បន្ទាយមានជ័យ:ព្រៃឈើដែលនៅសេលសល់ក្នុងខេត្តបន្ទាយមជ័យ មានប្រមាណ១៣ភាគរយតែប៉ុណ្ណោះ ជាប្រភេទព្រៃរបស់រិចរឹល (យោងតាមផែនីគម្រោមព្រៃឈើឆ្នាំ២០១០) នេះបើប្រៀបធៀប ព្រៃឈើដែលនៅសេសសលក្នុងខេត្តនី១ៗនៅទូទាំងប្រទេស ហើយតាមការស្រាវជ្រៀវខេត្តស្រះកែវ និងខេត្តបូរីរាំ ដែលមានព្រំប្រទល់ខេត្តជាប់ព្រំដែនបន្ទាយមានជ័យ ក៍ជាខេត្តដែលមាននៅសល់ព្រៃឈើតិចតួចដែរ ។
នេះបើយោងតាមរបាយការណ៍លោក ជា ផល្លី ប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តបទបញ្ជាលេខ០២បបចុះថ្ងៃទី ២២គម្ភះឆ្នាំ២០១៣របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១១មិនាឆ្នាំ២០១៥។
លោក ជា ផល្លី បន្តអោយដឹងទៀតថា: ទន្ទឹមការអនុវត្ត០២បបចុះថ្ងៃទី ២២ កុម្ភះ ២០១៣ និងសេចក្តីសម្រេច គណបញ្ជាការឯកភាពខេត្ត បានចូលរួមសហការ បង្ក្រាបទប់ស្កាត់ការដឹកជញ្ជូននិងប្រមូលស្តុក និងការនាំចេញ ជាលទ្ធផល បង្ក្រាបបាន បទល្មើសឈើគ្រញូង សរុបចំនួន ២៥ករណីស្មើនិង ៣៨, ១៩៩ម៉ែត្រគូប
រថយន្ត ២២គ្រឿង គោយន្តកន្ត្រៃ ១គ្រឿង ឃាត់ខ្លួនកម្មករ១០នាក់ អប់រំ។
ឯកឧត្ដម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា: លោកចង់បាន មតិយោបល់ ស្រុកក្រុង និងអង្គភាពពាក់ព័ន្ធ ដើម្បីបញ្ចូលក្នុងរបាយការណ៍ជូនថ្នាក់លើ ។ឯកឧត្ដម ម៉ាន សុគ្រី ថាចំពោះបទល្មើសដឹកជញ្ជូនឈើ ខុសច្បាប់និងត្រូវផាកពិន័យ គុណនឹង២ឬ៣ដង នៃវត្ថុតាង ប្រកាសជូនដំណឹងរយះពេល៣០ថ្ងៃ បើគ្មានអ្នកតវ៉ា រដ្ឋបាលព្រៃឈើ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ(មាត្រា៩៦ នៃច្បាប់ស្ដីពីព្រៃឈើ)។
ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ព្រៃឈើដែលនៅសេលសល់ក្នុងខេត្តបន្ទាយមជ័យមានតិចតួចណាស់ ហើយក្នុងភូមិសាស្ត្រខេត្តក៍មិនមាន ព្រៃឈើធំៗ ឬឈើក្រញួងដែរ ឈើដែលត្រូវបានចរាចរ សម្រាប់ប្រើប្រាស់ក្នុងខេត្ត ភាគច្រើនមកពីខេត្តដ៍ទៃ ឬលូចនាំចូលពីប្រទេសថៃ ខេត្តបានត្រឹមតែ ត្រូវឈ្មួញលួចឆ្លងកាត់នៅពេល ច្បាប់រឹតបន្តឹងតែប៉ុណ្ណោះ។
ឯកឧត្ដម គោស៊ុំ សារឿត ថាៈខេត្តនិងរកដីនៅសល់ពីការកាយភ្នំ រៀបចំឧទ្យានព្រៃឈើសម្រាប់អោយប្តីប្រពន្ធរៀបថ្មី ដាំដើមឈើអនុសាវរីយ៍ ហើយនិងក្លាយជាសួនកម្សាន្តរបស់ពលរដ្ឋក្នុងខេត្ត៕


































