ភ្លើង​ឆេះ​ព្រៃ​រៀងរាល់ឆ្នាំ​លើដី​មាន​ម្ចាស់​ជា​មេ​កងរាជអាវុធហត្ថ​នៅ​ក្រុងភ្នំពេញ​ម្នាក់​ ​ប្រជាពលរដ្ឋ​មានផ្ទះ​ជាង​៥០​ខ្នង​ក្បែរ​ព្រៃ​នោះ​ភ័យព្រួយ​រាល់​ឆ្នាំ​

0

​កំពង់ឆ្នាំង​៖​នៅ​លើដី​រាប់សិប​ហិកតា​របស់​មេ​កងរាជអាវុធហត្ថ​ម្នាក់​បាន​ដុះ​ព្រៃ​បន្លា​យួន ព្រៃ​ត្រែ​
​ង ព្រៃ​អញ្ចាញ​យ៉ាង​ក្រាស់ និង​នៅ​រដូវប្រាំង​ភ្លើងព្រៃ​បាន​រាលដាល​ឆេះ​ជា​រៀងរាល់ឆ្នាំ ធ្វើអោយ​​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង DSC02076

ដែលមាន​​ផ្ទះ​ជាប់​និង​ព្រៃ​នោះ មានការ​ភ័យព្រួយ​យ៉ាងខ្លាំង​។​ជាក់ស្តែង​ចាប់ពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៥​នេះ​មក ព្រៃ​ខាងលើនេះ​ត្រូវបាន​ភ្លើង​ឆេះ​រាលដាល​យ៉ាងខ្លាំង ធ្វើអោយ​ប្រជា​ពល​​រដ្ឋ​នៅ​ទីនោះ​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា និង​បាននាំគ្នា​បញ្ឆេះ​ម៉ាស៊ីនបូមទឹក​ត្រៀម​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នេះ​ដោយ​ខ្លាច​រាលដាល​ឆេះ​ដល់ផ្ទះ​ពួកគាត់​។​
​ ​ប្រជាពលរដ្ឋ​ដែល​កំពុង​នាំគ្នា​បាញ់​ទឹក​លើ​ព្រៃ​ជិត​ផ្ទះ​ពួកគាត់​ដើម្បី​ការពារ​កុំអោយ​ភ្លើង​រា​
​ល​ដាល​បាន​និយាយ​អោយដឹងថា​៖​ម្ចាស់​ដី​ដែល​ទុក​ព្រៃ​មិនបានការ និង​បង្ក​ការ​ព្រួយ​បារ​ម្ម​ដល់​
​ពក​គាត់​មានឈ្មោះ រុន រ​ត្ន័​វាសនា ជា​មេ​កងរាជអាវុធហត្ថ​នៅក្នុង​ក្រុងភ្នំពេញ​ម្នាក់ ដែល​បាន​ទិ​
​ញ​ដី​នេះ​ទុកចោល​ជា​យូរ​ឆ្នាំ​មកហើយ ។​
​ ​កាលពី​ឆ្នាំមុន​ភ្លើង​ឆេះ​ព្រៃ​ដូចនេះ ត្រូវបាន​ផ្កាភ្លើង​ប៉ើង​មក​ចំ​ឆេះ​ដំបូលផ្ទះ​ស្កឹ​ក​១​ខ្នង​ដែល​នៅក្បែរនោះ តែ​សំណាងល្អ​ត្រូ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​បាញ់​ពន្លត់​ទាន់ ហើយ​បើ​គ្មាន​រថយន្ត​ជួយ​បាញ់​ពន្លត់​ទេនោះ ភ្លើង​ឆេះ​ផ្ទះ​ន៉​ពិតជា​រាលដាល​ឆេះ​ផ្ទះ​ដែល​នៅជាប់ៗ​គ្នា​នោះ​ជាច្រើន​ខ្នង​មិន​ខាន​។​

DSC02070
​ ​កន្លងមក​ដោយមាន​កា​រ​ភ័យខ្លាច​កាលពី​ឆ្នាំមុន ប្រជាពលរដ្ឋ​នៅ​ចំណុច​នេះ​ជាង​៥០​គ្រួ សារបាន​នាំគ្នា​ប្តិ​ត​មេដៃ​តាមរយៈ​លោកស្រី​ចៅសង្កាត់ សំណូមពរ​អោយ​លោក រុន រ​ត្ន័​វាសនា ជា​ម្ចាស់​ដី​ជួយ​កាប់​ឈូសឆាយ​កាប់​ព្រៃ​ដែល​មិនបានការ​ទាំងអស់នោះ​ចេញ ដើម្បី​ទប់​ស្កាត​គ្រោះ​អគ្គីភ័យ​ដល់​ត្ទា​ពួកគាត់ ប៉ុន្តែ​មកដល់ពេលនេះ​គ្មាន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​។​
​ ​មកដល់​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៥​នេះ ការ​ភ័យ​ខ្លា​ចេ​បស់​ពួកគាត់​ដោយ​ការឆេះ​ភ្លើង​
​ព្រៃ​នេះ​បាន​កើតឡើង​ទៀតហើយ​។​ពួកគាត់​សំណូមពរ​ទូរទស្សន៍​ហ​ង្ស​មាស មេត្តាជួយ​ផ្សាយ​
​សំណូមពរ​ខាងលើនេះ​អោយ​បានឮ​ដល់​លោក រុន រ​ត្ន័​វាសនា សុំអោយ​លោក​ជួយ​កាប់​ព្រៃ​ឬ​
​ឈូសឆាយ​ព្រៃ​ទាំងអស់នេះ​អោយបាន​ស្រឡះ ដើម្បី​លុបបំបាត់​ការភ័យព្រួយ​ជូន​ពួកគាត់​ទាំង​ជាង​៥០​គ្រួសារ​ផង​ចុះ​។​ចំណែក​លោក រុន រ​ត្ន័​វាសនា មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​គ្មាន​លេខ​ទូ​សព្ទ័​ទាក់ទង​ឡើយ​។​
​ ​ពួកគាត់​គិតថា​បើ​ភ្លើង​ឆេះ​ព្រៃ​នេះ​រាលដាល​ឆេះ​ដល់ផ្ទះ​ពួកគាត់ គឺ​អ្នកទទួលខុសត្រូវ​ក្នុង​
​គ្រោះ​អគ្គីភ័យ​នេះ គ្មាន​អ្នក​ពី​លោក រុន រ​ត្ន័​វាសនា ជា​ម្ចាស់​ដី​និង​ម្ចាស់​ព្រៃ​នោះឡើយ​៕
DSC02067