រាជធានីភ្នំពេញ៖ ហេតុការភ្ងាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង11និង30នាទី ថ្ងៃទី27 ខែមិនា ឆ្នាំ2014 នៅចំណុចផ្ទះជួលក្រុមទី2 ភូមិ2 សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីឃើញកុមារីអាយុ12ឆ្នាំម្នាក់ចងករសម្លាប់ខ្លួន។
កុមារីអាយុ12ឆ្នាំដែលបានចងកសម្លាប់ខ្លួននោះឈ្មោះ ក្រូច ស្រី លក្ខ ភេទស្រី អាយុ12ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅជាមួយម្ដាយនៅកន្លែងកើតហេតុខាងលើ។ បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ អឹម ថាវី ភេទស្រី អាយុ52ឆ្នាំ មុខរបររើសអេតចាយ ត្រូវជាម្ដាយកុមារីរងគ្រោះបានអោយដឹងថា៖ គាត់ជាស្ត្រីមេម៉ាយគ្មានមុខរបរធំដំទេសព្វថ្ងៃមានមុខរបររើសអេតចាយដើម្បីយកប្រាក់មកចិញ្ចឹមកូនរបស់គាត់6នាក់ដែលរស់នៅជាមួយគាត់ដោយសារជីវភាពរបស់គាត់ក្រខ្សត់
ណាមួយត្រូវទទួលបន្ទុកចិញ្ចឹមកូនទាំង6នាក់ផងនោះជារៀងរាល់ព្រឹកគាត់បានក្រោកទៅលក់ធ្យូងជារៀងរាល់ម៉ោង4ដោយទុកកូនអោយនៅដេកចាំផ្ទះទាំងអស់ដោយអោយកូនស្រីរបស់គាត់អាយុ12ឆ្នាំបានចងកសម្លាប់ខ្លួននោះជានាក់មើលលុះពេលដែលគាត់ត្រឡប់ពីលក់ធ្យូងវិញគាត់ក៍បានដើរើសអេតចាយស្រាប់តែត្រូវបានអ្នកជិតខាងទូរសព្ទប្រាប់គាត់ថាកូនស្រី
របស់គាត់ចងកសម្លាប់ខ្លួនគាត់ក៍បានប្រញាប់មកផ្ទះពេលដែលគាត់មកដល់ស្រាប់តែឃើញកូនស្រីរបស់គាត់បានចងកនិងខ្សែនីឡុងជាប់និងថ្នឹមផ្ទះស្លាប់បាត់ទៅហើយ។ គាត់មានការសោកស្ដាយយ៉ាងខ្លាំងមិនគួរណាមានរឿងបែបនេះនៅក្នុងក្រុមគ្រួសារគាត់សោះគាត់នៅតែឆ្ងល់ហើយរកមូលហេតុមិនឃើញថា តើហេតុអ្វីបានជាកូនស្រីរបស់គាត់ទើបតែអាយុ12ឆ្នាំសោះហានគិតខ្លីចងកសម្លាប់ខ្លួនបែបនេះ។
សពកុមារីរងគ្រោះត្រូវបានសាច់ញាតិយកទៅតម្កលទុកនៅវត្តចាស់ដើម្បីអោយសមត្តកិច្ចធ្វើកោសល្យវិច្ច័យរកមូលហេតុពីការស្លាប់របស់កុមារីរងគ្រោះរូបនោះថាតើកុមារីរងគ្រោះរូបនោះស្លាប់ដោយសារអ្វី។ ស្ត្រីមេម៉ាយដែលត្រូវជាម្ដាយកុមារីរងគ្រោះដែលបានគិតខ្លីចងកសម្លាប់ខ្លួននោះបានសូមអំពាវនាវដល់សប្បុរសជនទាំងអស់សូមមេត្តាជួយគាត់ផងព្រោះអីគាត់គ្មានលុយគ្រប់គ្រាន់សម្រាប់ធ្វើបណ្យសពរបស់កូនគាត់ទេគឺគាត់រកបានួយថ្ងៃសម្រាប់ហូបមួយថ្ងៃប៉ណ្ណោះ៕