ខ្លាច​រុស្ស៊ី​អឺរ៉ុប​ខាងកើត ស្នើសុំ​អាមេរិក​ប​ញ្ចូ​ន​ទ័ព​ទៅ​ហ្វឹ​ង​ហ្វឺ​ន​នៅ​ទីនោះ​

0

​វ៉ាស៊ីនតោន ៖ សហរ​ដ​អាមេរិក នឹងដាក់​ពង្រាយ ទ័ព​ប្រមាណ ៣.០០០​នាក់ ទៅកាន់​តំបន់ អឺរ៉ុប​ខាងកើត ដែល​នឹង​ចាប់ ផ្តើមធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយនេះ ដើម្បី​ទៅធ្វើ​ការហ្វឹកហ្វឺន ដល់​កងទ័ព​នៅ​ប្រទេស អេ​ស្តូ​នី​, ឡា​តវា​, និង លី​ទុយ​អា​នី​។ ចំណាត់ការ​ថ្មី​របស់​អាមេរិក​នេះ s3

ស្ថិតក្នុង​គោលដៅ​ការពារ​សុវត្ថិភាព​ដល់ សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​អឺរ៉ុប​ខាងកើត ទប់ទល់​នឹង ភាព​គឃ្លើន​របស់​រុស្ស៊ី​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមីនា ឆ្នាំ​២០១៥ នេះ ដោយ លើកឡើង​ពី​សេចក្តីថ្លែងការណ៍ របស់​មន្ទីរ​បញ្ច​កោណ អាមេរិក​បន្ថែមទៀតថា កងរថក្រោះ​, ឧទ្ធម្ភាគចក្រ​, និង រថពាសដែក​យោធា​ជាច្រើន​គ្រឿង ដែលមាន តម្លៃ​ជា​ទឹកប្រាក់ ៧៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹង​ទៅដល់​ប្រទេស​ឡា​តវា នៅ​ថ្ងៃ​ចន្ទ ហើយ​ទាំងនេះ​ជា​រឿង ធម្មតា​ទៅហើយ​សម្រាប់ កងកម្លាំង អាមេរិក​ដែល​ត្រូវបញ្ជូន​ទៅកាន់​សម្ព័ន្ធមិត្ត​ខ្លួន​នោះ ។​

s2

​លោក ស្ទេ​វ វ៉ា​រែ​ន មេបញ្ជាការ​យោធា នៃ​ប៉ង់​តា​ហ្គោ​ន បាន​និយាយថា ការដាក់​ពង្រាយ​ទ័ព ខាងលើនេះ គឺ​យក​ចេញពី មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រទេស​ហ្ស​ក​ស៊ី ដើម្បី​ទៅធ្វើ​ការ​បង្វឹក ដល់​កងទ័ព​នៃ​ប្រទេស សម្ព័ន្ធមិត្ត​អង្គការ ណា​តូ​នៅ អឺរ៉ុប​ខាងកើត ៕s1