​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អ​ញ្ញើញ​សម្ពោធ​ឪ​ប​ដ្ឋា​ន​សាលា និង​សមិទ្ធិផល​នានា​ក្នុង​វត្ត​ពោធិ​អណ្តែត​

0

​ខេត្ត​ព្រះសីហនុ​​ព្រឹក​ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០១៥ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធិផល​នានា​ក្នុង​វត្ត​ពោធិ​អណ្តែត ស្ថិតក្នុង​ភូមិ​បត់ សិរមាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។
​ ​ដោយមាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ អនុប្រធាន មន្ត្រី​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចំនួន​១២០០​នាក់ ។​09-03-15 (3)
​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មាន​ប្រសា​ស​ន៌​ថា វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដូច្នេះ​ពុទ្ធិ​ចក្រ និង​អាណាចក្រ​បាន​ចូលរួម​អភិវឌ្ឍ​ន៌​ប្រទេសជាតិ មិនអាច​កាត់ផ្តាច់​បាន ហើយ​វា​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ។

រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា សំដៅ​បង្កើន​សេដ្ឋកិច្ច​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឪ្យ​បាន​ជាង ១%​ក្នុង​មួយឆ្នាំ ទាំង​នៅ​ទីក្រុង ក៌​ដូច​ជនបទ ។ រាល់​សមិទ្ធិផល​នានា​ដែល​កើតឡើង​ក្នុង​វត្ត​នេះ ក៌​ដូចជា​នៅ​ទូទាំងប្រទេស​មានការ រីកចំរើន​សំដៅ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សុខសន្តិភាព ឯកភាព​ទឹកដី ផ្តើមចេញពី​គោ​លន​យល​បាយ​បង្រួបបង្រួម​ជាតិ សន្តិភាព និង​ការអភិវឌ្ឍ​ន៌​លើ​គ្រប់​វិស័យ ។09-03-15 (4)
​ ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ស្របច្បាប់​កើតចេញពី​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​សំដៅ​បង្កើន​កំណើនសេដ្ឋកិច្ច​សម្រេចបាន​ជោគជ័យ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោន​ទី​១ ទី​២​និង​បន្ត​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​តំណាក់កាល​ទី​៣ មានន័យថា យើង​សម្រេចបាន​ស្ថេរភាព សន្តិភាព នយោបាយ ម៉ាក្រូ សេដ្ឋកិច្ច ។09-03-15 (1)

រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​អន្តរជាតិ​វាយតំ​លៃ​ថា ជា​ប្រទេស​ទី​១០ សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ១០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​កម្ពុជា​ជា​ប្រទេស​ទី​៥ ដែល​សម្រេចបាន​គោលដៅ អភិវឌ្ឍ​ន៌​កម្ពុជា​ឆ្នាំ​២០១៥ ។ កម្ពុជា​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​កែលំអ អនុ​វត្តមាន​ភាពល្អប្រសើ​រ​ក្នុង​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ ហើយ​ការរីកចំរើន​ត្រឹមត្រូវ​ស្របតាម គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ ។​
​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​តំណាក់កាល​ទី​៣ កំពុង​កែទម្រង់​ស៊ីជម្រៅ ដើម្បី​បង្កើន​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធិភាព ហើយ​ការកែប្រែ​ទី​១ ប្រពន្ធ​ច្បាប់ និង​យុត្តិធម៌ ទី​២ រដ្ឋបាល​សា​ធារ​ណះ ហើយ​ប្រពន្ធ​ច្បាប់​យើង​កំពុង​បានរៀបចំ​កែសម្រួល​នៅ​រាជធានី​ភ្នំពេញ​មុនគេ ដើម្បី​ធានា​ផ្តល់​សេវា​សា​ធា​រណះ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​

ងាយ ស្រួល ក្នុងការ​កាត់បន្ថយ​នូវ​ការចំណាយ​ពេលវេលា និង​លុយកាក់​ជាដើម ។​ ​បន្ទាប់មក​ក៌​មាន​បំពាក់​គ្រឿង​ឥស្សរិយ​ស្ស​ជូន​មន្ត្រីរាជការ និង​សប្បុរសជន​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញការងារ​ជូន​ជាតិ មាតុភូមិ និង​កា​ចូលរួមចំណែក​កសាង​នូវ​សមិទ្ធិផល​នានា​ក្នុង​វត្ត​អារាម និង​នៅតាម​មូលដ្ឋាន ៕ ​ ​ ​ ​ ​