្លេអ៊ែរ និង គ្រាប់​មី​ស៊ី​ល របស់​កូរ៉េខាងជើង គ្រប់ពេលវេលា​នោះ​។​f1

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នូវ​សម្តី​របស់លោក យូ សឿង​មីន ប្រធាន​ប្រចាំការ នៃ​គណបក្ស កាន់អំណាច សែ​ណឺ​រី នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែមីនា នេះ​ថា “​ទស្សន​នានា ជុំវិញ​ការ ដាក់​ប្រព័ន្ធ​ការពារ គ្រាប់​មី​ស៊ី​ល THAAD នៅ​តំបន់​ឧបទ្វីប​កូរ៉េ​នោះ ត្រូវបាន​ដោះដូរ​គ្នា​ទៅវិញ ទៅមក​នៅក្នុង​បក្ស​នេះ​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏បាន​អះអាង​រួចមកហើយ អំពី​តម្រូវការ​សម្រាប់ ការដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ក្នុង​រយៈពេល​វែង​នៅ​ប្រទេស​នេះ​។​”f4

​គួរបញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឈ្មោះ THAAD គឺ​ស្ថិតនៅក្នុង​គោលដៅ​ការពារ សន្តិសុខ​កម្រិត ខ្ពស់បំផុត ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Lockheed Martin មាន​មូលដ្ឋាន ផ្ទាល់​នៅ ឯ​សហរដ្ឋអាមេរិក​។ THAAD មានលទ្ធភាព​ក្នុងការ​ទប់ទល់​នឹង​គ្រាប់​មី​ស៊ី​ល​ទាំង ឡាយ​នៅឯ​រយៈកម្ពស់​ពី ៤០ ទៅ ១៥០ គីឡូម៉ែត្រ​។ សម្រាប់​សេចក្តីសម្រេច​ជាថ្មី​ស្តីពី​ការ បំពាក់ THAAD នៅ​កូរ៉េខាងត្បូង គណបក្ស​សែ​ណឺ​រីនឹង​ធ្វើការ​សម្រេច​នៅ​ចុងខែ​មីនា​៕f3 f2