ស្ទឹងត្រែង៖តៃកុងឡានបែនទំនើងរួមទាំងគ្នាគេ២នាក់ផឹកស្រាអស់ជិតមួយកេសបើកឡានតាមពីក្រោយឡានស្រីស្អាតជ្រែងគេឯងជាន់ហ្វាំងអូសស្ទើបុករថយន្តខាងមុខ ត្រូវបានកំលាំងអាវុធហត្ថខេត្តដេញចាប់បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការអប់រំ។
ហេតុការនេះបានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី៨ខែមិនាឆ្នាំ២០១៥នៅមុខបន្ទាយអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថបានអោយដឹងថាតៃកុងឡានរួមទាំងគ្នាគេ២នាក់នោះ មាន១ ឈ្មោះជឹម ចេង
ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាំ កាសែន ឃុំព្រៃញី ក្រុងពោធិសាត់ ២ឈ្មោះសុខ ចាន់ភេទប្រុសអាយុ២០ឆ្នាំមុខរបរជាតៃកុងអាអេច រស់នៅភូមិវត្តគរ ឃុំវត្តតាម៉ឹម ស្រុកសង្កែខេត្តបាត់ដំបងនិង៣ឈ្មោះពិ សិដ្ឋភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពុងលើ ឃុំក្បាលត្រាច ស្រុកក្រោលគោខេត្តពោធិសាត់។
មន្ត្រីអាវុធហត្ថបានបន្តទៀតថានៅវេលាម៉ោងខាងលើក្រុមក្មេងទំនើង ផឹកស្រាស្រវឹងបានបើកឡាបែនដែលមានគ្នា៣នាក់ ជិះពីក្រោយរថយន្តមួយបាំងកន្លះនិងមានស្រីស្អាតជិះពីក្រោយមានគ្នាប្រមាណជា៤ទៅ៥នាក់ កាត់មុខបន្ទាយអាវុធហត្ថ ពួកគេបានដេញតាមជ្រែគេឯង វីសៗបុកជាន់ហ្វាំងអូស ជាច្រើនម៉ែត្រ ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច។ក្រោយកើតហេតុការកំលាំងអាវុធហត្ថបានជិះរថយន្តតាមស្ទាក់នាំមកកាន់ទីបញ្ជាការអាវុធហត្ថដើម្បីសួរនាំ។
ពួកគេបានឆ្លើយប្រាប់សមត្ថកិច្ចថាគេជាអ្នកបើឡានដឹកដីនិងម្នាក់ជាតៃកុងអាអេចនិងម្នាក់ទៀតជាកម្មករ ដឹកដីធ្វើនៅសាលាខេត្ត ដោយសារពួកគេផឹកស្រាអស់ជិតមួយកេស ហើយបើចង់ចាប់គេអោយទូរស័ព្ទទៅមេរបស់គេទៅ។
តែនៅព្រឹកថ្ងៃទី៩មិនានេះ ក្រោយពីមានគេមកធានា សមត្ថកិច្ចបានធ្វើការអប់រំនិងអោយធ្វើកិច្ចសន្យាបញ្ឈាប់សកម្មភាពនេះតទៅទៀត ដែលវាបង្កអោយមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង និងបង្កអោយមានគ្រោះថ្នាក់ទៀតផង ហើយបើសិននៅមានករណីនេះទៀត សមត្ថកិច្ចនិងចាត់វិធានការតាផ្លូវច្បាប់ ហើយទើបបានអោយពួកគេវិលត្រឡប់វិញ ៕



































