រថយន្ដ​ហ្វ​តរបស់​ក្រុមហ៊ុន​ឡា​វី​តា​បុក​ជាមួយ​រថយន្ដ​ឆ្លាម​ជ្រុល​ទៅបុក​មនុស្ស​ដែល​កំពុង​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នា​ក់នៅ​កន្លែងកើតហេតុ​

0

ខេត្តកំពង់ធំ= បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ហ្វ​តរបស់​ក្រុមហ៊ុន​ឡា​វី​តា បុក​គ្នា​ជាមួយ​រថយន្ដ​កាមរី​ឆ្លាម​មួយគ្រឿង​ផ្សេង​ទៀតហើយ​ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​ពេញទំហឹង​ក្នុងទិសដៅ​បញ្ចា​ស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​Image19

នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រលប់​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៦​ក្នុងភូមិ ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ហ្វ​ត​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y 0464 បុក​គ្នា​ជាមួយ​រថយន្ដ​កាមរី​ឆ្លាម​ពណ៍​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2A 9413 រួច​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​ពាក់​ផ្លាកលេខ 1D 2506 កំពុងតែ​ជិះ​ដឹក​កូនស្រី​ហើយ​ជ្រុល​បន្ដ​ទៅបុក​រថយន្ដ​ពណ៍​ក្រហម​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ថ្នល់​ដែល​បាន​ចត់​ចោល​ពេញទំហឹង បណ្តា​ឲ្យ​បុរស​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

Image18
​ប្រភព​បន្ថែម​លោក ហេន ឈុន គ័​រ អធិការ​ស្រុក​កំពង់ស្វាយ​បានអោយដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​សាត បៀ​ន ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ បាន​ជិះ​ម៉ូតូ​ជា​កូនស្រី​អាយុ​៤​ឆ្នាំ រងរបួស រស់នៅ​ភូមិ រ៉ូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​រត់គេចខ្លួន​បាត់​បន្សល់ទុក​តែ​រថយន្ត​២​គ្រឿង​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ​។​
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​អូស​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។​រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ​។​
ប៊ុន​រិទ្ធី​

Image17Image10Image26