​ប្រារព្វ​ទិវា​វប្បធម៌​ជាតិ​៣​មិនា លើក​ទី​១៧ នៅ​ខេត្តកំពង់ឆ្នាំង​ ​​«​ក្រោម​ប្រធានបទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​​

0

​កំពង់ឆ្នាំង​៖​ទិវា​ទិវា​វប្បធម៌​ជាតិ​៣​មិនា លើក​ទី​១៧ បាន​ប្រារព្វ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរ​នយោបាយ​ខេត្តកំពង់ឆ្នាំង​ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុក សុជាតិ រដ្ឋ​លា​ខា​ធិ​ការ​ក្រួ​ង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយមាន​ការចូល​ពី លោកជំទាវ​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត និង​យុវជន​ជា​សិ ស្ស​វិទ្យាល័យ​ជាច្រើន​បាន​ចូលរួម​យ៉ាង​កុះករ​។
​ ​លោកជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្ត បាន​អាន​សន្ទរកថា​បញ្ជាក់​អោយដឹងថា​៖ ការ​ប្រា​រព​ទិវា​វប្បធម៌​ជាតិ​មាន​សារៈសំខាន់​ណាស់ ដែលជា​រៀងរាល់ឆ្នាំ​បាន​ប្រារព្វ​ធ្វើឡើង ក្នុង​គោល​បំ​DSC02103
​ណង រំលឹក​គុណូបក្ការៈ​ដ៏​ធំធេង របស់​បុព្វបុរស​រប​ស់​យើង ដែល​បាន​បន្សល់ទុក​នូវ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប សំរាប់​យើង​គ្រប់ៗ​រូប ជា​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ទិវា​បង្កើន​នូវ​សេចក្តីស្រឡាញ់​​ព្រមទាំង​ស្មារតី​ចូលរួម ថែរក្សា ការពារ សម្បត្តិ​វប្បធម៌​ទាំងនេះ​អោយ​ឋិត​ឋេ​រ​គង់វង្ស​រហូត​តទៅ​។​DSC02098
​ ​សម្បត្តិ​វប្បធម៌​គឺជា​ដួងព្រលឹង និង​ជា​អត្តសញ្ញាណ​ជាតិ សម្បត្តិ​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ យើង​មាន​កិត្យានុភាព​ល្បីល្បាញ​ពេញ​សកលលោក ជាម​រត​ប្រកបដោយ​សក្តានុពល​ដ៏​ធំធេង រួម​​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ លើកស្ទួយ​សេដ្ឋកិច្ចជាតិ ជា​មូលដ្ឋាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ អោយ​ចេះ​រួមរស់​ជាមួយគ្នា ប្រកបដោយ​សុខដុមភាព គ្មាន​ការ​រើស​អើ​DSC02109
​ង​។​ដូច្នេះ​យុវជន​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ទទួលយក​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​​ការផ្ទេរ​ចំណេះដឹង បច្ចេកទេស និង​ទេព​កោសល​វប្បធម៌​ចម្រុះ ដើម្បី​រក្សា​កេ​រ្ត៍​មរតក សម្បត្តិ​វប្ប​​ធម៌​ដ៏​រុងរឿង​របស់​បុព្វបុរស​ខ្មែរ​យើង អោយបាន​គង់វង្ស​តរៀង​ទៅ​។​
​ ​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​នេះ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋ​លា​ខា​ធិ​ការ​ក្រួ​ង​វប្បធម៌​និង​វិចិត្រ​សិ ល្បៈ បាន​ថ្លែងអោយដឹងថា​៖​តាម​ស្មារតី​សារា​ចរណ៍​ណែនាំ​លេខ​០១​សរ​ណន ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ​
​ឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល​បានកំណត់​យក​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ធ្វើជា​របៀបវារៈ​នៃ​ការ​ប្រារព្វ​ធ្វើ​ទិវា​វប្បធម៌​ជាតិ​៣​មិនា លើក​ទី​១៧ ក្នុង​គោលបំណង់​ជុំរុញ​ធ្វើអោយ​ប្រជាជន មហាជន ពិសេស​យុវជន​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​បាន​ចូលរួម​៖​បង្កើន​ការដឹងគុណ​ចំពោះ​បុព្វ​បុស​​ដែល​បាន​កសាង​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​សម្បូរបែប ។ យល់ដឹង​កាន់តែច្បាស់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​DSC02111
​ជាតិ ដែលជា​ប្រភព​មិនចេះ​រីងស្ងួត​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ស្រឡាញ់​កាន់តែខ្លាំង​ឡើង និង​មាន​ស្មារតី​ចូលរួម​ថែរក្សា​ការពារ វប្បធម៌​ជាតិ និង​វប្បធម៌​ចំរុះ​នៅក្នុង​កម្ពុជា អោយ​ស្តិ​ត​ស្ថេ​រ​គង់វង្ស​ដោយ​ចេះ​ប្រើប្រាស់​សក្តានុពល​វប្បធម៌ ធ្វើជា​មូលដ្ឋានគ្រឹះ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ស ង្គ​ម​តាម​ការបង្កើត​សេវាកម្ម​និង​ផលិតផល​វប្បធម៌​សំរាប់​គោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍​។​
​ ​នៅក្នុង​ឱកាស​នេះ​ដែល​ក្រុម​សិល្បៈ​យុវជន​បាន​សំ​ដែល​របាំ និង​រឿងល្ខោន​អប់រំ​ខ្លី ជូន​អង្គពិធី​ទស្សនា ហើយ​ក្នុងនោះដែរ​អ្នកចូលរួម​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន លើកទឹកចិត្ត​ដល់​ក្រុម​សិល្បៈ​យុវជន​យើង​ផងដែរ​៕

​ ​