បាត់ដំបង=កងកំលាំងបង្ការ បង្ក្រាប បានសហការណ៍ ជាមួយកំលាំងជំនាញការិយាល័យប្រ ឆាំងការជួញដូរសារធាតុញៀន នៃស្នងការនគបាលខេត្តបាត់ដំបង បានធ្វើការបង្ក្រាបសម្បុក របស់ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងកាលវេលាម៉ោង៣ និង៤៥នាទី រសៀលថ្ងៃទី១០មិនា ឆ្នាំ២០១៥នៅក្នុងក្រុមទី៩ ភូមិអូរចា សង្កាត់អូរចា ក្រុង និងខេត្តបាត់ដំបង ។នៅក្មុងប្រត្តិប័តការបង្ក្រាបនេះជាក់ស្តែងសមត្ថកិច្ចឃាត់ខ្លួនបានចំនួនបីនាក់ និងដកហូតវត្ថុ តាងថ្នាំញៀន១កញ្ចប់ធំ និងពីរកញ្ចប់តូចដែលជនសង្ស័យទីមួយឈ្មោះខា ណារុង ភេទប្រុស
អាយុ២៨ឆ្នាំជាអ្នកចែក ចាយបន្តរស់នៅភូមិ សង្កាត់កើតហេតុខាងលើ ទីពីរឈ្មោះលុញ វល័ក្ខ ភេទប្រុសអាយុ២៤ឆ្នាំអ្នកមកទីញយកទៅប្រើប្រាស់រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ បាត់ដំបង ទីបីឈ្មោះប៊ុន ឡុង ភេទប្រុសអាយុ១៩ឆ្នាំជាជនសង្ស័យដែលបាន គំរាម កំហែងយកទូរស័ព្ទពលរដ្ឋយកដូរយកគ្រឿងញៀនជក់ រស់នៅភូមិរតន សង្កាត់រតន ក្រុង និងខេត្តបាត់ដំបង ។
បើតាមសម្តីរបស់សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យដែលជាបក្យពួកចាប់បានមកសរុបចំនួន ៧នាក់តែត្រូវលួចរត់បាតពីរនាក់ ហើយកំលាំងសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត។
បច្ចប្បន្ន កំលាំងសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកំពុងសាងសុំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕




































