​សម្ថ​កិច្ច​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​មិនបាន​សំរេច​នៅ​ផ្លូវ​907​ក្រុម​11​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​

0

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​(​កាច់​សោ​រក​ម៉ូតូ​)​តែ​មិនបាន​សំរេច​
​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​យាមល្បាត​ប្រទះឃើញ​ខ​ណះ​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ហើយ​បណ្តើរ​ចេញមកក្រៅ​ក៍​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​នាំយកមក​ប៉ុស្តិ៍​ធ្វើការ​សួរនាំ​។​
​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10​និង​30​នាទី​យប់​ថ្ងៃទី​7​ខែ​មិនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល​ផ្លូវ​លេខ​907​ក្រុមទី​11​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​  ។​តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​z1
​ជនសង្ស័យ​មានឈ្មោះ​ជា សុខ​ហៅ​សឹង​ភេទ​ប្រុស អាយុ​29​ឆ្នាំ ជនជាតិ​វៀតណាម​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ម៉ា​កនិច​ព៏​ណ​សុខ​កូ​ឡា​ដែល​ត្រូវ​ជនសង្ស័យ​កាច់​សោ​រក​លួច​យក​មិនបាន​សម្រេច​នោះ​មានឈ្មោះ ចឹក សុខ​បាន​ភេទ​ប្រុស​អាយុ​24​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​លេខ​907​ក្រុមទី​11​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ។​

z2
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការក្រុង​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។​