ស្ទើរ​គាំងបេះដូង​ពេល​ទាន់​ប្រពន្ធ​កំពុង​ឡើងឋានសួគ៌​ជាមួយ​ប្រុស​ស្នេហ៍​ក្នុងផ្ទះ​សំណាក់​

0


​ខេត្តសៀមរាប​៖​នៅលើ​លោក​នេះ​ពិតជា​មានរឿង​ដែល​ស្មាន​មិន​ដល់​ថា មាន​ស្រី​ដាច់ចិត្ត​ចាកចោល​ប្តី​និង​កូន​ទៅ​រួមមេត្រី​យ៉ាង​ត្រេកត្រអាល​ជាមួយ​ប្រុស​ស្នេហ៍​នៅក្នុង​ផ្ទះសំណាក់​បណ្តែតបណ្តោយ​ឲ្យ​ប្តី​និង​កូន​រស់នៅ​រងារ​ឯកា ជាក់ស្តែង​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​ធានា​គារ​អេស៊ីលីដា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​លួច​រត់​ចេញពីផ្ទះ ដើរ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្ត័​នៅ​ខេត្តសៀមរាប ហើយក៏​ជ្រុលជ្រោះ​ធ្ងន់​ភ្លេច​គិតថា​ខ្លួន​ជា​ស្រី​មាន​ប្តី​បាន​ណាត់​ប្រុស​ស្មេ​ហ៍​នាំ​ឡើងឋានសួគ៌​យ៉ាង​ត្រេកត្រអាល​ក្នុង​កាមតណ្ហា​ជ្រាលជ្រៅ ត្រូវបាន​ប្តី​តាម​ទាន់​ទាំង​ព្រឹក កំពុង​--------------------------------

ដេក​ជាមួយ​សង្សា​ក្នុង​ផ្ទះសំណាក់ ហើយ​មកប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ប៉ុន្តែ​បុរស​ជា​ជនសង្ស័យ​លួច​រួមមេត្រី​ប្រពន្ធ​គេ​នោះ​គេចខ្លួនបាត់ ខណៈ​សុំ​ប៉ូលិស​ទៅ​ទិញ​ទឹក​ផឹក ។​
​ ​ហេតុ​ការ​សមត្ថកិច្ច​និង​ប្តី​តាម​ទាន់​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ​(​ព្រហ្មរ​ត្ម័​អ៊ី​ន​)​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨​ខែ​មិនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុមទី​២ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

----------- (1)
​ ​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​លោក​អនុសេនីយឯក នួន ស័ក្ក​ចំរើន​រិ​ទ្ធ​បាន​ប្រាប់ថា ដោយ​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះជា​ប្តី សមត្ថកិច្ច​បាន​ចុះទៅ​ដល់ផ្ទះ​សំណាក់​យីហោ​(​ព្រហ្មរ​ត្ម័​អ៊ី​ន​)​រួច​ចូលទៅក្នុង​បន្ទប់​លេខ​១០១​ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ដេក​នៅផ្ទះ​សំណាក់​នេះ​ពិតប្រាកដ​មែន​។​លោក​បន្តថា បន្ទាប់ពី​ឃើញ​ភស្តុតាង​ជាក់ស្តែង​

យ៉ាង​ដូច្នេះ សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជន​ប្រុស​ស្រី​ទាំង​២​នាក់​មកកាន់​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​សាលា​កំរើក​ដើម្បី​ធ្វើការ​សួរនាំ​។​លោក​បន្តទៀតថា ជនសង្ស័យ​ដេក​ជាមួយ​ប្រពន្ធ​គេ​មានឈ្មោះ តូន សុគ​រី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​តា​ឡុំ ស្រុក​មង្គលបុរី ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ស្ត្រី​នោះ​មានឈ្មោះ ព្រំ សុ​ហេង អាយុ​៣០​ឆ្នាំ​មុខរបរ​បេឡា​អេស៊ីលីដា ក្រុង​សំរោង រស់នៅ​ភូមិ​ដូន​កែន​ខាងត្បូង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​-----------
​ចំណែក​ប្តី​មានឈ្មោះ ជិន សុ​គុណ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជា​ប៉ូលិស​ក្រុង​សំរោង រស់នៅ​ជាមួយគ្នា ដែលមាន​កូនស្រី​ម្នាក់​អាយុ​២​ឆ្នាំ​។​បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​រួច​ក៏ត្រូវ​បានបញ្ចប់​
​ទៅវិញ ខណៈ​ភាគី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា​ត្រូវរ៉ូវ​គ្នា​វិញ​។​
​ ​បុរស​ជា​ប្តី​បាន​រៀប​រាប់ទាំង​តឹងទ្រូង​ថា ប្រពន្ធ​របស់ខ្លួន​បាន​យក​លេស​រត់​ចេញពីផ្ទះ​ជាច្រើន​ដង ដោយ​ចោទថា ខ្លួន​មាន​ស្រី​ញី ប៉ុន្តែ​លុះដល់​ថ្ងៃទី​០៧​ខែ​មិនា​បានមក​ចូលរួម​កម្មវិធី​ខួប​មិត្ត​ភ​ក្ត័​នៅ​ខេត្តសៀមរាប​។​ដោយមាន​មិត្ត​ភ​ក្ត័​របស់លោក​នៅ​ខេត្តសៀមរាប​បាន​ទូរស័ព្ទ​ប្រាប់ថា ប្រពន្ធ​ឯង​ត្រូវបាន​គេ​ដឹក​ចូល​ផ្ទះសំណាក់ ពេលនោះ​ខ្លួន​បានធ្វើ​ដំណើរ​ចេញពី​ខេត្ត​ឧ​ត្ត​រ​

មានជ័យ​មក​សៀមរាប​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​លោក​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន​ប្រុស​ស្រី​ទាំង​២​នាក់​យកមក​ប៉ុស្តិ​សាលា​កំរើក​ក៏ត្រូវ​បាន បុរស​ជា​សា​ហាយ​ស្មន់​សុំ​ប៉ូលិស​ចេញទៅ​ទិញ​ទឹក​ផឹក​នៅខាងមុខ​ប៉ុស្តិ​រួច​ក៏​គេចខ្លួនបាត់​។​លោក​បន្តទៀតថា ខ្ញុំ​ព្រម​បញ្ចប់​រឿងនេះ​ដោយសារ​ខ្ញុំ​អាណិតកូន​និង​ប្រពន្ធ ប៉ុន្តែ​ជំហរ​របស់ខ្ញុំ​ត្រូវតែ​លែងលះ​ជាមួយ​ប្រពន្ធ​រូបនេះ ព្រោះ​មនុស្ស​ប្រុស​មានការ​ខ្មាស់អៀន​។​
​ ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់ថា រឿងនេះ​មិនគួរ​ធ្លាក់​មកលើ​រូបខ្ញុំ​សោះ ព្រោះ​ប្តី​របស់​ខ្ញុំគេ​មាន​ស្រី​លួចលាក់ ទើប​ខ្ញុំ​ខូចចិត្ត​ផឹក​ស្រវឹង​ភ្លេច​គិត​មួយគ្រា​ក៏​ជ្រុលខ្លួន​តែម្តង​។​ស្ត្រី​រូបនេះ​បាន​បន្តថា ដើម្បី​បញ្ចប់រឿង​ខ្ញុំ​ក៏បាន​ទៅ​អង្វរ​សុំទោស​ប្តី ឲ្យ​រួច​ផុតពី​សំណាញ់​ច្បាប់​។​
​ ​នេះ​ជា​មេរៀន​មួយ​សម្រាប់​បុរស​និង​ស្ត្រី​ក្នុងនាម​ជា​ប្រជាជន​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ​គួរតែ​ជៀសវាង​ឲ្យ​ផុតពី​ករណី​ខាងលើនេះ​ព្រោះ​ជា​រឿង​មួយ​ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម​បំផុត ហើយ​បើសិន​ពី​សម័យមុន​នោះ​គូរ​ស្នេហ៍​លួច​រួមមេត្រី​ចោល​ប្តី​និង​កូន​យ៉ាង​ដូច្នេះ​ប្រាកដជា​ប្តី​ប្រល័យ​ចោល​ទាំង​២​ជាមិនខាន ប៉ុន្តែ​នៅ​សម័យនេះ​គេ​ត្រូវ​អនុវត្តន៍​តាមផ្លូវ​ច្បាប់​ជា​ចំបង​៕