ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះរួមមានៈនគរបាលនាយកដ្ឋានបច្ចេកទេសនិងអគ្គីភ័យ,ការិយាល័យនគរបាលបច្ចេកទេសខេត្ត,ការិយាល័យអគ្គីភ័យខេត្ត,ការិយាល័នគរបាលកំរិតធ្ងន់ខេត្ត,ព្រមទាំងជំនាញផ្នែកអគ្គីសនីខេត្តចូលរួមវាស់វែងនិងស៊ើបអង្គេតករណីនេះឲ្យបានល្អិតល្អន់បន្ថែមទៀតនៅព្រឹកថ្ងៃទី១១ខែមិនានេះ ប៉ុន្តែនៅក្នុងប្រត្តិបត្តិការនោះសមត្ថកិច្ចហាមមិនឲ្យអ្នកកាសែតចូលរួមនោះទេ ព្រោះខ្លាចបែកធ្លាយព័ត៌មានមិនល្អ។
គួររំលឹកផងដែរថា ហេតុការអគ្គិភ័យលេបត្របាក់ក្លិបកំសាន្តហ៊ិបហបធ្វើឲ្យមានការភ្ញាក់ផ្អើលពេញទាំងក្រុងសៀមរាបបានកើតឡើងនៅម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី១៨ខែវិច្ឆិកា
ស្តិតនៅចំនុចក្នុងក្លិបហ៊ិបហបតែម្តងនៅពីខាងជើងវត្តរាជដំណាក់ ភូមិវត្តរាជដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប អស់ប្រមាណជា៨០% ហើយបណ្តាលមានអ្នកស្លាប់បន្តបន្ទាប់ ប្រុស ស្រីចំនួន៥នាក់និងរបួសធ្ងន់២ក្នុងនោះមានប្រុសម្នាក់ជាភ្ញៀវជនជាតិបារាំង។
ម្ចាស់ក្លិបទាំងពីរនាក់បងប្អូនមានទី១/ឈ្មោះ លី កងស្រ៊ុន ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវជាបង និងប្អូនឈ្មោះ លី កងវង ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ទើបតែមកដល់ថ្ងៃទី១១ខែមិនានេះសមត្ថកិច្ចមួយរូបបានបង្ហើបប្រាប់ថា ពិតជាមានកម្លាំងនគរបាលចុះត្រួតពិនិត្យនិងស៊ើបអង្គេតឲ្យដឹងច្បាស់ពីគ្រោះអគ្គីភ័យដ៏អាណោចអាធមមួយនេះពិតប្រាកដមែន ហើយការចុះមកត្រួតពិនិត្យនេះសមត្ថកិច្ចចំរុះគ្រាន់តែគូសប្លង់កន្លែងគ្រោះថ្នាក់ទាំងនោះនិងពិនិត្យមើលប្រព័ន្ធភ្លើងសារជាថ្មី។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានហេតុការឆេះក្លិបហ៊ិប ហប់នេះមួយចំអិនកំពិសក៏ត្រូវបានគេអនុញ្ញាតឲ្យបើកក្លិបកំសាន្តឡើងវិញនៅជាប់ទីតាំងកើតហេតុខាងលើដែលមានឈ្មោះថា ក្លិបក្លាស៊ិច បើទោះបីជាព្រះសង្ឃ និងគណកម្មាវត្តប្តឹងជាច្រើនដងពីការរំខានដល់វត្តដែលមានទីតាំងនៅជាប់នឹងក្លិបនេះយ៉ាងក៏ដោយក៏ម្ចាស់ក្លិបនេះនៅតែជំនះបើកឲ្យទាល់តែបាន បើទោះបីជាមានអ្នករិះគន់ជាច្រើនក៏ដោយ៕



































