​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​និង​ខ្សែ​បញ្ជូន​តង់​ត្យុ​ង​បើកសម្ពោធ​ជា​ផ្លូវការ​រ​ក្រោម​វត្តមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​

0

​ពោធិ៍សាត់ ៖ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ដែលមាន​កម្លាំង​អនុភាព​១២០​មេ​ហ្គា​វ៉ា​ត់​រួម ជាមួយ​ខ្សែ​បញ្ជូន​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រោម​កិច្ចសហការ​រវាង​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ស្ថិតក្នុង​សង្កាត់​រលៀប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​ ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​មានប្រសាសន៍ថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ គឺជា​គម្រោង​មួយ​ស្ថិតនៅ​តំបន់ត្រីកោណ​នៃ​ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ដែលមាន​ស្ថានីយ​ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ក្នុង​ចំងាយ​ប្រមាណ​១៧៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ពោធិ៍សាត់​។ ​

លោក​បន្តថា ជា​រៀងរាល់ឆ្នាំ​ស្ទឹង​អា​តៃ​មាន​ផ្ទៃ​រងទឹក​ភ្លៀង​៥៩០​គីឡូម៉ែត្រ​ក្រឡា ដែល​អាច​ត្រង់​យក​ទឹកភ្លៀង​ប្រមាណ​៥១០​លាន​ម៉ែត្រ​គីប​ដែល​បរិ​មាណទឹក​នេះ បាន​ហូរ​ចូលក្នុង​សមុទ្រ​ដោយ​ពុំមាន​ប្រើប្រាស់​អ្វី​ទេ ដោយ​ឃើញ​ស្ថានភាព​ធម្មជាតិ និង​ភូមិសាស្ត្រ​របស់​ស្ទឹង​នេះ​អាច​ផ្តល់​លទ្ធភាព​ឲ្យ​យើង​សាងសង់​ជា ទំនប់​ដើម្បី​ស្តុក​ទឹក​បង្កើតជា​វា​រី​អគ្គិសនី​មួយ​យ៉ាង​ប្រសើរ​ដែលមាន ឈ្មោះថា ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​។​ ​ ​

យោង តាម​កិច្ចព្រមព្រៀង​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​មាន​ទំហំ​វិនិយោគ សរុប​មាន​ចំនួន​ជាង​២៥៥​លាន ក្នុងនោះ​ទំហំ​វិនិយោគ​សំរាប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​មាន​ចំនួន​ជិត ២០០​លាន​ដុល្លារ និង​សម្រាប់​អនុ​ស្ថានីយ​រួម​អូរ​សោម និង​ខ្សែបណ្តាញ​បញ្ជូនទៅ​អនុ​ស្ថានីយ​ពោធិ៍សាត់​មាន​ចំនួន​ជាង​៥៥​លាន ដុល្លារ​អាមេរិក​ក្រោមរូបភាព​សាងសង់ ដំណើរការ និង​ផ្ទេរ (BOT)​។

ដោយឡែក​គម្រោង​ខ្សែបណ្តាញ​បញ្ជូន​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ត្រូវបាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១១៣​លាន​ដុល្លារ អាមេរិក​ដែលមាន​រយៈពេល​សម្បទា​ន​២៧​ឆ្នាំ ក្នុងនោះ​២​ឆ្នាំ​សម្រាប់ធ្វើ​ការសាងសង់ និង​២៥​ឆ្នាំ​សម្រាប់ធ្វើ​អាជីវកម្ម​។

គម្រោង​វា​រី​អគ្គិសនី​នេះ​មានលទ្ធភាព​ផលិត​អគ្គិសនី​ជា​មធ្យម​ប្រចាំ ឆ្នាំមាន​ចំនួន​៤៦៥​លាន​គីឡូវ៉ាត់​ក្នុង​មួយឆ្នាំ ហើយ​តម្លៃ​ថាមពល​អគ្គិសនី​មូលដ្ឋាន​ដែល​ត្រូវ​លក់​នោះ​មាន​ចំនួន​៧,១៤​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ក្នុងនោះ​៥,៨​សេន​គឺ​ថ្លៃ​ផលិត​ដោយ​វា​រី​អគ្គិសនី និង​១,៣៤ សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង គឺជា​ថ្លៃ​រំ​លោះ​លើ​ការវិនិយោគ​ខ្សែបណ្តាញ​បញ្ជូន​ភ្ជាប់​មក​អនុ ស្ថានីយ​ពោធិ៍សាត់​។ ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​១០ ខែវិច្ឆិកា ឆ្នាំ​២០០៩ និង​បញ្ចប់​ការសាងសង់​ព្រមជាមួយ​នឹង​ការធ្វើ​អាជីវកម្ម​ជាធរ​មាននៅ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ ពោល​សាងសង់​រួចរាល់​មុន​ការកំណត់​៦​ខែ​៕ST-126