​បុរស​ម្នាក់​ដឹក​សង្សារ​អូស​ក្រឡា​ចូល​ផ្ទះសំណាក់​ខាង​ស្រី​មិន​ព្រម​លោត​ពីលើ​ម៉ូតូ​បង្ក​ភ្ងា​ក់​ផ្អើល​

0

​ភ្នំពេញ​៖ ដោយសា​តែ​នារី​ជាស​ង្សា​ទារ​ទៅផ្ទះ​តែ​ភាគី​ខាង​ប្រុស​ស្នេហ៍​មិន​ព្រម​ជូនទៅ​នៅ​អូស​ក្រឡា មិនដឹង​មានបំណង​អ្វី​ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ជាស​ង្សា​ខ្លាច​និង​ដាច់ចិត្ត​លោត​ពីលើ​ម៉ូតូ ដែល​កំពុង​ជិះ ធ្វើដំណើរ​តាមផ្លូវ​បណ្តាលអោយមាន​ការណ៍​ភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់​។ ហេតុការណ៍​នេះ​កើត​នៅ វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ ផ្លូវ​១៨៤ កែ​វិថី​ព្រះ​នរោត្តម​ក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​។​
​តាង​ម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​គូសង្សា មួយគូ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បាត់ដំបង 1J-8656 ដែល​n3

កំពុងធ្វើដំណើរ​តាម បណ្តា​យ​ផ្លូវ​ព្រះ​នរោត្តម​ដោយ​កំពុងតែ​ប្រកែក​គ្នា​លើ​ម៉ូតូ​តែ​មិនដឹង​មូលហេតុ​អ្វី​ខណៈ​មកដល់​កែង​និង ផ្លូវ​លេខ​១៨៤​នារី​ជាស​ង្សា​ក៏បាន​លោត​ពីលើ​ម៉ូតូ​ដែល​កំពុងតែ​ធ្វើដំណើរ​បណ្តាលអោយ​រង​របួសស្រាល​និង​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជា​ពល​ដ្ឋ​និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​។​n2
​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​និង​បាន​សាកសួ​នារី​ដែល​លោត​ពីលើ​ម៉ូតូ​នោះ​ទើប​ដឹងថា​បុរស​នោះ​មិន​ព្រម​ជូន​នាង​ទៅផ្ទះ​ដោយ​ជិះ​ម៉ូតូ​ដុប​នាង​ទៅមក និង​ចង់​ដុប​នាង​ចូល​ផ្ទះសំណាក់ ទៀត​ពេល នោះ​នាង​ក៏​សំ​អោយ​បុរស​ដែលជា​សង្សា​អោយ​ជូ​នាង​ទៅផ្ទះ​តែ​បុរស​ជាស​ង្សា​មិន​n1

ព្រម​ពេលនោះ​ទើប នាង​ដាច់ចិត្ត​លោត​ពីលើ​ម៉ូតូ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​ទើប​បុរស​ជាស​ង្សា​យល់ព្រម​ជូន ស្រី​ស្នេហ៍​ត្រឡប់ទៅផ្ទះ​វិញ​តែម្តង នារី​រងគ្រោះ​ក៏​ព្រម​ឡើង​ម៉ូតូ​ទៅជា​មួយ​សង្សា​ជិះ​ទៅ​បាត់ទៅ​៕