​រថភ្លើង​បុក​រថយន្ត​សណ្តោង​របួស​៤០​នាក់​នៅ​អាមេរិក​

0

​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បុក​ទៅនឹង​រថយន្ត សណ្តោង​កន្ទុយ នៅលើ​ដងផ្លូវ​ឆ្ពោះទៅកាន់ ភាគ​ខាងជើង​រដ្ឋ Carolina បណ្តាល​ឲ្យ​ទូរថភ្លើង​ចំនួន​២​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវដែក បណ្តាល​ឲ្យ​មនុស្ស​៤០​នាក​រងរបួស ។​​រថភ្លើង​ជួប​គ្រោះថ្នាក់​ខាងលើ​ជា​របស់​ក្រុមហ៊ុន​f1

ដឹក​ជ​ញ្ចូ​ន Amtrak ។​ក្រោយ​ការប៉ះទង្គិច ក្បាលរថភ្លើង​ពីរ​កំណាត់​មុខ បាន ភ្លាត់​ធ្លាក់​ចេញពី​ផ្លូវ​តែម្តង បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស​ធ្ងន់ រួមទាំង​អ្នកបញ្ជា​រថភ្លើង​ផងដែរ​។ អ្នក​រង របួស​ចំនួន ២៥​នាក់​ត្រូវបាន បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហា​លី​ហ្វាក តាម​រថយន្ត ក្រុង​ដើម្បី​ព្យាបាល និង ១៥​នាក់​ទៀត​ត្រូវបាន​ដឹក តាម រថយន្ត​សង្គ្រោះ​របស់​ពេទ្យ ក្រោយ គ្រោះថ្នាក់​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៩ ខែមីនា​។​
​ដោយឡែក​អ្នកដំណើរ​ផ្សេងទៀត​ចំនួន ១៧៣​នាក់ នៅលើ​រថភ្លើង បានបង្ហាញ​ពី​អារម្មណ៍ តក់ស្លុត​ពី​គ្រោះថ្នាក់ ដែល​អាច គម្រាមកំហែង​ដល់​អាយុជីវិត​នេះ ដូច្នេះ​ពួកគេ​ក៏បាន​សម្រេច ចិត្ត​ជិះ​រថយន្តក្រុង​បន្ត​ទៅកាន់​ទីក្រុង រី​ច​ម៉ុ​ន​ដ៍ នៃ​រដ្ឋ វើ​ជី​នីញ៉ា វិញ​។ តាម​សម្តី​ពី​សាក្សី​ដែល បាន ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹងថា អ្នកបើក​រថភ្លើង​ពេលនោះ ពិតជា​ពិបាក​រក​វិធី​ដើម្បី គេច​ចេញពី​គ្រោះថ្នាក់​ខ្លាំងណាស់ ដូច្នេះ​គេ​បាន​លោត​ចេញ​ពីលើ​រថភ្លើង​មុននឹង​វា​បុក​រថយន្ត ដឹកទំនិញ​។​

f2
​មន្ត្រី​ក្នុង​តំបន់​ក៏បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ បញ្ចាក់​ឲ្យ​ធ្វើការ​ជួយសង្គ្រោះ​បន្ទាន់​ដល់​អ្នករងរបួស​។ មូលហេតុ​បណ្តាល​ឲ្យ​មាន​ហេតុ​ការបុក​គ្នា​ខាងលើ​កើតឡើង​នៅ​មិនទាន់​ដឹង​នៅឡើយ ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ ថា​អាច​បណ្តាលមកពី​រថយន្ត​សណ្តោង​កន្ទុយ​ឬក៏​រថភ្លើង​៕

f3