ខេត្តសៀមរាបៈរថយន្តនីសាន់មួយគ្រឿងដឹកម៉ួយពេញប្រៀបចេញពីផ្សារដំដែកស្រុកសូទ្រនិគមខេត្ត សៀមរាបបើកលឿនដូចហោះឆ្ពោះទៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ស្រាប់តែ ឡាននោះបានដាច់រទិល ទើបក្រឡាប់ផ្ងារជើងចូលក្នុងព្រៃបណ្តាលឱ្យស្លាប់៤ រងរបួសធ្ងន់៥ ស្រាល៦នាក់ ហើយត្រូវបានសមត្ថកិច្ចជួយដឹកជញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។ហេតុការណ៏គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង១៦រសៀលថ្ងៃទី០៩ខែមិនាឆ្នាំ២០១៥ស្ថិតនៅលើដងផ្លូវគ្រូសក្រហមក្នុងភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មូលហេតុបណ្តាលមកពីដឹកទំនិញនិងមនុស្សលើសកំនត់។ 
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនដំបូងដែលបង្កឱ្យមានការគ្រោះថ្នាក់នេះ គឺដោយសារមកពីរថយន្តនីសាន់នោះបើកជែងបំណងវ៉ាទៅដណ្តើមម៉ូយ ទើបបណ្តាលឱ្យក្រឡាប់ផ្ងារពោះ រីឯមនុស្សធ្លាក់មកពីលើរប៉ាត់រប៉ាយពេញព្រៃ។សាក្សីបានបន្តទៀតថា ក្រោយពេលកើតហេតុ មួយសន្ទុះក៏ឃើញសមត្ថកិច្ចចរាចរមកដល់រួចធ្វើការវាស់វែង ហើយបានហៅឡានពេទ្យដឹកអ្នករបួសយកទៅពេទ្យក្នុងខេត្តសៀមរាប ខ្លះចូលពេទ្យកុមារ។
លោកអនុសេនីយឯក យាន់ រណុល អធិការរងទទូលបន្ទុកសណ្តាប់ធ្នាប់ស្រុកស្វាយលើបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១១ខែមិនានេះថា ក្រោយពេលកើតហេតុត្រូវបានពលរដ្ឋរាយការមកថា មានករណីគ្រោះថ្នាក់ចរាចរធ្លាក់ចូលព្រៃរបួសរប៉ាត់រប៉ាយ ហើយមានអ្នកស្លាប់ផង។លោកបន្តថា មូលហេតុដោយសាររថយន្តនីសាន់នោះបើកដឹកម៉ូយចេញពីស្រុក
សូទ្រនិគម ពីត្បូងមកជើង ក្នុងល្បឿនលឿន ឱ្យក្រឡាប់ផ្ងាពោះខ្លួនឯង ធ្លាក់ចូលព្រៃ ទើបបណ្តាលឱ្យស្លាប់៤នាក់របួសធ្ងន់៥នាក់និងស្រាល៦នាក់។លោកបន្ថែមទៀតថា ជនរងគ្រោះទាំង១៥នាក់ក្នុងនោះស្លាប់៤នាក់នេះមានទី១/ឈ្មោះ ឈឿង គឿន ភេទស្រីអាយុ៥៨ឆ្នាំរស់នៅភូមិទំនប់ថ្មី ឃុំ/ស្រុកត្រពាំងបាសាទ ខេត្តឧត្តរមានជ័យ ទី២/ឈ្មោះ លឿម សម្បត្តិ ភេទស្រី អាយុ៤១ឆ្នាំ និងទី៣/ឈ្មោះ លឿម បារាំង ភេទប្រុសអាយុ១២ឆ្នាំនិងទី៤/ឈ្មោះ លឿម
ឡែម ភេទប្រុសអាយុ៣៣ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិឃុំជាមួយគ្នា។អ្នករបួសធ្ងន់៥នាក់មានទី១/ឈ្មោះឡែម លៀម ភេទប្រុសអាយុ១០ឆ្នាំ ទី២/ឈ្មោះ ឡែម កែវ ភេទស្រីអាយុ១៣ឆ្នាំ ទី៣/ឈ្មោះ បូ មុំ ភេទស្រីអាយុ៣២ឆ្នាំ ទី៤/ឈ្មោះ លឿម វិបុល ភេទប្រុសអា
យុ១២ឆ្នាំនិងទី៥/ឈ្មោះ លឿម សំរ៉ាន់ ភេទប្រុសអាយុ៥ឆ្នាំ អ្នកទាំង៥នាក់រស់នៅភូមិឃុំជាមួយគ្នា ចំណែកស្រាលចំនួន៦នាក់ព្រមទាំងអ្នកបើកបរដែលត្រូវរត់បាត់មានទី១/អ្នកបើកបរ
ឈ្មោះ សូទ្រ គឹមសាន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ទី២/ឈ្មោះលឿម ស្រីពៅ ភេទស្រីអាយុ១៨ឆ្នាំ និងទី៣/ឈ្មោះ លឿម ស្រីនាង ភេទស្រីអាយុ១៤ឆ្នាំ ទី៤/ឈ្មោះ សាន្ត រ៉ាឌី ភេទប្រុស អាយុ៥ឆ្នាំ និងទី៥/ឈ្មោះ គឹម ប៉ាវ ភេទប្រុសអាយុ៥ឆ្នាំ និងទី៦/ឈ្មោះ ភិន ធន់ ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រីឯអ្នករបួសធ្ងន់ស្រាលជាក្មេងត្រូវបានរថយន្តសាម៉ូយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ក្រោយធ្វើការ
វាស់វែងរួចរាល់កម្លាំងជំនាញបានអូសយករថយន្តនីសាន់ដែលគ្មានស្លាកលេខយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់
៕



































