កំពង់ឆ្នាំង៖បុរសម្នាក់មានមុខរបរជាអ្នកឡើងត្នោតជាង១០ឆ្នាំហើយបានបាក់កាំបង្អោងធ្លាក់ពីលើចុងត្នោតកំពស់ជាង១០ម៉ែត្រស្លាប់។ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលារប្អៀរ។
សមត្ថកិច្ចនគរបាលស្រុករលារប្អៀរបាននិយាយអោយដឹងថា៖ បុរសរងគ្រោះឈ្មោះយឹម ស៊ឺន អាយុ៦០ឆ្នាំ មានប្រពន្ធនិងមានកូន៣នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ
គាត់មានមុខរបរជាអ្នកឡើងត្នោតទឹកផ្អែមនិងទឹកត្នោតជូររយះពេលជាង១០ឆ្នាំមកហើយនិងក៏មានផ្ទះធំរស់នៅនិងមានជីវភាពធូរធាជាមធ្យមផងដែរ។
នៅថ្ងៃកើតហេតុបុរសរងគ្រោះបានទៅឡើងត្នោតជាធម្មតា រហូតដល់ម៉ោងជាង៤រសៀលអ្នកស្រុកនៅក្នុងភូមិបានប្រទះឃើញបុរសរងគ្រោះដេកនៅក្រោមដើមត្នោត ដោយមានរបួសត្រង់ក្បាលនិងដើមទ្រូងព្រមទាំងដងខ្លួន នៅពេលនោះក៏មានការឆោរឡោឡើងហើយខ្លះបានជួយយកប្រេងក្រឡារិត តែមិនបានប៉ុន្មាននាទីផងផងបុរសរូបនោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅពិនិត្យសពជនរងគ្រោះ នៅកន្លែងកើតហេតុ
បានអោយដឹងថា៖ ដើមត្នោតដែលបុរសនោះឡើងគឺជាដើមត្នោតដែលទើបនិងចងបង្អោងថ្មី
មិនមែនដើមឡើងរាល់ថ្ងៃនោះទេ នៅចុងបង្អោងកត្នោតឌេលមានកំពស់ជាង១០ម៉ែត្រ គឺមានស្នាមបាក់បង្អោងថ្មីៗ និងពេលធ្លាក់ពីចុងត្នោតបុរសរងគ្រោះ បានធ្លាក់កល់លើដើមអំ ពិល
ដែលនៅក្រោមដើមត្នោត មុនពេលធ្លាក់ដល់ដី ។គេមិនដឹងថាបុរខាងលើនេះ ធ្លាក់ពីពេលណាមកទេ តែបើសិនធ្លាក់ភ្លាមៗមានគេដឹងទាន់ប្រហែលជាអាចជួយសង្គ្រោះបាន ។ . សពបុរសខាងលើនេះត្រូវបានសមត្ថកិច្ចប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យទានតាមប្រពៃណីខ្មែរនៅក្នុងលំនៅដ្ឋាន ៕



































