ជិះ​ម៉ូតូ​គេច​ពី​ក្រុមក្មេងស្ទាវ​ដេញ​វៃ​ជ្រុល​ទៅបុក​ក្បាល​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​ស្លាប់​២​នាក់​

0


​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ជាមួយ​ម៉ូតូ​រីឯ​ម្នាក់ទៀត​ខ្ទា​ច​ចេញពី​ម៉ូតូ​ប្រមាណ​២០​ម៉ែត្រ​ស្លា​ប់ដូ​គ្នា​ដោយសារ​ជិះ​ម៉ូតូ​គេច​ពី​ក្រុមក្មេងស្ទាវ​ដេញ​វាយ​បើក​ជិះ​ម៉ូតូ​លឿន​ជ្រុល​ចូល​ទៅបុក​ក្បាល​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ ទី​១១ ខែ​មិនា ឆ្នាំ​២០១៥ នៅមុខ​វិទ្យាស្ថាន​អភិ​វ​ឌ្ឈ​ន៍​ធនធាន​និស្សិត​ក្នុងភូមិ​ទួលគោក​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុខ​ពេល​កើតហេតុ​គេ​បានឃើញ​មនុស្ស​មួយក្រុម​បាន ជិះ​ម៉ូតូ​ដេញ​គ្នា​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​លឺ​ពួកគេ​ស្រែកថា​ចោរៗ​ទៀត​ធ្វើអោយ​អ្នក​នៅ​ជិត​ទីនោះ​មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​ស្រាប់តែ​បុរស​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​m3

សង់​កូរ៉េ​ពណ៌​ក្រហម ឌុប​គ្នា​បានធ្វើ​ដំណើរ​តាមផ្លូវ​៧០​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​នោះ​ក៏​ជ្រុល​ទៅបុក​ចំក្បាល​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង​ពណ៌ ខៀវ​លា​យស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ស៊េរី ក​៧២៣៣-​ភ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ កៀប​ជាប់​ជាមួយ​ម៉ូតូ​គួរអោយ​រន្ធត់​និង​ម្នាក់ទៀត​ខ្ទាត​m2

ចេញពី​ម៉ូតូ​ប្រមាណ​២០​ម៉ែត្រ​ស្លាប់​ដូចគ្នា​ផង ដែរ​។ ក្រោយ​កើតហេតុ​ចំពោះ​ម្ចាស់​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​ក៏​បើកទ្វា​រថយន្ត​ខ្លួន​ឡើង​ជិះ​ម៉ូតូឌុប​ចេញ ទៅ​បាត់ រីឯ​ក្រុមក្មេងស្ទាវ​ដែល​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​នោះបាន​ជិះ​គេចខ្លួន​បាត់ស្រមោល ដូចគ្នា​ដែរ​។ ប្រភព​បាន​បន្តទៀតថា​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ​ប្រហែលជា​ពួកគេ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ហើយ​ទើប​ធ្វើអោយ​ជនរងគ្រោះ​ភ័យ​ពេក​ទើប​ជិះ​ម៉ូតូ​ចូល​បុក​រថយន្ត​គេ​បណ្តាល​ស្លាប់​ភ្លាមៗ​តែម្តង ។​
​មន្ត្រីនគរបាល​ចរាច​រ​ជើងគោក​រាជធានី​ភ្នំពេញ​ដែល​ចុះ​ទៅដល់​កន្លែង​កើ​ហេតុ​បាន​និយាយថា​នៅលើ​សព​ជនរងគ្រោះ​មិនមាន​អ្វី​សំគាល់​ពី​អត្តសញ្ញាណ​របស់​សព​នោះទេ​ដូច្នេះ​សមត្ថកិច្ច​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បងប្អូន​ណា​ដែល​បាត់​សាច់ញាតិ​របស់ខ្លួន​ឲ្យ​មក​ត្រួតពិនិត្យ​មើល​សព​ដែល​សមត្ថកិច្ច​បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពិ​ណី ។​m1
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង​ហើយ​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​​និតិ​វិធី​ច្បាប់​ផងដែរ ៕