ភ្នំពេញ៖ ម៉ូតូយាម៉ាហាស្ពាកជិះដោយបុរស២នាក់តាមបណ្តោយផ្លូវជាតិលេខ៤ជិះក្នុងល្បឿន លឿនលុះមកដល់ចំណុចកើតហេតុទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលមកបុកចំពីក្រោយម៉ូតូឌ្រីមសេ១២៥ជិះដោយបុរសម្នាក់ចំពេញទំហឹងបណ្តាលអោយអ្នកបើកម៉ូតូទាំងសងខាងខ្ទាតចេញពីម៉ូតូអូសនៅថ្នល់រងរបួសធ្ងន់២នាក់និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៏បានកើតឡើងកាលពី វេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវជាតិលេខ៤ ទល់ មុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលស្ថិតក្នុងភូមិផ្សារកំបូលក្នុងសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាកយាម៉ាហាស្ពាកពណ៌ខៀវមិនមានស្លាកលេខជិះតាមបណ្តោយផ្លូវជាតិលេខ៤ក្នុង ទិសដៅពីលិចទៅកើតជិះក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុទល់មុខនិងប៉ុស្តិ៍នគរបាលកំបូលក៏មកបុកជាមួយនិងម៉ូតូឌ្រីមសេ១២៥មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BA-6760 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពី
លិចទៅកើតស្របទិសគ្នាបុកចំពី ក្រោយពេញទំហឹងបណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿងអូសទៅនិងថ្នល់ខ្ទាតមនុស្សចេញពីម៉ូតូរងរបួសធ្ងន់២នាក់និងស្រាលម្នាក់នៅលើបណ្តោយផ្លូវជាតិលេខ៤បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែល រស់នៅក្បែរនោះ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកសង្គ្រោះយកទៅមន្ទីរពេទ្យចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់យកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលកំបូលដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕



































