ពាណិជ្ជកម្មលើសតម្រូវការប្រចាំខែរបស់ប្រទេសចិន បានឡើងដល់កម្រិតជាប់ឯតទគ្គកម្ម ៦០.៦ពាន់លានដុល្លារ (៤០.៣ពាន់លានអឺរ៉ូ) នៅក្នុងខែកុម្ភៈ ខណៈដែលការនាំចេញកើនឡើង និងការនាំចូលរអិលធ្លាក់។ ការនាំចេញគឺឡើងដល់៤៨.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់
ចំនួន១៦៩.២ពាន់លានដុល្លារ និងការនាំចូលបានធ្លាក់ចុះ១ភាគ៥ដល់ចំនួន១០៨.៦ពាន់លានដុល្លារ។ អគ្គរដ្ឋបាលគយបាននិយាយឲ្យដឹងដូច្នេះ។
កំណើននៅក្នុងការនាំចេញបាននាំមុខយ៉ាងខ្លាំងជាងការរំពឹងទុករបស់អ្នកវិភាគ។ កំណើនសេដ្ឋកិច្ចរបស់ចិន មានចំនួន៧.៤ ភាគរយក្នុងឆ្នាំ២០១៤ ជាកម្រិតខ្សោយបំផុតរបស់ខ្លួនក្នុងរយៈពេលស្ទើរតែជិត១ភាគ៤ នៃសតវត្សរ៍ ហើយសន្ទស្សន៍សញ្ញាថ្មីៗបានបង្ហាញនូវសញ្ញានៃការបង្អង់ល្បឿន នៅតែបន្ដ។
មន្ដ្រីគយ បានដាក់ការកញ្ជ្រោលឡើងនៅក្នុងការនាំចេញនេះបានធ្លាក់ចុះ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងកសម្មភាពទាំងឡាយ របស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទបញ្ជាដើម្បីដំណើរការនៅមុនចូលឆ្នាំចិន ដែលបានចូលមកដល់នៅពាក់កណ្ដាលនៃខែកុម្ភៈ ឆ្នាំនេះ។ សេចក្ដីថ្លែងការណ៍មួយបាននិយាយថា ប៉ះពាល់ដោយកត្ដាបុណ្យទាំងឡាយនៅនិទាឃរដូវនោះ ក្រុមហ៊ុននាំចេញនៅក្នុងប្រទេសជាថ្មីម្ដងទៀតបានប្រញាប់ប្រញាល់ ដើម្បីនាំចេញនៅមុនថ្ងៃឈប់សម្រាក និងគ្រាន់តែបានបន្ដធ្វើការ បន្ទាប់ពីការឈប់សម្រាកនោះមក។
តួលេខលើសតម្រូវការឈរនៅចំនួន៨.៩ ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នានេះនៅឆ្នាំកន្លងមក។ ប៉ុន្ដែបុណ្យចូលឆ្នាំតាមចន្ទគតិ បានចូលមកដល់នៅថ្ងៃទី៣១ ខែមករា នៅក្នុងឆ្នាំ២០១៤ បន្ដដោយថ្ងៃឈប់សម្រាកជាតិមួយសប្ដាហ៍ដ៏វែងនោះ មានន័យថា វាបានផ្ដល់នូវការប្រៀបធៀបដ៏ខ្សោយមួយជាមួយខែកុម្ភៈ ឆ្នាំនេះ។
សម្រាប់រយៈពេល២ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មលើសរបស់ប្រទេសចិន មានចំនួនសរុប១២០.៧ពាន់លានដុល្លារ បន្ទាប់ពីលើសតម្រូវការ៦០ពាន់លានដុល្លារនៅក្នុងខែមករា។
អ្នកសេដ្ឋកិច្ច ANZ លោក លីវ លីហ្គាង និងលោកហ្សូ ហាវ បាននិយាយនៅក្នុងកំណត់សម្គាល់ស្រាវជ្រាវមួយថា យើងនៅតែមានខ្យល់កកិតយ៉ាងខ្លាំងក្នុងការប្រឈមនឹងការនាំចេញ របស់ចិន នៅឆ្នាំនេះ។
នាយករដ្ឋមន្ត្រី លោកលី កឺឈាង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីទិសដៅកំណើនដ៏ទាបមួយប្រហែល៧០ភាគរយ សម្រាប់ឆ្នាំនេះនិងកាត់បន្ថយទិសដៅកំណើនពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០១៥ ប្រហែល៦ភាគរយ៕