​ឃាតកម្ម​សម្លាប់ និង​អូស​សព​ទៅ​ចង​.​ក ក្នុង​អណ្តូង​

0

​អំពើ​ឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ភូមិ​គគីរ ឃុំ​កក់ ស្រុក​ពញាក្រែក ដែល​ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់ និង​អូស​ទៅ​ចង​.​ក​ក្នុង​អណ្តូង​ចាស់​ខាងក្រោយ​ផ្ទះ​ជាមួយនឹង​ឬ​ស​ឈី​នៅ​មាត់​អណ្តូង និង​ចៅប្រុស​ម្នាក់​អាយុ​២​ឆ្នាំ ត្រូវ​ជនល្មើស​វាយ​រហូត​សន្លប់​ទុកចោល​នៅលើផ្ទះ​។photo 2
​តាម​ព័ត៌មាន​ពី​អធិការដ្ឋាន​នគរបាល​ស្រុ​ល​បាន​ឲ្យ​ដឹង​ដា ជនរងគ្រោះ​មានឈ្មោះ វិត វ៉ាន់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ និង​ចៅប្រុស​ម្នាក់​អាយុ​២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិគ​គីរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ រីឯ​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល​១០ ទៅ​១១​យប់​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៥ គេ​បានលឺ​សម្លេង​ក្មេងប្រុស​រងគ្រោះ​ស្រែកយំ​ចំនួន​២​លើក ប៉ុន្តែ​ពុំមាន​អ្នកណា​ចាប់អារម្មណ៍​នោះទេ ព្រោះ​នាំគ្នា​គិតថា​ស្ត្រី​រងគ្រោះ​វាយ​ចៅ​របស់ខ្លួន​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៥ ជីតា​ឪពុក​ក្មេងរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​ក៏​ស្រាប់តែ​ឃើញ​ក្មេងប្រុស​កំពុង​សន្លប់ ក៏បាន​ផ្ទើ​ល​ឆោឡោ​ថា ស្ត្រី​រងគ្រោះ​ដែលជា​យាយ​បាន​វាយ​ចៅ​រហូតដល់​សន្លប់ ហើយ​គេចខ្លួន​មិនដឹង​ទៅណា ក៏​នាំ​អ្នកភូមិ​ដើររក​ស្ត្រី​រងគ្រោះ​ដែលជា​យាយ រហូតដល់​អណ្តូង​ខាងក្រោយ​ផ្ទះ​ក៏​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ចង​.​ក​នៅក្នុង​អណ្តូង និង​បានធ្វើ​ការប្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ចុះមក​ពិនិត្យ​សាកសព​។​
​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក​ឃើញថា ស្ត្រី​រងគ្រោះ​មិនមែន​ស្លាប់​ដោយសារ​ចង​,​ក​នៅទេ គឺ​ត្រូវគេ​វាយ​សម្លាប់ រួច​អូស​យកទៅ​ចង​.​ក​នៅក្នុង​អណ្តូងនោះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចងក្រង​វត្ថុ​តា និង​សំណុំរឿង ដើម្បី​ស៊ើបអង្កេត​ឈានទៅ​រកមុខ​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឲ្យ​ខាងតែបាន​។​