ពោធិ៍សាត់ន; ប្រធានភួមិអូរបាក្រង ម្នាក់បានឆ្លៀតពេលទំនេរពីការងារក៍បានទៅឡើងត្នោតដើម្បីយកមកបិតបាំងផ្ទះស្របពេលដែលរដូវវស្សាជិតចូលមកដល់ តែអកុសលបានធ្លាក់ពីលើចុងត្នោតកំពស់១៧មែ៉តរងបួសយា៉ងធ្ងន់ធ្ងរទាន់តែជា២០នាទីទើបប្រពន្ធដឹងយកទៅសង្គ្រោះកាមមន្ទីពេទ្យ៕ ហែតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១២និង៣៥នាទីថ្ងៃត្រង់ ទី១០ខែមិនា ឆ្នាំ២០១៥ ស្ថិតក្នុងអូរបាក្រង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិសាត់៕
បើតាមប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ឆែម សាត អាយុ៤៦ឆ្នាំដែលមានកូនប្រុសស្រីចំនួន០៥នាក់បានឲ្យលោក ស្រី ជំុនិត នាយនគរបាលប៉ុស្ត៍អន្លង់វិលថា ជនរងគ្រោះឈ្មោះ សួស វុន អាយុ៤៩ឆ្នាំ ជាប្រធានភួមិអូរបាក្រងនៅភួមិកើតហែតុខាងលើ មុនពេលកើតហែតក្រៅពីធ្វើ
កិច្ចការងារជូនរដ្ឋនិងទំនេរពីធ្វើស្រែរូចគាត់មានមុខររបដោះស្រាយជីវភាពមួយទៀតគឺរបឡើងបិតទឹកត្នោតលក់៕ ស្របពេលដែលគាត់ឡើងបិតទឹកត្នោតលក់ថ្ងៃត្រង់រូចហើយ ជនរងគ្រោះក៍បានឆ្លៀតពេលទំនេរនោះទៅឡើងដើមត្នោតដែលគ្មានចងបង្អោងដើម្បីកាប់ស្លឹកមកបិតបាំងផ្ទះសំបែងព្រោះរដូវវស្សាជិតមកដល់ផង៕
លោកនាយប៉ុស្ត៍បន្តថា នៅពេលជនរងគ្រោះទៅឡើងដើមត្នោឈ្មោលមួយដើមដោយគ្មានចងបង្អោងកំពស់ប្រហែល១៧មែ៉តកាប់បាន ស្លឹកអស់ពាក់កណ្ដាលដើមហើយក៍របូតដៃធ្លាក់មកដី បណ្ដាលឲ្យបុរសនោះរបួសធ្ងន់ធិងរត្រង់លើផ្ទៃមុខនិងបាក់ដៃទាំងសងខាង រហូតដល់សន្លប់ឈឹងប្រហែលជា២០នាទីទើបប្រពន្ធបាត់ប្ដីយូក៍ដើរមកខាងកើតផ្ទះ ប្រហែល៣០០មែ៉តឃើញប្ដីធ្លាក់លើចុងត្នោតក៍មានកាភ្ញាក់ផ្អើលដឹកតាមរឺម៉កម៉ូតូយកទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះតែម្ដង៕
មន្ត្រីសុខាភិបាលខេត្តពោធិ៍សាត់ម្នាក់បានឲ្យដឹងនិងក្រើនរំលឹកលើអ្នកប្រកបរបធ្វើត្នោតទាំងមានបង្អោងនិងមិនមានបង្អោងថា របនេះគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដូច្នោះសួមបងប្អូនប្រជាពលរដ្ឋមេត្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ផង ៕



































