​រថយន្ត​យី​ឌុប​បើក​លឿន​បុក​ម៉ូតូ​អូស​ជាង​១០០​ម៉ែត្រ​របួសធ្ងន់​ស្រាល​២​នាក់​

0

20150309_202705ជនរងគ្រោះ​១​ក្នុងចំនោម​២​នាក់​បាន​រងគ្រោះ​បាក់​ចង្កេះ និង​បែក​ប្រដាប់ភេទ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មូ​យ រថយន្ត​យី​ឌុប​បុក​ម៉ូតូ​អូស​ជាង​១០០​ម៉ែត្រ កាលពី​យប់​ថ្ងៃទី ០៩ មីនា ២០១៥ នៅ​ចំនុចកណ្តាល​ទី​រួម​ក្រុង​សិរីសោភ័ណ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ផ្លូវបំបែក​ជា​បួន​ទៅកាន់​ខេត្តសៀមរាប ។
​តាម​សាក្សី ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា រថយន្ត​ដឹង​ទំនិញ​ធន​យី​ឌុប​ក្បាល​ពី​បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ 3A 3069 បើក​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត សំដៅទៅ​ខេត្តសៀមរាប លុះដល់​ចំនុចកើតហេតុ​ក៏​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ សៀមរាប 1D 9753 ជិះ​គ្នា​២​នាក់ បណ្តាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​បាក់ឆ្អឹង​ចង្កេះ និង​បែក​ប្រដាប់ភេទ ខ្ទាត​ទៅខាង​ជើង​នៃ​ផ្លូវ ចំណែក​ម្នាក់ទៀត​ដែលជា​អ្នករួមដំណើរ​ក្រោយពី​រថយន្តបុក​បាន​ស្ទុះ​ងើប​រត់តាម​ផ្លូវ​លេខ​៣​តែម្តង ។ រីឯ​ម៉ូតូ​ជនរងគ្រោះ​ភាប​ជាប់​ពីក្រោម​ក្បាល​រថយន្ត អូស​ទៅមុខ​១៥០​ម៉ែត្រ និង​បន្ត​ទៅបុក​គ្រែ​ចំនួន​មួយ​ដែល​ទុក​នៅលើ​ចំណី​ថ្នល់ ទើប​ទៅមុខ​លេង​រួច ។ សាក្សី​បន្ត​អោយដឹងទៀតថា មុន​និង​រថយន្ត​ទៅមុខ​លេង​រួម គេ​ឃើញ​តៃកុង និង​ព្រូ​រថយន្ត​យី​ឌុប​បើកទ្វារ​លោត​រត់​បាត់ស្រមោល​បណ្តោយ​អោយ​រថយន្ត​ទៅមុខ​ដោយ​ខ្លួនឯង ។
​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ប៉ូលីស​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ពុំទាន់​បានធ្វើការ​សន្និដ្ឋាន​ជាក់លាក់​នៅឡើយ​ទេ គឺ​គ្រាន់តែ​ធ្វើការ​វាស់វែង និង​នាំ​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ និង​នាំយក​រថយន្ត​មក​រក្សាទុក​នៅ​ស្នងការ ៕

20150309_202653
​ ​ ​ ​