> បាត់ដំបង: គំនរឈើក្រហមដែលមានទំហំរាប់រយម៉ែត្រគូប ដែលគេយល់ថាជាឈើស្របច្បាប់ត្រូវបានគេដាក់ពង្រាយជាច្រើនកន្លែងដើម្បីបោះដុំ ឬក៏លក់រាយអោយអតិថិជន យ៉ាងសប្បាយ
> នៅត្រង់ចំនុចផ្លូវផ្សារភូមិចិន ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលឈើទាំងនេះគឺបាននាំចូលតែក្នុងពេលយប់ លុះដល់ភ្លឺឡើងពេលដែលគេទំលាក់ឈើអស់ ទើបមានវត្តមានអស់លោកមេព្រៃចុះទៅពិនិត្យជាមួយម្ចាស់ទៅវិញ។
> តាមប្រភពមួយចំនួនបានបញ្ជាក់ថា ទីតាំងដែលស្តុកឈើដ៏ធំនេះគឺគេពិតជាមានច្បាប់
> អាជីវកម្មត្រឹមត្រូវ ដែលភាគច្រើនឈើនេះត្រូវបាននេះចូលមកពីខេត្តពោធិសាត់ ប៉ុន្តែការនាំចូលនេះគឺភាគច្រើនគេធ្វើឡើងតែក្នុងពេលយប់ ហើយក៏មិនដែលឃើញវត្តមានអស់លោកមេព្រៃចុះមកត្រួតពិនិត្យទាល់តែសោះ ព្រោះបើតាមការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា តើការដឹកជញ្ជូននេះមានការកំណត់ម៉ែត្រគូបត្រឹមត្រូវតាមច្បាប់ពីចំនុចចាប់ផ្តើមដែរឬទេ? ហើយនៅក្នុងរថយន្តតើអាចមានបង្កប់នូវប្រភេទឈើប្រណិតល្អៗដែរឬទេ
? ព្រោះបើតាមប្រភពជាផ្លូវការមួយបាននិយាយថាគំនរឈើក្រហមគឺគេដាក់នៅខាងក្រៅ ប៉ុន្តែចំណែកនៅខាងក្រោយផ្ទះវិញគេឃើញមានឈើប្រភេទធ្នង់មួយគំនរធំដែលគេបានលាក់បំពួនពីភ្នែកក្រុមជំនាញ ។ប្រភពដដែលបានបន្តថា ជាញឹកញាប់គេឃើញក្រុមអស់លោកមេព្រៃបានបើករថយន្តទៅឈប់សំចតខាងមុខកន្លែងដេប៉ូឈើនោះហើយបានដើរចូលទៅខាងក្នុងដេប៉ូ
បាត់មួយសន្ទុះទើបគេត្រឡប់ចេញទៅវិញ ដោយគេមិនបានដឹងថាតើការចូលទៅខាងក្នុងនោះមានការអ្វីនោះទេដោយបច្ចុប្បន្នក្រៅពីដីឡូតិ៍ចំនួន3កន្លែង ស្ថិតនៅក្បែៗគ្នាដែលគេបានដាក់ឈើពេញអស់ហើយនោះគេក៏បានដាក់បង្ហៀមកលើទ្រូងផ្លូវជាបណ្តើរៗហើយ។
> គ្រប់ដេប៉ូទាំងអស់នៅក្នុងក្រុងបាត់ដំបង ដែលត្រូវការលើកយកឈើទៅលក់បន្ត គឺ
> កន្លែងណាក៏ដូចជាកន្លែងណាដែរ សុទ្ធតែមកលើកយកពីចំនុចខាងលើនេះទាំងអស់ ទំនងជា
> គេមានដាវអាជ្ញាសឹក ឬក៏មានការចុះកុងត្រានាំចូលឈើផ្តាច់មុខក៏មិនដឹងដែរ បានជាឈើនាំចូល> មកក្នុងទីតាំងនេះស្ទើរតែមានមួយយប់ខានមួយយប់បែបនេះ ហើយម្យ៉ាងទៀតការដឹកជញ្ជូនឈើតាមរយ:រថយន្តប្រភេទយីឌុបនេះ ខាងណាជាអ្នកអនុញ្ញាតិអោយបើកបរកាត់ចូលតាមក្នុងក្រុងឬមួយក៏ត្រូវដងត្រូវផ្លែតាំងពីក្រុមជញ្ជីង និងមន្ទីរសាធារណការអស់ហើយ បានជាវាងាយស្រួលយ៉ាងនេះ? ដូច្នេះគួរណាស់តែអស់លោកមេព្រៃមេត្តា
ពិនិត្យឡើងវិញ ធ្វើយ៉ាងណាបើដឹងហើយកុំសំងំ ធ្វើជាដេកលក់អោយសោះវាមិនល្អមើលទេ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើការរឹតបន្តឹងយ៉ាងខ្លាំងទៅលើបទល្មើសទាំងនេះ ព្រោះមានសុភាសិតមួយបានលើកឡើងថា “ត្រីងៀតឆ្លៀតពងត្រីក្នុងស៊ងឆ្លៀតបណ្តើរកូន ឫស្សីក្នុងក្បូនឆ្លៀតដុះទំពាំង” បែបនេះវាមិនសមរម្យឡើយ៕



































