តូចចិត្ត​ស្រលាញ់​គេ​មិនបាន​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន​

0

​រាជធានី​ភ្នំពេញ​៖ ហេតុ​ការ​ភ្ងា​ក់​ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​13​និង​00​នាទី​ថ្ងៃទី​27 ខែ​មិនា​ឆ្នាំ​2014 នៅ​ចំណុច​លើ​ស្ពាន​លី​យ៉ុង​ផាត់​(​ស្ពាន​ព្រែក​ព្នៅ​)​ត្រើយ​ខាងលិច ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់ពី​យុវជន​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​បំរុង​និង​សម្លាប់ខ្លួន​។

យុវជន​ដែល​បានសម្រេច​ចិត្ត​លោតទឹក​សម្លាប់ខ្លួន​នោះ​ឈ្មោះ ភី សាវុធ ភេទ​ប្រុស អាយុ​25​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​ក្រុមទី​5 ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បើតាម​សាក្សី​ដែល​ឃើញ​ហេតុ​ការ​នេះ​បានអោយដឹងថា​៖

មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​រូបនេះ​បាន​ដើរ​ឆ្លងស្ពាន​ពី​លិចទៅ​កើត​លុះដល់​ពាក់កណ្ដាល​ស្ពាន​ស្រាប់តែ​យុវជន​រូបនេះ​បាន​លោត​ពីលើ​ស្ពាន​ដើម្បី​សម្លាប់ខ្លួន​ពេលដែល​យុវជន​រូបនោះ​ធ្លាក់​មកដល់​ក្នុង​ទឹក​គាប់​ជួន​ពេលនោះ​មាន​ទូក​អ្នកនេសាទ​ជនជាតិ​អ៊ុ​ស្លាម​ជាច្រើន​កំពុងតែ​នេសាទ​ត្រី​បានឃើញ​យុវជន​រូបនោះ​លោតទឹក​សម្លាប់ខ្លួន​ក៍​នាំគ្នា​ជួយ​ស្រង​យកមក​លើគោក​បាន​ទាន់ពេលវេលា​ហើយក៍រ​ត់ទៅ​រាយការណ៍​ប្រាប់​សម​ត្ត​កិច្ច​ដែល​កំពុង​យាម​នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់​នោះ​អោយមក​ជួយ​។

ពេលដែល​សម​ត្ត​កិច្ច​មកដល់​ក៍បាន​ហៅ​រថយន្ត​សា​ម៉ុ​យម​ន្ទី​ពេទ្យ​បង្អែក​ព្រែក​ព្នៅ​ដឹក​យកទៅ​សង្គ្រោះ​ដោយ​អាកា​រះ​របស់​យុវជន​រូបនោះ​មាន​អាកា​រះ​ធ្ងន់ធ្ងរ​ហើយ​ចេះតែ​ស្រែក​ឈឺទ្រូង​ខ្លាំងពេក​ទើប​រថយន្ត​សា​ម៉ុ​យ​បាន​ដឹក​យុវជន​រូបនោះ​ទៅកាន់​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​វិញ​។

បើតាម​ស្ត្រី​ម្នាក់​ឈ្មោះ ភី សុឃឿន ហៅ​ច្រឹប ភេទ​ស្រី អាយុ​36​ឆ្នាំ​ត្រូវជា​បងស្រី​បានអោយដឹងថា​៖ គាត់​ក៍​ពុំ​ដឹង​មូលហេតុ​អី​បានជា​ប្អូនប្រុស​របស់គាត់​គិត​ខ្លី​យ៉ាង​ដូច្នេះ​ទេ​គឺ​មុនពេល​កើតហេតុ​ប្អូនប្រុស​របស់គាត់​បាន​អង្គុយ​ហូបបាយ​ជុំគ្នា​ពេលដែល​ហូបបាយ​ហើយ​ស្រាប់តែ​បាត់​គេ​រហូត​គាត់​ក៍​ពុំបាន​សង្ស័យ​អ្វីដែល​ព្រោះ​អី​នេះ​គឺជា​ទម្លាប់​ប្អូនប្រុស​របស់គាត់​ហើយ​មិនដែល​នៅផ្ទះ​បាន​មួយ​ម៉ោង​ឡើយ​ហើយក៍​ពុំ​រក​ការងារ​អ្វី​ធ្វើ​ដែល​គឺ​គេ​ដើរលេង​បាត់ៗ​ពី​ផ្ទះ​ភាគច្រើន​គេ​តែងតែ​ទៅលេង​បាល់ទះ​នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់​ហើយ​អង្គុយ​ផឹក​កាហ្វេ​នៅក្បែរ​ស្ពាន​នោះគេ​ធ្លាប់​ប្រាប់​គាត់​ថា គេ​ស្រលាញ់​នារី​ម្នាក់​ប៉ុន្តែ​នារី​នោះ​អត់​ស្រលាញ់​រូបគេ​ទេ​ដោយសារ​រូបគេ​គ្មាន​ការងារ​ធើ្វ​។

ស្ត្រី​រូបនោះ​បាន​បន្តថា គាត់​មានការ​ប្លែក​ចំពោះ​ប្អូនប្រុស​របស់គាត់​រយះពេល​2​ទៅ​3​ថ្ងៃ​កន្លងមកនេះ​ពុំ​សូវ​និយាយស្ដី​អ្វី​នោះទេ​ដូចជា​មនុស្ស​ខូចចិត្ត​អញ្ចឹង​គាត់​សង្ស័យថា មូល​ហេតុដែល​ប្អូនប្រុស​គាត់​គិត​ខ្លី​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន​នោះ​គឺ​ដោយសារតែ​ស្រលាញ់​គេ​ហើយ​ត្រូវគេ​បដិសេធន៍​នោះ​ក៍​មិនដឹង​៕ ??????????????????????????????? image (2) image (3) image