​សម​ត្ថិ​កិច្ច​បុ​ស្តិ៍​ស្ទឹងមានជ័យ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ឋ​ករណី​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច​

0

​ ​យុវជន​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវបាន​សមត្ថកិច្ច​បុ​ស្តិ៍​ន គ​របាល​រដ្ឋបាល​ស្ទឹងមានជ័យ ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់ កាបូបស្ពាយ​ពី​នារី​ម្នាក់ តែ​មិនបាន​សម្រេច​ក៏​ដួល​ម៉ូតូ ត្រូវបាន​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ​ជួយ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៤០​នាទី​យប់​ថ្ងៃ ទី​៩ ខែ​មិនា ឆ្នាំ​២០១៥ ជិត​នឹង​វត្ត​ពោធិញ្ញាណ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ មានឈ្មោះ ស្វាយ សារ៉ាត់ អាយុ​២៩​ឆ្នាំ មាន​3

ស្រុកកំណើត​នៅ​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​កៀនស្វាយ ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​អង់​តែ​ន​ទួលគោក ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌទួលគោក ចំណែក​នារី​ជនរងគ្រោះ​មានឈ្មោះ ឡាយ ជាលី អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។4
​ ​តាម​សម្តី​រៀបរាប់ ពី​នារី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបនាង​បាន​ជិះ​ម៉ូតូ​ធូ​ដេ​មួយគ្រឿង​តែម្នាក់ឯង ចេញពី​សាលារៀន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខ​ណះ​មកដល់​ម្តុំ​វត្ត​ពោធិ៍​ញ្ញាណ ស្រាប់​តែមាន​ជន សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស៊ូ​សុ​គី​ស្មាស​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AM-2752 មកពី​ក្រោយ​រួច​ក៏បាន​ធ្វើ​សកម្ម ភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រងគ្រោះ ។

ជនរងគ្រោះ​បន្តថា រូបនាង​ក៏បាន​ទាញយក​កាបូប​ពី​ជនសង្ស័យ​វិញ តែ​មិន​ឈ្នះ​ក៏ត្រូវ​បាន​ជនសង្ស័យ​យកបាន តែ​ត្រូវ​ដួល​ម៉ូតូ​ដូចគ្នា​ផងដែរ ហើយ​នារី​រងគ្រោះ​ក៏បាន​ស្រែក​ឆោឡោរ​ឡើង​ថា​ចោរៗ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាបលរដ្ឋ​នៅ​ជិត​នៅ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ។ ភ្លាមនោះ​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ល្បាត​នៅ​ជិត​កន្លែងកើតហេតុ​1

បានធ្វើការ​អន្តរាគមន៍ និង​បាន​យក​ជនសង្ស័យ​ទៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ហើយ​ក្រោយពី​សួរនាំ​ជនរងគ្រោះ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃុំខ្លួន នៅ​បុ​ស្តិ៍​នគរ បាល​រដ្ឋ​ស្ទឹងមានជ័យ និង​កសាង​សំណុំរឿង ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ រង់ចាំ​ចាត់ការ​តាម​នីតិវិធី ៕