ខេត្តព្រះសីហនុព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រជុំបូកសរុបសភាពការណ៌ និងលទ្ធផលកិច្ច ប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញា ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការ បញ្ជារការងកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងខេត្ត នាយ នាយរងការរិយាល័យ អធិការ អធិការងស្រុក ក្រុង និងមេប៉ុស្តិទាំង២៧ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានកោតសរសើចំពោះស្នាដៃល្អ ដែលកងកម្លាំងនគរបាលខេត្តព្រះសីហនុ ខិតខំបំពេញការងារទទួលបានលទ្ធផលល្អក្នុងការចូលរួមថែរក្សាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលមកកំសាន្តនៅខេត្តព្រះសីហនុ ការប្រើប្រាស់វិធានការចំហរដោយប្រើប្រាស់កម្លាំងពួន ស្ទាក់ ល្បាតគួបផ្សំវិធានការមហាជនសំដៅ ធ្វើយ៉ាងណាបង្ការ ទប់ ស្កាត់ បង្ក្រាបបទល្មើសបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។
ឯកឧត្តម នាយឧត្តមសេនីយនេត សាវឿន បានមានប្រសាសន៌ ផ្តាំផ្ញើឪ្យនគរបាលប៉ុស្តិប្រែក្លាយការស្រឡាញ់ ការស្មោះស្មគ្រ័តាមរយះឥរិយាបទបំពេញបែបបទបំរើប្រជាពលរដ្ឋ មានដូចជាការចុះធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅដោយឥតគិតថ្លៃ ។ សាលាឃុំ សាលាសង្កាត់ នគរបាលប៉ុស្តិ ត្រូវបេជ្ញាចិត្តពង្រឹងគោលនយោបាយ ៩ចំណុចរបស់ក្រសួងមហាផ្ទៃ សូមអធិការក្រុង ស្រុកដឹកនាំកម្លាំំងចូលរួមកែទម្រង់សេវាសាធារណ សហការដើតួនាទីធ្វើជាសេនាធិការជូនគណបញ្ជាការឯកភាពខេត្ត ដើម្បីឪ្យខេត្តព្រះសីហនុក្នុងឆ្នាំ២០១៥នេះបញ្ចប់ពាក្យអាចាមរាម បញ្ចាប់កំដៅក្នុងចិត្ត ថែរក្សាសន្តិសុខជូនជនបរទេស
បំរើសេវាភ្ញៀវទេសចរ ក៌ប៉ុន្តែកម្លាំងអនុវត្តច្បាប់ត្រូវពិនិត្យតាមគោលដៅ ត្រូវមានប៉ូលីសទេសចរណ៌ កងរាជអាវុធហត្ថសហការគ្នា បង្កើតប៉ុស្តិយាមប្រចាំការបំរើសេវា២៤ម៉ោង លើ២៤ម៉ោង ត្រូវបង្កើនកម្លាំងចល័ត មានមន្ត្រីទេសចរណ៌ នគរបាល កងរាជអាវុធហត្ថ ។ ម្យ៉ាងទៀតត្រូវគ្រប់គ្រងដីតំបន់ឆ្មេរសមុទ្រចាប់ពីឆ្មេរឯករាជ្យ(ឆ្មេរ៧ជាន់) ប្រសិនបើដកយកមកវិញបានយើងយកមកវិញ ដើម្បីជាសម្បត្តិសាធារណរបស់រដ្ឋ ។
រក្សាការពារភ្ញៀវមកលេងទឹកសមុទ្រ ត្រូវមានរៀបចំប្រគោលឡាក់ ស្លាកសញ្ញាតំបន់ហាមឃាត់គ្រោះថ្នាក់ជូនភ្ញៀវទេសចរ ដូច្នេះស្នងការខេត្តត្រូវប្រតិបត្តិកាជាមួយនគរបាលជើងទឹក មន្ទីរអង្គភាពពាក់ពន្ធ័នានា ពង្រឹងចរាចរជើងគោក ជើងទឹក កាត់បន្ថយបាននូវបទល្មើស និងក្លាយជាតំបន់ទេសចរណ៌ប្រឡងប្រណាំងទីក្រុងស្អាត រមណីយស្អាត និងសេវាល្អ ។
ឯកឧត្តម នាយឧត្តមសេនីយ នេត សាវឿនបាន បានកើតសរសើរនិងលើកទឹកចិត្តដល់មន្ត្រីនគរបាលខេត្តព្រះសីហនុ សូមឪ្យ២០១៥នេះ បង្កើនបានស្នាដៃ និងសកម្មភាពនៅគ្រប់ប៉ុស្តិទាំងអស់អនុវត្តការងារតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឪ្យទទួលបានជោគជ័យ កាត់បន្ថយបទល្មើស ដើម្បីសន្តិសុខជូនប្រជាពលរដ្ឋទាំងផ្លូវកាយ ផ្លូវចិត្ត ។
បន្ទាប់មកឯកឧត្តមនាយឧត្តមសេនីយ ក៌បានផ្តល់នូវសម្ភារះការពារបាតុកម្ម ព្រមទាំងផ្តល់ថវិការជូនស្នងការដ្ឋាននគរបាលជាតិខេត្តព្រះសីហនុចំនួន ៥លានរៀល កងកម្លាំងអាវុធហត្ថ ២លានរៀល និងតំបន់ប្រតិបត្តិការសឹក ២លានរៀលផងដែរ ៕ 


































