ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ព្យួរ​សាកសព ទាហាន​អ៊ីរ៉ាក់​នៅមុខ​ក្លោងទ្វារ​ចេញចូល ក្រុង​

0

​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS បាន​ផ្សព្វ ផ្សាយ​រូបភាព​ព្យួរ​ជើង​ឡើងលើ​សាកសព ទាហាន​អ៊ីរ៉ាក់​៨​នាក់​នៅមុខ​ក្លោងទ្វារ​ចេញ ចូល​ទីក្រុង Hawija ទីតាំង​គ្រប់គ្រង​របស់ ក្រុម IS ។
​សាកសព​ទាំង​៨​នាក់​ដែល​ក្រុម​IS ព្យួរ​បញ្ច្រាស​នៅ​ក្លោងទ្វារ​ជា​រូបភាព​ថ្មី បំផុត​បង្ហាញ​ពី​ភាព​សាហាវព្រៃផ្សៃ​របស់ ក្រុម​នេះ​ទៅលើ​កម្លាំង​ទាហាន​អ៊ីរ៉ាក់ ដែល​ហ៊ាន​ប្រឆាំងនឹង​ពួកគេ ។ សកម្ម ភាព​ខាងលើ​របស់​ក្រុម IS ក្នុង​គោល ដៅ​គំរាមកំហែង​និង​គ្រប់គ្រង​ទីក្រុង Hawija ទាំងមូល​ប្រែក្លាយ​ទីនោះ​ទៅជា ទីតាំង​ដ៏​សំខាន់​ក្រោយពេល​ទីក្រុង​មូ​សា ត្រូវបាន​ទាហាន​អ៊ីរ៉ាក់​ដណ្ដើម​ទៅគ្រប់ គ្រង​វិញ​ហើយ​នោះ ។h4

h3
​ទីក្រុង Hawija មាន​ក្រុម​និកាយ សាន់​នី​រស់នៅ​ជា​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់ ឆ្ពោះទៅកាន់​ទីក្រុង​មូ​សា និង​រដ្ឋធានី បា​ដា​ត ។ សារព័ត៌មាន International Business Time បាន​ផ្សព្វផ្សាយ​ថា ក្រុម IS បាន​ឡើង​គម្រោង​យ៉ាង​សាហាវ​ព្រៃ ផ្សៃ​ដើម្បី​គ្រប់គ្រង​ទីក្រុង Hawija និង វាយលុក​ដើម្បី​ដណ្ដើម​ទីក្រុង​មូ​សា​មក វិញ ។h2
​សារព័ត៌មាន Daily Mail បាន​ផ្សព្វ ផ្សាយ​ថា សកម្មភាព​ព្យួរ​បញ្ច្រាសជើង ឡើងលើ​ទាហាន​អ៊ីរ៉ាក់​៨​នាក់​គឺជា​ការ គំរាមកំហែង​ជនជាតិ​ឃើ​ត​ដែល​វាយ ប្រហារ​ទៅលើ​ក្រុម IS កន្លងមក ។​
​កាលពី​ខែកុម្ភៈ​កន្លងមក​ក្រុម IS ក៏ បាន​ផ្សាយ​ឃ្លី​ប​វីដេអូ​ធ្វើ​ទារុណកម្ម​ទៅ លើ​ទាហាន​ជនជាតិ​ឃើ​ត​មុនពេល​ប្រហារ ជីវិត ។

h1
​ក្រុម IS កាន់តែ​មាន​ភាព​សាហាវ ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បើទោះបី រង​ការវាយប្រហារ​បណ្ដេញ​ថយក្រោយ ពី​ក្រុម​ទាហាន​អ៊ីរ៉ាក់​ដោយមាន​ការចូល រួម​ពី​កម្លាំង​ទាហាន​បរទេស ។ កន្លងមក អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​បាន​បញ្ជូន​យន្ដហោះ ពិឃាត F-16 ទៅ​វាយលុក​នៅ​គោល ដៅ​

នានា​របស់​ក្រុម IS ធ្វើឱ្យ​ក្រុម​នេះ ត្រូវ​ខាតបង់​ជាច្រើន ពិសេស​គឺ​កម្លាំង ទាហាន​របស់​ពួកគេ ។ នៅក្នុង​ប្រទេស ស៊ី​រី​ក៏​ដូច្នេះ​ដែរ​យន្ដហោះ​ចម្បាំង​របស់ រដ្ឋាភិបាល​ក៏បាន​វាយប្រហារ​ទៅលើ ទីតាំង​របស់​ក្រុម IS នៅ​ដឹក​ដី​ស៊ី​រី​សម្លាប់ ខ្មាន់កាំភ្លើង​ជាច្រើនរូប​៕