​ឈើប្រណិត​ខ្នាត​ធំ ដ៍​ច្រើន​លើសលុប​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​ពី​ក្រុមហ៊ុន ស៊ីវ​ហ្គេ​ច អ៊ី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី

0

​ខេត្តស្ទឹងត្រែង​៖ ប្រតិបត្តិ​ការរុករក​ឈើ​ក្នុង​ក្រុមហ៊ុន​ស៊ីវ​ហ្គេ​ច អ៊ិន​វេស​មេន ខូ​អិ​ល​ធី​ឌី បានបញ្ចប់​ហើយ នៅ ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៤​នេះ បច្ចុប្បន្ន​សមត្ថកិច្ច​និង​ជំនាញ​កំពុងតែបន្ត​ដឹកជញ្ជូន​យកមក​រក្ស​ទុក​នៅ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​។

ការចុះ​បង្ក្រាប​និង​រឹបអូស​ឈើ​នៅក្នុង​ក្រុមហ៊ុន​ចិន​ខាងលើ នោះ ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា​៖ បាន​ចំនួន​ប្រមាណ​ជាង​៦៨០០​កំណាត់​ស្មើរ​និង​ប្រមាណ​ជាង​១២៥០​ម៉ែត្រ គូប ។ គួរបញ្ជាក់​ផងដែរ​ថា​៖ ការបង្ក្រាប​និង​រុករក​ឈើប្រណិត​នៅក្នុង​ក្រុមហ៊ុន​ចិន​ខាងលើ ក្រោម​បទបញ្ជា​ពី ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ហើយ​សកម្មភាព​នេះ សមត្ថកិច្ច​និង​ជំនាញ ធ្វើការ​រុករក​ជីក​គាស់កកាយ​យក ឈើ​ពី​ក្នុង​ដី​ដែល​ក្រុមហ៊ុន​ស៊ីវ​ហ្គេ​ច អ៊ី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី កប់ ចាប់តាំងពី​ថ្ងៃទី​១៤​ខែកុម្ភៈ​រហូតដល់​ថ្ងៃទី​២១ ខែ​មិនា​ឆ្នាំ​២០១៤​នេះ​ទើប​បញ្ចប់​ផែនការ​។​

​ការបង្ក្រាប​ឈើ​នៅក្នុង​ក្រុមហ៊ុន​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​លោក​សិទ្ធិ​សំណាង​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សឹ្ទ​ង​ត្រែង​៖​ហាក់ដូចជា​មានការ​លាក់លាម​កាន់ជើង​ក្រុមហ៊ុន​ចិន​មិន​ចង់​ឲ្យ​អ្នក​សារ​ព័​ត៍​មាន​ដឹង​ពី​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​នោះទេ ប៉ុន្តែ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​៖ ក្រុមហ៊ុន​បាន​អះអាងថា​៖ យក លេស​ពី​មូល​ហេតុដែល​ក្រុមហ៊ុន​ជិ​កដី​គប់​ឈើ​ទាំងនោះ​ព្រោះ​ខ្លាច​ឈើ​ខូចគុណភាព​តែ​តាមពិត​គេ​យក​ឈើ​ទៅ​កប់​ក្នុង​ដី​នោះ​ដោយសារ​ធ្វើ​ហួស​ផែនការ​ច្បាប់​កំណត់​ឲ្យ​ហើយ​គេ​រងចាំ​ឳ​កាស​ដឹក​ចេញ​ប៉ុន្តែ​ដឹក​ចេញ​មិន​រួច​រហូត​បែកការ​តែម្ដង​។​

ប្រភព​បន្តទៀតថា​ឈើ​ដែល​រឹបអូស​បាន​មាន​ចំនួន​ប្រមាណ​ជាង​៦៨០០​កំណាត់​ស្មើរ​និង​១២៥០​ម៉ែត្រគូប ហើយ​សព្វថ្ងៃនេះ​អភិបាលខេត្ត​កំពុងតែ​កោះហៅ​តំណាង​ក្រុមហ៊ុន​ស៊ីវ​ហ្គេ​ច​អ៊ី​ន​វេស​មេន​ខូ​អិ​ល​ធី​ឌី​មក​ធ្វើការ​បំភ្លឺ​ផងដែរ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ពុំទាន់ ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ​និង​ដោះស្រាយ​នៅឡើយ​នោះទេ​។​

លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សឹ្ទ​ង​ត្រែង​៖​ខណៈពេល​ភ្ងា​ក់​ងារ​សារ​ព័​ត៍​មាន​ខ្មែរ​ជិត​ប្រាំ បួន​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ក្នុងករណី​បង្ក្រាប់​ចាប់​ឈើ​នៅក្នុង​ក្រុមហ៊ុន​ខាងលើ​នោះ​ពីព្រោះ​ទូរ​សព្ទ័​ទៅ​លោក​ចូល តែ​គ្មាន​អ្នក​លើក រវល់​ហូប​ការ ៕​??????????????????????????????? ??????????????????????????????? ???????????????????????????????