កំពង់ឆ្នាំង ៖ដើម្បីចូលរួមចំណែកក្នុងជំនួយមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជានៅរសៀលថ្ងៃទី ខែមីនា ឆ្នាំ២០១៥ នៅវត្តយាយទេពស្ថិតក្នុង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ព្រះអង្គ ណព្រហ្មនរៈសិដ្ឋ ជាព្រះគ្រូចៅអធិការវត្តយាយទេព បានផ្តល់អំណោយមនុស្សធម៌
មួយចំនួន ជូនឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម សមាជិកកាកបាទក្រហមខេត្ត មានលោកម៉មឈឿមលោកអ៊ូ ជួបកុសល លោក អ៊ុក កីឡានិង លោកប្រាក់សោភ័ណនាយកប្រតិបត្តិសាខា បានចូលរួមទទួលអំណោយទាំងនោះផងដែរ។
ព្រះអង្គ ព្រហ្ម នរៈសិដ្ឋ ព្រះគ្រូចៅអធិការវត្តយាយទេពបានមានសង្ឃដីកាថា៖ ដោយមើលឃើញសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលដឹកនាំដោយសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបំពេញសកម្មភាពមនុស្សជួយសំរាលការលំបាកជូនជនរងគ្រោះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ ជនពិការ កុមារកំព្រា ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យនិងរងគ្រោះថ្នាក់ផ្សេងៗទៀត ដោយមិនពូជសាសន៍មិន ប្រកាន់និន្នាការនយោបាយឡើយដែលនេះគឺជាជំនួយមនុស្សធម៌ពិតៗ។

ព្រះអង្គមានសង្ឃដីកាបន្តថា៖ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហម ព្រះអង្គបានប្រគល់ជូននូវ អង្ករ២៥០គីឡូក្រាម ,ចានដែក៥ ,មុង៥,ភួយ៥, ឆ្នាំងបាយ៥ ,កំសៀវ៥,ស្រាក់ដាក់បាយ៥,ធុងទឹកកក៥,ខ្ទះ៥,កន្ទេល៥,ខ្នើយ៥និងជ្រុញចំនួន៥ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗនៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អ៊ុន សំអុល បានថ្លែងអំណរព្រះគុណយ៉ាងខ្លាំងដល់ព្រះចៅអធិការវត្តយាយទេព ដែលបានប្រគល់ជូននូវអំណោយមនុស្សធម៌ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ឯកឧត្តមនិងសមាជិកសមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងនាំយកអំណោយនេះទៅ ប្រគល់ ដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗពិតប្រាកដដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម អ៊ុន សំអុល បានមានប្រសាសន៍បញ្ជាក់ថា៖សាខាកាកបាទក្រហមកម្ពុជាកំពង់ឆ្នាំងជារៀងរាល់ ឆ្នាំ នៅថ្ងៃទី០៨ឧសភា តែងតែប្រារព្ធពិធី ដើម្បីស្វែងរកមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីព្រះបរមរាជវាំង ។ឯកឧត្តមក៏បាននិមន្តព្រះអង្គព្រហ្មនរៈសិដ្ឋ ចូលរួមសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហ មកម្ពុជាខេត្តកំពង់ឆ្នាំងនាពេល ខាងមុខនេះផងដែរ៕ 



































