ភ្នំពេញ៖មានអគ្គីភ័យបានឆាបឆេះព្រៃនៅក្នុងដីឡូត៍ទំនេរមួយកន្លែង នៅភូមិ២៤បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៌នោះបានកើតឡើង កាលលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ដែលដីឡូត៍មួយកន្លែងនោះ មានទីតាំងស្ថិតនៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ដីឡូត៍មួយនេះត្រូវបានម្ចាស់គេទិញ យូរហើយប៉ុន្តែមិន ទាន់បានធ្វើអ្វីនោះទេ គ្រាន់តែធ្វើរបងព័ទ្ធចោល ដែលជាហេតុបង្កឲ្យមានព្រៃនិងស្មៅដុះ យ៉ាងឌ្រពទ្រុល ហើយពេលនវមិនដឹងថា ការឆាបឆេះនោះបង្កឡើង ដោយសារតែអ្វីនោះ ឡើយ។ ប៉ុន្តែពួកគាត់សង្ស័យថា បណ្ដាលមកពីការបោះចោលកន្ទុយបារី ឬនរណាម្នាក់ដុត លេង ទើបឆេះរាលដាល ពេញក្នុងដីឡូត៍នោះតែម្ដង ដែលការឆេះនោះមានកម្លាំងខ្លាំងណាស់ មិនអាចពន្លត់ទាន់នោះឡើយ។
ព្រោះនៅខណៈនោះ ពួកគាត់បានចូលដេកអស់ហើយ លុះ ភ្ញាក់ឡើងស្រាប់តែឃើញ ភ្លើងកំពុងតែឆាបឆេះ ពេញបន្ទុកទៅហើយ ទើបគ្មានលទ្ធភាពពន្លត់ និងបានត្រឹមតែការពារ ខ្លាចឆេះរាលដល់ផ្ទះតែប៉ុណ្ណោះ ។ហើយពួកគាត់បានបណ្ដោយឲ្យវា ឆេះតាមសម្រួលរហូត
រលត់ទៅវិញ ដោយខ្លួនឯង ហើយនេះមិនមែនជាលើកទី១ទេ ដែលដីឡូត៍មួយនោះ ត្រូវបាន ភ្លើងឆេះបែបនេះ កាលពី ឆ្នាំ២០១៤ នៅក្នុងខែមីនានេះ ក៍ធ្លាប់ត្រូវ បានឆាបឆេះម្ដងរួចមក ហើយដែរ ប៉ុន្តែមិនខ្លាំងដូចជាពេលនេះឡើយ៕


































