​ចាប់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ក្នុង​បន្ទប់​ផ្ទះសំណាក់​

0

ខេត្តកំពង់ឆ្នាំង៖ ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន ខេត្តកំពង់ឆ្នាំង សហ​ការណ៍​ជាមួយ​កម្លាំង នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ឆ្នាំង អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅផ្ទះ​សំណាក់​សាន់​ដេ​២ ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ​ ​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានអោយដឹងថា ដោយ​ទទួលបាន​សេចក្តីរាយការណ៍ ពី​ម្ចាស់ផ្ទះ​សំណាក់​សាន់​ដេ​២ ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ ថា មាន​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​កើតឡើង នៅក្នុង ផ្ទះសំណាក់​របស់ខ្លួន ក្នុង​បន្ទប់​លេខ​៤០ កម្លាំង​សមត្ថកិច្ច ក៍បាន​សហ​ការណ៍​គ្នា ចុះទៅ​បង្ក្រាប​ដល់ទី​កន្លែង​តែម្តង ។

ក្នុងការ​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ ទ​ន វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុង​កំពង់ឆ្នាំង និង ២-​ឈ្មោះ ចាំង បូរ៉ា ភេទ​ស្រី អាយុប្រមាណ​២៧​ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ និង​វត្ថុតាង​ថ្នាំញៀន​១​កញ្ចប់​ធំ និង​១៥​កញ្ចប់​តូច ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន វិទ្យុទាក់ទង​១​គ្រឿង ចង្ក្រានហ្គាស​១ និង​បារី​ហ្វី​ន​១​កញ្ចប់ ។

​ ​បច្ចុប្បន្ន​ជនល្មើស​ទាំងពីរ​នាក់ រួម​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី ៕BonHok.Still077 BonHok.Still078 BonHok.Still079