មាន​សញ្ញា​ជាច្រើន​សង្ស័យថា​ជា​របស់​យន្តហោះ​MH 370

0

​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​ពលរដ្ឋ​បាន​ប្រទេះ​ឃើញ​កញ្ចប់​កន្សែង​មាន​ស្លាក​យីហោ​របស់​ក្រុមហ៊ុន​អាកាស់ចរណ៍​ម៉ាឡេស៊ី ត្រូវគេ​សង្ស័យថា​ជា​របស់​យន្តហោះ MH 370​ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៤​។​បណ្តាញ​ទូរ​ទស្ស 9 News បាន​ផ្សាយ​នៅ​g2

ថ្ងៃទី​១០​ខែមីនា ថា ពីរ​នាក់​ប្តី​ប្រព័ន្ធ ឈ្មោះ​Kingsley និង Vicki Miller ដើរ​កម្សាន្ត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ស្ថិតនៅ​ស្រុក Cervantes ក៏បាន​ប្រទេះ​ឃើញ កន្សែង​ដែលមាន​ស្លាក់​ហី​ហោ​របស់​ក្រុមហ៊ុន​អាកាស់ចរណ៍​ម៉ាឡេស៊ី​។ ភ្លាមៗ​នោះ​អ្នក​ទាំងពីរ​ក៏បាន​ផ្តា​ល់​ដំណឹង​ឲ្យ​ប៉ូលិស​បានដឹង ហើយ​ប​ញ្ចូ​នវ​ត្ថ​យ​ទាំងនោះ​ទៅកាន់​ទីក្រុង​Canberra ត្រួតពិនិត្យ​។​
​បច្ចុប្បន្ន ម​ជ្ឈ​ម​ណ្ឌុ​ល​សហការ​ស្វែងរក​យន្តហោះ MH 370 នៅតែ​មិនទាន់​វិភាគ​អ្វី​ជុំវិញ​ហេតុ​ការ​ខាងលើ ពេលនេះ​គេ​កំពុងតែ​ស្រាវជ្រាវ​ថា​តើ​កន្សែង​នោះ​មាន​នៅលើ​យន្តហោះ​ដែល​បាត់​ខ្លួន​ដែរឬទេ​។​
​តាម​ការវាយតម្លៃ​រប​ស់​អ្នកឯកទេស កញ្ចប់​កន្សែង​ខាងលើ មិនទាន់​ខូចខាត​នោះឡើយ ទាំងនោះ​ពិបាក​សន្និដ្ឋានថា​ជា​របស់​យន្តហោះ​MH 370 ខ្លាំងណាស់​ដោយសារតែ ជាង​មួយឆ្នាំ​កន្ល​មកហើយ ។ ប្រសិនបើ​ធ្លាក់​ចូលក្នុង​សមុទ្រ​ប្រាក​ដិ​ជាមាន​បំណែក​ផ្សេងទៀត​អណ្តែត​មក​ឆ្នេរ​មុ​ទ្រ​ជាមិនខាន មិន​មានតែ​កន្សែង​មួយ​នេះឡើយ​។​

g3
​ជាមួយគ្នា​នោះដែរ​ការ​ខិត​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រុម​រុករក​អូស្ត្រាលី សហការ​ជាមួយ នឹង​កង​នាវា របស់​ចិន នៅតែ បន្ត​ធ្វើឡើង ដើម្បី​បំបែក​ភាព​អាថ៌ កំបាំង​បំផុត ដែល​មិន​ធ្លាប់ កើតមាន​ចំពោះ ប្រវត្តិសាស្ត្រ នៃ​វិស័យ អាកាសចរណ៍​ពិភពលោក ។​
​លោក ម៉ា​ទីន ដូ​ឡាន ប្រធាន​នៃ​គណកម្មការ​សុវត្ថិភាព​ដឹកជញ្ជូន​អូស្ត្រាលី (ATSB) បាន​បញ្ជាក់ថា ប្រតិបត្តិការ របស់ខ្លួន​កន្លងមក កម្រ​នឹងធ្វើ​ការទាក់ទង​ដោយផ្ទាល់​ណាមួយ​ទៅកាន់​មន្ត្រី ចិន ឬ ក៏​ម៉ាឡេស៊ី ណាស់​។ ប៉ុន្តែ​សម្រាប់​ភ្នាក់ងារ​សម្របសម្រួល​រួម​របស់​រដ្ឋាភិបាល​លោក អាប់​បុ​ត​ត៍ (JACC) បាន​បង្កើត ទំនាក់ទំនង​គ្នា​ជាមួយ​ចិន និង ម៉ាឡេស៊ី តាំងពី​ថ្ងៃខែ​មីនា ឆ្នាំ​មុននេះ​មកម្ល៉េះ​។​g4

​ដូច្នេះ ក្រុម ATSB នឹង​អាចធ្វើ​ការរុករក MH370 បន្ត​ទៅមុខទៀត ដោយមាន​ការរួម​សហកា​រ ពេញលេញ ជាមួយនឹង​ភាគី​ចិន ក៏ដូចជា​ម៉ាឡេស៊ី​ផងដែរ​។ ទោះបីជា​យន្តហោះ​បាន​បាត់​ខ្លួន ទៅ​តាំងពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ ២០១៤ ក្តី ប៉ុន្តែ​ប្រតិបត្តិ​ការរុករក នៅតែ​បន្ត​ធ្វើឡើង​ពី​បណ្តា ប្រទេស​ពាក់ព័ន្ធ ដូចជា ចិន អូស្ត្រាលី និង ម៉ាឡេស៊ី ហើយ​ភាពអាថ៌កំបាំង​ទាំងឡាយ នឹង អាច​ឲ្យ​យើង​ដឹង​នាពេលខាងមុខ​៕

g5