​ក្រុមចោរ​ភ្លាស​គោ​អស់លក្ខណ៍​ត្រូវ​សមត្ថកិច្ច​ស្រុក​បាណន់​ក្របួច​ជាប់​

0

> បាត់ដំបង​: បក្ខ​ពួកចោរ​ចំនួន​3​នាក់​ដែលជា​មុខសញ្ញា​ដ៏​សកម្ម​ក្នុង​ការដើរ​លួច​គោ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ភ្លាស​យក​សាច់ ត្រូវបាន​អស់លក្ខណ៍​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​បាណន់ ខេត្តបាត់ដំបង​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព ភ្លាស​គោ​ចំនួន​ពីរ​ក្បាល​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បឹង​ចែង​ឃុំ​ស្នឹង ស្រុក​បាណន់ កាលពី​ពីថ្ងៃ​ទី 10-3-15 វេលា​ម៉ោង​00,46​នាទី​រំលង​អ​ធ្រា​ត​រួចមក​។​គួរ​បញ្ជាក់ថា កន្លងមក​នៅតាម​បណ្តា​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង គឺ​តែងតែមាន​ករណី​លួច​គោ​ដើម្បី​ភ្លាស​យក​សាច់ បានកើត​ឡើងជា​ញឹកញាប់ ដោយ​បន្សល់​នៅតែ​ក្បាល ឆ្អឹង​និង​ស្បែក​តែប៉ុណ្ណោះ សំរាប់​ទុកអោយ​ម្ចាស់​គោ​វិញ ហើយក៏​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ស្រុក​ណាមួយ​ធ្វើការ​បង្ក្រាបបាន​ម្តងណា​នោះឡើយ ។​\image (2)
> ដោយសារតែ​បញ្ហា​ចោរកម្ម​នេះ​បាន​កើតឡើង​ញឹកញាប់​ខ្លាំងពេក ទើប​លោកស្នងការ​ខេត្ត​
> បានដាក់​បទបញ្ជា​យ៉ាង​តឹង​រុ​ឹ​ង​ទៅលើ​មន្ត្រីនគរបាល​ទាំងអស់ ពិសេស​គឺ​លោក​ស្នងការរង ជេ​ត វណ្ណ​នី​ដើម្បី​ដាក់​ផែនការ​អោយបាន​ច្បាស់លាស់​ក្នុង​ការតាមប្រមាញ់​មុខសញ្ញា​ទាំងនេះ​អោយបាន​។​នៅពេល​រំលង​អ​ធ្រា​ត​មុនពេល​កើតហេតុ លោក​សាន ស៊ា​ប អាយុ​32​ឆ្នាំ រស់នៅ​ភូមិ​
> បឹង​ចែង ឃុំ​ស្នឹង បាន​បាត់​មេគោ​ចំនួន​ពីរ​ក្បាល​ពី​ផ្ទះ​ដោយ​មេគោ​ទាំងពីរ​នោះ​សុទ្ធតែ​ផើម​ទាំងអស់​ភ្លាមៗ​នោះដែរ​ម្ចាស់​គោបា​នរាយ​ការ​យ៉ាង​បន្ទាន់​ទៅ​កំលាំង​សមត្ថកិច្ច​ដើម្បី​អោយជួយ​អន្តរាគមន៍​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក ប៊ុត សំបូរ អធិការនគរបាល​ស្រុក​បាណន់​បាន​ចាត់​កំលាំង​ចេញ​ប្រតិបត្តិការ​គ្រប់​ច្រកល្ហក​ដើម្បី​តាមរក​image (1)

មុខសញ្ញា​ដែល​សង្ស័យ ប៉ុន្តែ​ក្នុងការ​រុករក​នេះ​គឺ​បាន​ប្រទះ​ឃើញតែ​ក្បាល​គោ ឆ្អឹង​គោ និង​ស្បែក​គោ​តែប៉ុណ្ណោះ ស្ថិតនៅត្រង់​ចំនុច​អូរ​ប្រកែក ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង​ដែល​ក្រុមចោរ​បាន​បន្សល់​ទុកអោយ​។​
> ស្របពេល​ជាមួយគ្នា​នោះដែរ កំលាំង​មួយចំនួន​បាន​ឃាត់​រថយន្ត​មួយគ្រឿង​ដែលមាន​ការសង្ស័យ នៅត្រង់ចំនុច​ឃុំ​ក​ន្ទឺ​2 តាម​បណ្តោយ​ផ្លូវ​ក្បែ​មាត់​ស្ទឹង​សង្កែ ដោយ​រថយន្ត​នោះ​ម៉ាក​កាមរី​ស៊ែ​រី​ឆ្នាំ​89 ព៌​ណ​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ ង​9629 ភព​2​ដែល​អ្នកបើក​បរមាន​ឈ្មោះ ឈិ​ត ឌី​ណូ ភេទ​ប្រុស អាយុ​35​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង​ដើម្បី​នាំយកមក​សាកសួរ​។​
> លោក​អធិការ​បានលើកឡើង​បន្ថែមថា នៅ​ចំពោះមុខ​សមត្ថកិច្ច អ្នកបើកបរ​រូបនេះ​មិនបាន​សារភាព​អ្វី​ឡើយ ប៉ុន្តែ​ជា​ចៃដន្យ ស្រាប់តែ​ទូរស័ព្ទ​របស់​ជននេះ​បាន​បន្លឺឡើង ទើប​តំរូវអោយ​សមត្ថកិច្ច​ចាប់​យកមក​ទទួល​ដើម្បី​បន្លំ​សំលេង​និង​ចង់ដឹង​ការពិត ពេល​នោះដែរ​បក្ខពួករ​បស់​គេ​បាន​ហៅ​អោយ​អ្នកបើកបរ​រថយន្ត​រូបនេះ​ទៅ​ទទួល​ពួកគេ​នៅ​ចំនុច​ខាងជើង​ភ្នំ​ចាក់​អង្កាម ដែលមាន​ចំងាយ​ពី​កន្លែង​ភ្លាស​សាច់​ប្រហែល​1km ក្នុងភូមិ​សាស្ត្រ​ភូមិ​សំបួរមាស​។​
> គ្រាន់តែ​ឮ​ប្រព័ន្ធ​ទូរស័ព្ទ​ម្ខាង​បានបញ្ជាក់​អំពី​ទីតាំង​យ៉ាងច្បាស់​បែបនេះ​ភ្លាម សមត្ថកិច្ច​
> បាន​យក​រថយន្ត​បង្ក​នោះ​បើក​ឆ្ពោះទៅរក​បក្ខពួក​វា​នៅ​កន្លែង​ណាត់​តែម្តង លុះ​នៅពេល​ទៅដល់​គ្រាន់តែ​ឃើញ​រថយន្ត​គ្នា​វា​ភ្លាម​ក្រុមចោរ​ចំនួន​ពីរ​នាក់ បាន​លីសែង​សាច់គោ​ដែល​ពួកគេ​ភ្លា​សបាន​ដើរ​តំរង់​មករក​រថយន្ត ដែល​ធ្វើអោយ​សមត្ថកិច្ច​ស្ទុះ​ចេញទៅ​ក្របួច​មុខសញ្ញា​ទាំងនេះ​ភ្លាម ប៉ុន្តែ​មាន​ម្នា​ក់បាន​ខំប្រឹង​រត់​ដើម្បី​គេចខ្លួន​រហូត​ធ្វើអោយ​គ្រិច កជើង​ម្ខាង​។​image
> ជន​ទាំងពីរ​នាក់​នោះ​មានឈ្មោះ ចាន់ ប៊ុន ភេទ​ប្រុស អាយុ​47​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​សេះ​
> ឃុំ​បត់​កណ្តោល ស្រុក​បាកាន ខេត្តពោធិសាត់ និង​ឈ្មោះ​មេ​ត ធី ហៅ​ហ៊ា​ត ភេទ​ប្រុស អាយុ​40​ឆ្នាំ​ជា​ជនជាតិខ្មែរ​អុ​ី​ស្លាម រស់នៅ​ក្រុង​ប៉ោយប៉ែត ដែល​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុង​បាត់ដំបង​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រុម​ទាំងនេះ​បាន​សារ​ភេ​ព​ថា កន្លងមក​ពួកគេ​ធ្លាប់បាន​ប្រព្រឹត្ត​នៅក្នុង​ស្រុក​
> ព្រះនេត្រព្រះ ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ស្រុក​មោងឫស្សី និង​នៅក្នុង​ស្រុក​បាណន់​។​
> លោក​វរ​:​សេនីយ៍​ឯក ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​យុ​ត្តិ​ធ៌​ម បាន​លើកឡើងថា ដុំ​:​ពេល​ជិត​មួយឆ្នាំ​ហើយ​ដែល​សមត្ថកិច្ច​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង ព្យាយាម​តាម​ប្រមាញ់​ក្នុង​រឿងនេះ​ប៉ុន្តែ​មិនដែល​បាន​ទាន់​នូវ​សកម្មភាព​របស់​ក្រុម​នេះ​ទាល់តែសោះ លុះ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​
> លោក​ក៏បាន​ចូលរួម​ដឹកនាំ និង​បញ្ជា​កំលាំង ព្រោះ​លោក​គិតថា ក្រុម​នេះ​គឺ​មិនទាន់​ទៅណា​ឆ្ងាយ​នោះឡើយ នៅ​ទៅ​បំផុត​ក៏បាន​ក្រសោប​ដោយ​ជោគជ័យ ដើម្បី​បញ្ជូន​ខ្លួន​ក្រុម​នេះ​ទៅ​ទទួលទោស​នៅ​តុលាការ​។​