ខេត្តបាត់ដំបង៖យុវជនម្នាក់ត្រូវបានកំលាំងនគរបាលស្រុក ភ្នំព្រឹកចាប់ឃាត់ខ្លួនបន្ទាប់ពីសាច់ញាតិក្មេងស្រីរងគ្រោះបានទៅប្តឹងសមត្ថកិច្ច ករណីចាប់រំលោភនាងបានសម្រេច ពេលជិះម៉ូតូទៅមើលគេប្រគុំតន្ត្រីនៅម្តុំផ្សារកាប៊ីន។ ហេតុការណ៍ចាប់ឃាត់ខ្លួនខាងលើនេះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ខែមិនាឆ្នាំ២០១៥នេះនៅចំណុចមុខផ្សារភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ប្រភពពីអធិការរងនគរបាលស្រុកភ្នំព្រឹកទទួលបន្ទុកព្រហ្មទណ្ឌ លោក សារេត វិសេដ្ឋ បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹង ពីសាច់ញាតិក្មេងស្រីរងគ្រោះ លោកក៍សុំការអនុញាតិពីថ្នាក់លើនាំកំលាំងចុះទៅឃាត់ខ្លួន ជនសង្ស័យនេះនៅចំណុចមុខផ្សារភ្នំព្រឹក។
ជនសង្ស័យមានឈ្មោះជ្រី សុផៃ ភេទប្រុសអាយុ២២ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅនៅឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ឆន ហៀង អាយុ១៦ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
ជនសង្ស័យបានសារភាពថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ខែមិនា ខ្លួនបានឌុបក្មេងស្រីខាងលើចេញពីផ្ទះនាង ដើម្បីឌុបទៅមើលគេប្រគុំតន្ត្រីនៅជិតផ្សារភ្នំព្រឹក លុះមកដល់ ចំណុចផ្លូវបំបែកទឹកចេញ ដោយឃើញកន្លែងនោះមានសភាពស្ងាត់ខ្លួនក៍កើតអារម្មណ៍ជាមួយ
នាង ហើយបានឌុបនាងចូលទៅក្នុងព្រៃក្បែរផ្លូវ រួចចាប់ផ្តើមសំរាតសំលៀកបំពាក់ធ្វើការរំលោភរហូតបានម្រេច រួចបានឌុបនាងទៅមើលគេប្រគុំតន្ត្រីជាធម្មតា ។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ច នគរបាលស្រុកភ្នំព្រឹកកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវីធី៕



































