អបអរសាទរ​ការទទួល​បាន​ជ័យលាភី ទីក្រុង​ស្អាត​ ​ផ្ការំដួល​បី​ទង នៅ​ខេត្តសៀមរាប​

0

សៀមរាប នៅ​ក្រុង​សៀមរាប​នា​ព្រឹក​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ​២០១៥​នេះ ព្រះសង្ឃ គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត គរុ​សិស្ស និង បងប្អូន​អាជីវករ ប្រជាពលរដ្ឋ ប្រមាណ​ជាង​៣​ពាន់​នាក់​បាន​និមន្ត​និង​DSC_0125

អញ្ជើញ​ចូលរួម​ក្នុងការ​អបអរសាទរ ដែល​ក្រុង​សៀមរាប​បានទទួល​បាន​ជ័យលាភី ទីក្រុង​ស្អាត (​ផ្ការំដួល​បី​ទង​) ដែល​ប្រព្រឹត្ត​ធ្វើទៅ ក្រោម​អធិបតីភាព​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប នៅ​សួនច្បារ​មុខ​សណ្ឋាគារ​មហា​អង្គរ ។​
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក សូរ ប្លា​តុង អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប ក៏បាន​លើកឡើងថា ខេត្ត សៀមរាប គឺជា​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ដ៏​សម្បូរបែប នៅក្នុង​តំបន់​អាស៊ី ក៏​ដូច​នៅលើ​ពិភពលោក​ផងដែរ ។ ដោយ​កត្តា នេះហើយ ទើប​គណៈកម្មាធិការ​ជាតិ​បាន​វាយតម្លៃ​ទីក្រុង​ស្អាត និង រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ជា​លើក​ទី​៣ ក្រោម​ប្រធានបទ​(​ជោគជ័យ​ទីក្រុង​ស្អាត​ជោគជ័យ​ទេសចរណ៍​។​លោក​ក៏បាន​បន្តទៀតថា នេះ​ជា​កិត្តិយស​របស់​ខេត្ត​ប្រវត្តិសាស្ត្រ​នៃ​យើង​ក្នុងចំណោម​ទីក្រុង​ស្អាត​ទាំង​០៥​ចំណាត់​ផ្ការំដួល​បី​ទង ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ ។

DSC_0118
​ដើម្បី​អបអរសាទរ​(​ទិវា​ជាតិ​ទីក្រុង​ស្អាត​)​នោះ​លោក​ឃឹម​ប៊ុន​សុង ក៏បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង ស្អាត នាឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ធាន​បទ ( ជោគជ័យ​ទីក្រុង​ស្អាត ជោគជ័យ​ទេសចរណ៍​) និង ពិធី​ប្រកាស​ជ័យលាភី​ទីក្រុង​ស្អាត​សម្រាប់​ឆ្នាំ​២០១៥.២០១៨​។ ក្នុង​សារលិខិត​នេះ​គឺ​ដើម្បី​ជាការ​ក្រើនរំលឹក​និង​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ ក្នុងការ​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត សំដៅ​ចូលរួម​ធ្វើ​ឲ្យ​កម្ពុជា​ស្អាត កម្ពុជា​បៃតង ពិសេស វិស័យ​ឯកជន ដែលជា​ដៃគូ​អភិវឌ្ឍន៍ និង ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ដែលជា​កត្តា​កំណត់​ជោគជ័យ ក្នុង​ចលនា ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នេះ​។ ក្នុង​ខ្លឹម​សារលិខិត​នោះដែរ ក៏បាន​ធ្វើការ​អំពាវនាវ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង ប្រជាពលរដ្ឋ មេត្តា​ផ្តល់​ការគាំទ្រ ក្នុងការ​អនុវត្ត​ឲ្យ​បាន​ផុលផុស ក្នុង​ស្មារតី​ទទួលខុសត្រូវ​នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ក្នុងការ​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ជាតិ អន្តរជាតិ ហើយ​សក្តិសម​នឹង​កិត្តិនាម​( កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​) ។ មានប្រសាសន៍​នោះដែរ​លោក​ឃឹម​ប៊ុន​សុង​ក៏បាន​គូសបញ្ជាក់ថា ខេត្តសៀមរាប​ជា​ដួងព្រលឹង​នៃ​

DSC_0127

ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​បាន​កំពុង​កែប្រែ​មុខមាត់​ថ្មី ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​ចូលមក​ទស្សនា​កម្សាន្ត ។ ម្យ៉ាងទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ផងដែរ ។ ដើម្បី​រក្សា​នូវ​កិត្យានុភាព នៃ ផ្ការំដួល​បី​ទង អាជ្ញាធរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំង​ព្រះសង្ឃ សិស្ស និស្សិត និង​មហាជន​ប្រជាជន​ទូទាំង​ខេត្ត​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ប្រធានបទ​(​សៀមរាប​ផ្ទះ​ខ្ញុំ​) ដោយ​កន្លងមក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ក៏​ដូច​អាជ្ញាធរ​គ្រប់លំដាប់​ថ្នា​កបាន​អនុវត្ត ហើយ​ទទួលបាន​ជោគជ័យ​ផងដែរ​។​ដោយ​កត្តា​ទាំងនោះ​ហើយ​ដែល​បានធ្វើ​ឆ្នាំ​២០១៥​នេះ ខេត្តសៀមរាប​បានទទួល​ជ័យលាភី ទីក្រុង​ស្អាត (​ផ្ការំដួល​បី​ទង​) ។ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ជោគ ជ័យ​នេះ យើង​គ្រប់រូប​ត្រូវតែ​ប្រកាន់ខ្ជាប់ (​សៀ​ប​រាបផ្ទះ​ខ្ញុំ​) ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​បុរាណ​ដ៏​ចំណាស់​នេះ កាន់តែ​មាន​សោ​ភ​ណ្ឌ័ ភាពស្រស់​ត្រកាល ប្រកបដោយ​ពណ៌​បៃតង ក្នុងការ​ទាក់់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​ក​ម្សា​ន ។​ក្នុងនោះ​ឯកឧត្តម​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​បរិស្ថាន អនាម័យ​ក្នុង​ក្រុង​ផងដែរ ។
​ក្នុងឱកាស​ធ្វើការ​ដង្ហែ​ពានរង្វាន់​ជ័យលាភី ផ្ការំដួល​បី​ទង​នោះ ក៏បាន​ធ្វើការ​ចែកជា​ក្រុមៗ ក្នុង​ការចុះ​ធ្វើ​បរិស្ថាន អនាម័យ​នៅតាម​ដងស្ទឹង និង វិថី​នានា​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​នេះ​ផងដែរ ៕DSC_0133