កំពង់ឆ្នាំង៖បុរសពោះម៉ាយម្នាក់បានដាច់ចិតិតយកកាំបិតអារកខ្លួនឯងមុតយ៉ាងជ្រៅប៉ងសម្លាប់ខ្លួន ព្រោះតែតូចចិត្តនិងមានជម្ងឺឈឺច្រើន និងម្យ៉ាងទៀតតូចចិត្តនិងប្រពន្ធលែងគ្យូរឆ្នាំផងគ្មានអ្នកណាមើលថែទាំ។ ករណីប៉ងធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី១០ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ដែលរបួសដោយអារកខាងលើនេះគ្រូពេទ្យខេត្តកំពុងធ្វើការសង្គ្រោះ។
ឪពុកបុរសប៉ងអត្តឃាតបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា៖បុរសជាកូនរបស់គាត់រូបនេះមានឈ្មោះ ឆៃ សុផល អាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រូបគេមានកូនចំនួន២នាក់ និងបានលែងលះជាមួយប្រពន្ធរយះពេល៥ឆ្នាំមកហើយ។

កាលពី៣ថ្ងៃមុនរូបគេមានជម្ងឺឈឺក្រពះនិងពោះវៀនយ៉ាងខ្លាំង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។នៅក្នុងការដេកពេទ្យនេះគឺម្តាយបង្កើតរបស់គេនៅដេកកំដរ និងមើលថែទាំជម្ងឺ ហើយរូបគេហាក់ដូចជាមានការនឹករលឹ កដល់ប្រពន្ធកូនរបស់ខ្លាំងណាស់ ដោយមានទឹកមុខស្រពាប់ស្រពោនខុសពីធម្មតា។
នៅព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៥ ម្តាយរបស់គេបានប្រាប់កូនថា មកផ្ទះមួយភ្លែតដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ដោយអោយរួបគេដេកនៅក្នុងមន្ទីរពេទ្យតែម្នាក់ឯងសិនទៅ។ស្រាប់តែពេលម្តាយគេធ្វើដំណើរដល់ផ្ទះ ក៏ឃើញរូបគេទៅដល់តាមក្រោយដែរ ក្នុងពេលនោះគេបាននិយាយផ្តាំផ្ញើប្លែកៗថា៖កូនលាម៉ែសិនហើយៗ…។
មួយសន្ទុះក្រោយមកស្រាប់តែគាត់ជាឪពុកបានចូលទៅក្នុងផ្ទះ ក៏បានឃើញរូបគេមានរបួសនៅលើបំពង់កនិងមានឈាមហូរស្រោចពេញខ្លួន ដោយនៅក្នុងដៃមានកាន់កាំបិតចិតបន្លែចុងស្រួច១ផង គឺគេបានអាករដោយខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន តាមការសន្និដ្ឋានរបស់គាត់ជាឪពុកថា រូបគេតូចចិត្តនិងមានជម្ងឺឈឺច្រើន និងម្យ៉ាងទៀតតូចចិត្តនិងប្រពន្ធបានលែងរូបគេ៥ឆ្នាំហើយគ្មានអ្នកណាមើលថែទាំពេលឈឺថ្កាត់។
ក្រោយពេលកើតហេតុក្រុមគ្រួសារបានដឹកបញ្ជូនបុរសប៉ុនប៉ងអត្តឃាតមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះព្យាបាល។ពេលទៅដល់មន្ទីរពេទ្យបុរសរូបនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនចូលក្នុងបន្ទប់វះកាត់ដើម្បីជួយសង្គ្រោះជីវិត។ក្រុមគ្រូពេទ្យបានអោយដឹងថា៖ មុខរបួសមានសភាពមុតជ្រៅនិងធ្ងន់ធ្ងរ មិនដឹងថាអាចជួយសង្គ្រោះជីវិតបានឬយ៉ាណានោះទេ៕



































