រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំង បានរងការខូចខាត បាក់រៀបស្មើដល់ដី ខណៈរថយន្តមូយគ្រឿងបានបើកបុករៈពេញទំហឹង កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារហ្សិនជូរីផ្លាហ្សារ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿណ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុករៈរនាំងដែក ពុះចែកទ្រួងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន៥ផ្ទាំង រៀបស្មើដល់ដី ហើយរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុកកើតហេតុ បានត្រឹមតែលើរនាំងដែក ដែលត្រូវរថយន្តបង្កបុកឲ្យរងការខូចខាត យកមកទុក កំឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរតែប៉ុណ្ណោះ ព្រោះរថយន្តបានគេចខ្លួនបាត់ទៅហើយ ៕




































