ចាប់​រថយន្ត​នីសា​ន់​ណា​វ៉ា​រ៉ា​ដឹកឈើ​គ្រញូង​លោតឆ័ត្រ​មួយគ្រឿង​ឯ​ឈ្មួញ​បីនាក់​គេចខ្លួនបាត់​

0

ខេត្តសៀមរាប​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​បានធ្វើ​សកម្មភាព​ឆ្មក់​ចាប់​រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​ពណ៌​ខ្មៅ​មួយគ្រឿង​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​image-1425959617203-V

បំ​រ៉ុង​ឆ្លងដែន​ទៅរក​ទីផ្សារ​ដែលមាន​តម្លៃ​ខ្ពស់​នៅក្នុង​ដីឡូត៍​មួយកន្លែង នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
លោក ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា​នេះ​ថា កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ឯម មុន្នី នាយរង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាគង ក្រោម​ការបញ្ជារ​ផ្ទាល់​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​លោក​បន្តថា ការចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​ប្រភេទ​គ្រញូង​ខុសច្បាប់​ចំនួន​១​គ្រឿង​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​ឈើ​គ្រញូង​ចំនួន​១១៥​ដុំ​ស្មើនឹង​០,៥៦​ម៉ែត្រគូប ស្មើនឹង​៦៧២​គីឡូក្រាម​និង​រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​ពណ៌​ខ្មៅ​មួយគ្រឿង គ្មាន​ស្លាក​លេខ​។ លោក​បន្ថែមថា ក្នុង​ប្រ​ត្តិ​ប​ត្តិ​នោះ​ទទួលបាន​ជោគជ័យ ដោយសារ​កម្លាំង​ជំនាញ​ទទួលបាន​ព័ត៌មាន​ច្បាស់ការ ទើប​សហការ​ធ្វើការ​បំបែក​ករណីនេះ​បានសម្រេច ប៉ុន្តែ​ដោយសារ​កម្លាំង​ជំនាញ​រវល់​ឆែកឆេរ​ឡាន ទើប​ធ្វើ​ឲ្យ​ជនល្មើស​ចំនួន​៣​នាក់​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង ។​លោក​បន្ថែមទៀតថា វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​ជំនាញ​ប្រមូល​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។
​ ​ជំនួញ​ឈើ​គ្រញូង ល្មើសច្បាប់​ត្រូវបាន​គេ​មើលឃើញថា កំរើក​ឡើងវិញ ហើយ​ឈើ​គ្រញូង​ទាំងនោះ​មាន​ប្រភព​ចេញពី​តំបន់​ជួរ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឆ្លងកាត់​តាម​ខេត្តសៀមរាប ឆ្ពោះទៅកាន់​តំបន់​ព្រំដែន ដែលមាន​តម្លៃ​ខ្ពស់កប់ពពក ហើយ​ជំនួញ​ដ៏​ស្រួច​ស្រើប​មួយ​នេះ​ត្រូវបាន​គេ​លាក់​ការ​យ៉ាង​ជិត ដោយមាន​អ្នករត់​ការ​ជា​សមត្ថកិច្ច​ឡេមឡឺម​មួយចំនួន​ផងដែរ ទើប​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ទទួលបាន​ជោគជ័យ​ក្នុង​របរ​ល្មើសច្បាប់​របស់​ពួកគេ​៕image-1425959488175-V