​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ប៉ែក​ខាងជើង​បឹង​ទន្លេសាប បើក​ពី​ធី​ប្រគល់​ថវិការ​ ​ដល់​គ្រួសារ​សព​មន្ត្រី​មេព្រៃ​

0

​ ​ខេត្តកំពង់ធំ​: កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ប៉ែក ខាងជើង​បឹង​ទន្លេសាប ដែល​ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បើក​ពី​ធី​ប្រគល់​ថវិការ​ដល់​ក្រុមគ្រួសារ​សព​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែលមាន​ការអញ្ជើញ​ចូលរួម ពី​នាយ​-​នាយរង​ខណ្ឌ​កំពង់ធំ​,​នាយ​-​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ជាច្រើន​នាក់ ក្រោម​អធិបតីភាព​ឯកឧត្ដម នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ប៉ែក​ខាងជើង​បឹង​ទន្លេ សាប​។​J
​ ​នៅក្នុង​ពិធី​នេះ លោក គីម ចន្ថា នាយរង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​បឹង​ទន្លេសាប បាន ឡើង​អាន​សារលិខិត រំលែក​ទុក្ខ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ជូន​ចំពោះ​ក្រុមគ្រួសារ សព លោក​សេង មុន្នី អតីត​ជា​នាយរង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ប្រាសាទ​ប​ល្ល័​ង្គ ដែល​បាន​មរណភាព កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ​៤០​ឆ្នាំ ដោយ​រោគាពាធ​។​JJJ
​ ​នៅក្នុង​សារលិខិត​នេះ គឺ​បាន​សំដែង​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​លោក សេង មុន្នី ជា​មន្ត្រី​ដ៏​សកម្ម ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ខិតខំ​បំពេញការងារ​ជូន​រដ្ឋ​និង​បន្សល់ ទុក្ខ​ស្នាដៃ​ជាច្រើន​ដល់​អ្នក​ជំនាន់ ក្រោយ​និង​ការ​ជាការ​បាត់បង់​នូវ​ស្វាមី​និង​បិតា ដែលជា​អ្នកមាន គុណ​ជាទីគោរព​និង​ជាទី​ស្រឡាញ់​។​
បន្ទាប់ពី​លោក​ឃឹម ប៉ាន់ នាយរង​អធិការ ខាងជើង​បឹង​ទន្លេសាប​បាន​បើក​លិខិត​បណ្ដាំ​រួច មក ឯកឧត្ដម ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប បានប្រគល់ ថ​វិ ការ​ចំនួន​៦​លាន​រៀល ជាថ​វិការ​មិត្ត​កសិកម្ម​ជូន ដល់​ក្រុមគ្រួសារ​សព​និង​ឧទ្ទិស​កុសល ជូ​នវ​ញ្ញា​ក្ខ័​ន្ធ លោក​សេង មុន្នី ស្ថិតនៅតាម​ថែរក្សា​ដល់​ក្រុមគ្រួសារ​និង​បាន​ទៅ​ចាប់កំណើត ក្នុង​សុគតិភព​គ្រប់ៗ ជាតិ​។​JJ
​តំណាង​ក្រុមគ្រួសារ​សព​លោក​សេង មុន្នី បាន​សំដែង​ការ​អគុណ​ចំពោះ​ឯកឧត្ដម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​,​ឯកឧត្ដម​នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ ប៉ែក​ខាងជើង​បឹង​ទន្លេសាប និង​មិត្ត​កសិកម្ម​ទាំងអស់​ដែលមាន​ចូលរួម​នឹង​រំលែក​ទុក្ខ​និង​ផ្ដល់​ថវិការ ៦​លាន​រៀល​ដល់​ក្រុមគ្រួសារ របស់គាត់​៕​កង ចេស្ដា​
​ ​
​ ​